Type to search

បច្ចេកវិទ្យា

ល្បិចទាំង១២ នៃការសន្សំសំចៃថ្មនៅលើទូរស័ព្ទ iPhone

Share

ទូរស័ព្ទ iPhone គឺជាដៃគូដ៏ល្អមួយរបស់អ្នកដែលផ្តល់ផលប្រយោជន៍ជាច្រើនក្នុងការធ្វើការងារផ្សេងៗ និងការកំសាន្ត តែវាដំណើរការបានលុះត្រាតែមានថាមពលថ្ម។

ដើម្បីសន្សំសំចៃអាយុកាលនៃថ្មរបស់ទូរស័ព្ទ​ iPhoneលោកអ្នក ឲ្យដំណើរបានយូរនោះ សូមមើលការណែនាំមួយចំនួនដូចខាងក្រោមនេះ៖

1. Show the Battery Percentage (បង្ហាញភាគរយរបស់ថ្ម)

Photo credit: digitaltrends

ប្រសិនបើអ្នកចង់ដឹងកម្រិតថ្មរបស់អ្នកនៅសល់ប៉ុន្មាន អ្នកអាចចូលទៅកាន់ Settings > Battery > Battery Percentage ដើម្បីងាយស្រួលតាមដានវា។

2. បើកមុខងារ Low Power Mode

Photo credit: digitaltrends

ប្រសិនបើអ្នកបានដំឡើងប្រតិបត្តិការ iOS 9 ឬក៏ខ្ពស់ជាងនេះនៅលើទូរស័ព្ទ iPhone របស់អ្នក, អ្នកប្រាកដជាអាចទាញយកអត្ថប្រយោជន៍ពីមុខងារ Low Power Mode របស់ក្រុមហ៊ុន Apple ។ មុខងារនេះគឺសម្រាប់បិទ ឬកាត់បន្ថយដោយបណ្ដោះអាសន្ន ក្នុងការទាញយក Mail, មុខងារ Siri, background app refresh, ការទាញយកដោយស្វ័យប្រវត្តិ(automatic downloads) និងផលប៉ះពាល់មួយចំនួនផ្សេងទៀត រហូតដល់អ្នកសាកថ្មពេញ។ សម្រាប់ច្រកចូលទៅបើកវាគឺនៅក្នុង Settings > Battery > Low Power Mode។

3. Turn down the volume (បន្ថយសម្លេង)

Photo credit: digitaltrends

អ្នកគួរតែពិចារណាទៅលើការបន្ថយសម្លេងនៅលើទូរស័ព្ទ iPhone របស់អ្នក និងប្រើខ្សែកាសនៅពេលណាដែលអាចធ្វើបាន, ដូច្នេះវាជួយឱ្យទូរស័ព្ទរបស់អ្នកកាត់បន្ថយផលប៉ះពាល់នៅលើថ្មទូរស័ព្ទរបស់អ្នកបានមួយកម្រិត លោកអ្នកអាចចូលទៅបិទមុខងារចំនួនពីរ ដើម្បីសន្សំសំចៃថាមពលថ្មបន្ថែមទៀត គឺមុខងារ EQ និង Volume limit ។ ច្រកចូល៖ Settings > Music.

4. Turn off iCloud (បិទមុខងារ iCloud)

Photo credit: digitaltrends

មុខងារមួយនេះវាក៏មានអត្ថប្រយោជន៏ជាច្រើនផងដែរ សម្រាប់ការថតរូបភាព ដោយមិនខ្វល់ពីអង្គចង់ចាំទូរស័ព្ទរបស់អ្នកនោះទេ។ ការផ្ទុកទិន្នន័យដោយស្វ័យប្រវត្តិទៅកាន់មុខងារ iCloud វាពិតជាចំណាយថាមពលថ្មទូរស័ព្ទរបស់លោកអ្នកណាស់ តែវាក៏អាស្រ័យទៅលើទំហំនៃការបញ្ជូនទិន្នន័យចេញពីទូរស័ព្ទ ទៅកាន់ iCloud ។ ច្រកចូល៖ Settings > ឈ្មោះរបស់អ្នក (Apple ID, iCloud…) > iCloud.

5. Kill “Hey Siri”

Photo credit: digitaltrends

មុខងារនេះ គឺជាការជាការចំណាយខ្ជះខ្ជាយ ជាមួយនិងថាមពលថ្មដែលមិនចាំបាច់, ប្រសិនបើអ្នកពិតជាមិនប្រើវាទេ។ ដើម្បីបិទវាសូមចូលទៅកាន់ Settings > Siri & Search និងបិទមុខងារ Listen for “Hey Siri”

6. Don’t bother closing apps (បិទកម្មវិធីដែលមិនប្រើ)

Photo credit: digitaltrends

មនុស្សជាច្រើនប្រហែលមិនដឹងថាកម្មវិធីដែលបានបើកប្រើប្រាស់ម្ដងហើយ ដោយមិនបានទៅបញ្ចប់ដំណើរការរបស់វា ដោយចុចទ្វេដងលើប៊ូតុង Home ពិតជាបានចំណាយថាមពលថ្មដោយមិនបានការនោះទេ។ ដូច្នេះអ្នកគួរតែបញ្ចប់រាល់កម្មវិធី ដែលលោកអ្នកប្រើម្ដងរួចហើយ ដើម្បីសន្សំសំចៃថ្មបាន ដោយគ្រាន់តែចុចទ្វេដងទៅលើប៊ូតុង Home វានឹងលោតកម្មវិធីដែលលោកអ្នកមិនទាន់បានបញ្ចប់ និងសូមធ្វើការបញ្ចប់កម្មវិធីទាំងអស់នោះ ដោយការរុញទៅលើដើម្បីបិទ ឬក៏បញ្ចប់វា

