Type to search

ផ្សេងៗ

ភាពស្មោះត្រង់ចំពោះខ្លួនឯង នឹងអ្នកដ៏ទៃគឺជាវត្ថុដែលមានតម្លៃបំផុត

Share

វត្ថុដែលមានតម្លៃបំផុត នឹង គួរអោយគោរពបំផុត គឺ កេរ្តិ៍ឈ្មោះដែលបានមកដោយសេចក្ដីសុចរិតទៀងត្រង់។ អ្នកធ្វើអ្វីៗត្រូវមានភាពស្មោះត្រង់ ដូចជាការដោះដូរ នឹង​សកម្មភាពក្នុងការធ្វើអ្វីមួយ។ អ្នកមិនត្រូវបញ្ឈប់ការតាំងចិត្តធ្វើអ្វីៗដោយសេចក្ដីសុចរិតទេ។ សូមចាំថាពាក្យសំដីរបស់អ្នកគឺសំបុត្រសន្យា នឹង​កិត្តិយសរបស់អ្នកជាពិសេសនៅពេលធ្វើជំនួញ។

រាល់ការរកស៊ីដែលទទួលជោគជ័យទាំងអស់គឺអាស្រ័យទៅលើភាពស្មោះត្រង់របស់អ្នក។ ដើម្បីឈានខ្លូនទៅជាអ្នកមានម្នាក់គឺអាចកំណត់បានដោយសារមនុស្សជាច្រើនជឿទុកចិត្តលើអ្នក នឹងសុខចិត្តបម្រើការងារដល់អ្នក ផ្ដល់ឥណទានដល់អ្នក ឲ្យប្រាក់អ្នកខ្ចីទិញផលិតផល នឹង​សេវាកម្ម ហើយនឹងជួយអ្នកធ្វើការពេលជួបការពិបាក ចរិតលក្ខណះរបស់អ្នកត្រូវអាស្រ័យលើទំហំនៃសេចក្ដីសុចរិតរបស់អ្នកក្នុងការប្រព្រឹត្តិ។

គន្លឹះទី១

ចំពោះសេចក្ដីសុចរិតគឺត្រូវតែមានភាពស្មោះត្រង់ចំពោះខ្លួនអ្នក នឹងចំពោះអ្វីៗទាំងអស់។ ការស្មោះត្រង់​ចំពោះខ្លួនអ្នកមានន័យថាការធ្វើអ្វីៗដោយមានរបៀបរៀបរយល្អ។ ហើយសុចរិតភាពក៏បង្ហាញឡើងតាមរយ:ខាងក្នុងដោយសារភាពស្មោះត្រង់ នឹងតាមរយ:ខាងក្រៅដោយគុណភាពក្នុងការងារ។

គន្លឹះទី២

ចំពោះសេចក្ដីសុចរិតគឺថាត្រូវមានការស្មោះត្រង់ចំពោះអ្នកដ៏ទៃនៅក្នុងជីរិតរស់នៅរបស់អ្នក។ រស់នៅប្រកបដោយការស្មោះត្រង់ជាមួយមនុស្សគ្រប់រូប។ អ្នកមិនត្រូវធ្វើ ឬ​និយាយអ្វីដែលល្អ ឬ​ស្មោះត្រង់តែសំបកក្រៅ​ ហើយអ្នកមិនត្រូវបដិសេធសេចក្ដីសុចរិតចំពោះអ្វីៗ នឹងជានិច្ចកាលធ្វើតាមមាត្រដ្ឋានខ្ពស់បំផុតដែលអ្នកស្គាល់។

នេះគឺសំណួរមួយសម្រាប់អ្នកដើម្បីចោទសួរនឹងឆ្លើយតាមមូលដ្ឋានគ្រឹះធម្មតា តើពិភពលោកបែបណាដែលជាពិភពលោករបស់ខ្ញុំ ប្រសិនបើមនុស្សគ្រប់រូបសុទ្ធតែដូចខ្ញុំ?

សំណួរនេះបង្ខំអោយអ្នកកំណត់នូវគំរូដ៏ល្អឥតខ្ជោះមួយសម្រាប់ខ្លួនអ្នក។ ទង្វើត្រូវការគិតពាក្យសំដីរបស់អ្នក នឹងទង្វើររបស់អ្នកត្រូវប្រែជាច្បាស់សកលមួយ។ ចូរអ្នកធ្វើខ្លួនអ្នកអោយដូចការគិតដែលមនុស្សគ្រប់រូបកំពុងមើលមកអ្នក នឹងយកគំរូតាមអ្នក ហើយនៅពេលចំពោះរឿងពិតប្រាកដ ត្រូវធ្វើវាឲ្យជារឿងពិតប្រាកដត្រឹមត្រូវ ដោយមិនកែប្រែក្រឡៃ ឬប្រឌិតបំភ្លៃការពិតឡើយ។

Facebook Comments