Type to search

គន្លឹះខ្លីៗ

អានសៀវភៅបែបណាដើម្បីអោយចាំល្អ?

Share

ការអានសៀវភៅអោយចង់ចាំល្អ គឺត្រូវអានឲ្យញឹកញាប់ និង ព្យាយាមចង់ចាំអត្ថន័យ ឬ សាច់រឿងសំខាន់ៗអោយបាន។

នៅពេលយើងអានសៀវភៅចូរព្យាយាមរំលឹកថា រឿងដែលយើងកំពុងអាននេះ គេនិយាយអំពីអ្វី ហើយព្យាយាមនឹកទៅរករឿងនោះ ដោយមិនចាំបាច់អានសៀវភៅ។ បើមានភ្លេច ឬ ស្រពេចស្រពិលត្រង់ណា ចូរបើកសៀវភៅអានផ្ទៀងផ្ទាត់ហើយកត់ត្រាទុក ដើម្បីអោយការចង់ចាំបានឆ្លងកាត់ដៃ និង ខួរក្បាលម្ដងទៀត។ ការអានសៀវភៅ ឬ មើលមេរៀនទុកជាមុនច្រើនថ្ងៃ មុនពេលប្រលងមកដល់ ហើយមករលឹកវាម្ដងទៀតមុនថ្ងៃប្រលង ប្រសើរជាងការអានយ៉ាងគំហុកក្នុងរយះពេលខ្លី មុនប្រលង ព្រោះការចង់ចាំដែលយើងបានកត់ត្រាទុកជាច្រើនថ្ងៃ ហើយបានរំលឹកម្ដងទៀង វារមែងស្ថិតនៅបានយូរជាងការចង់ចាំដែលទើបតែកត់ត្រាទុករយះពេលថ្មីៗ។ ឯវិធីដទៃទៀត គឺត្រូវយកការចងចាំរបស់យើងទៅលាតត្រដាងអោយក្លាយជាសាច់រឿង ឬអោយក្លាយជារូបភាពផ្សេងៗ ដើម្បីអោយយើងងាយស្រួលចាំ។ ក្រៅពីនោះក៏ត្រូវតែត្រៀមរាងកាយរបស់យើងអោយមានសុខភាពល្អដែរ ដូចជាត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណអោយបានទៀងទាត់ចៀសវៀងប្រើប្រាស់ថ្នាំញៀន រួមទាំង តែ កាហ្វេ ស្រា បារី និង សារធាតុដាស់ភ្ញោចសរសៃប្រសាទផ្សេងៗ និង ត្រូវទទួលទានអាហារព្រឹកជាប្រចាំ ព្រោះអាហាពេលព្រឹកវាមានសារសំខាន់ខ្លាំងណាស់សម្រាប់សុខភាពរបស់យើង។ បើសុខភាពល្អប្រសើរហើយខួរក្បាលក៏ភ្លឺថ្លាទៅតាមនោះដែរ។

ដកស្រង់ចេញពីសៀវភៅ៖ ចំណេះដឹងប្លែកៗ

Facebook Comments