7. Kill Push notifications from apps (សម្លាប់ការជូនដំណឹងពីកម្មវិធី)

Photo credit: digitaltrends

កម្មវិធីមួយចំនួននឹងផ្ញើការជូនដំណឹងដល់អ្នក, ពេលខ្លះអ្នកពិតជាមិនត្រូវការនោះទេ ដែលនាំឲ្យខ្ជះខ្ជាយថ្មមិនបានការ។ អ្នកអាចពិចារណាបានថា តើត្រូវបើកការជូនដំណឹងការ ឬបិទ ដើម្បីបង្ហាញនៅលើអេក្រង់ចាក់សោរ និងការកំណត់ផ្សេងទៀត។ ច្រកចូលទៅកាន់វាដើម្បីបិទការជូនដំណឹងរបស់កម្មវិធី Settings > Notifications ហើយធ្វើការចុចលើកម្មវិធីណាមួយដែលអ្នកមិនត្រូវការ ការជូនដំណឹងពីវា។

8. Turn off Automatic Downloads (បិទការទាញយកដោយស្វ័យប្រវត្តិ)

Photo credit: digitaltrends

ទូរស័ព្ទ iPhone របស់អ្នកអាចធ្វើការទាញយកដោយស្វ័យប្រវត្តិជាមូយនឹង បទចម្រៀង (Music), កម្មវិធី (Apps) និងប្រតិបត្តិការ iOS ដែលវានាំឲ្យថាមពលថ្មរបស់ទូរស័ព្ទចំណាយកាន់តែច្រើន។ ជាមួយនឹងការបិទកុំឲ្យទាញយកដោយស័្វយប្រវត្តិនោះ គឺគ្រាន់តែចូលទៅកាន់ Settings > iTunes & App Store និងបិតមុខងារ Cellular Data ដូច្នេះវាគ្រាន់តែធ្វើបច្ចុប្បន្នភាព (Update) ទៅលើ WiFi តែប៉ុណ្ណោះ។  អ្នកនឹងសន្សំថាមពលថ្មបានកាន់តែច្រើន ប្រសិនបើអ្នកគ្រាន់តែធ្វើបច្ចុប្បន្នភាព (Update) ដោយផ្ទាល់ដៃរបស់អ្នក។

9. Reduce screen brightness (កាត់បន្ថយពន្លឺអេក្រង់)

Photo credit: digitaltrends

ពន្លឺអេក្រង់គឺវាចំណាយថ្មជាច្រើន ជាងមុខងារអ្វីផ្សេងៗទៀត។ សូមចូលទៅកាន់ Settings > Display & brightness និងបិទមុខងារ Auto-Brightness ។ បន្ទាប់មកធ្វើការកំណត់ពន្លឺរបស់អ្នក ទៅកម្រិតទាបបំផុតដែលអាចមើលបាន។ អ្នកប្រហែលជាត្រូវកែប្រែវាទៅតាមពេលវេលា (ថ្ងៃ ឬក៏យប់) ប៉ុន្តែអ្នកនឹងសន្សំសំចៃថ្មយ៉ាងច្រើនតាមរបៀបនេះ។

10. Reduce Auto-Lock time (កាត់បន្ថយពេលវេលាចាក់សោស្វ័យប្រវត្តិ)

Photo credit: digitaltrends

នៅពេលដែលអ្នកឈប់ប្រើវា, iPhone របស់អ្នកអាចកំណត់ពេលវេលាដើម្បីបិទអេក្រង់។ កំណត់វាឱ្យទាបតាមដែលអាចធ្វើទៅបាន ហើយអ្នកនឹងសន្សំសំចៃអាយុកាលថ្មបានយូរ។ អ្នកអាចប្តូរវានៅក្នុង Settings > Display & brightness > Auto-Lock.

11. Turn off 4G (បិទ 4G)

Photo credit: digitaltrends

ប្រសិនបើអ្នកធ្វើការទាញយក ឬក៏បង្ហោះច្រើនលើបណ្តាញទិន្នន័យចល័តរបស់អ្នក, អ្នកប្រហែលជាកំពុងប្រើល្បឿនលឿនដែលផ្តល់ដោយ 4G ប៉ុន្តែ 3G គឺគ្រប់គ្រាន់សម្រាប់មនុស្សភាគច្រើន ហើយវានឹងមិនធ្វើឲ្យថាមពលថ្មរបស់អ្នកអស់ឱ្យលឿនប៉ុន្មាននោះទេ។ ច្រកចូលទៅធ្វើការផ្លាស់ប្ដូរ៖ Settings > Cellular > Cellular Data Options និងបិទ ឬបើក 4G។

12. Check for updates

Photo credit: digitaltrends

ការធ្វើបច្ចុប្បន្នភាព (Updated) iOS ថ្មី ជាទូទៅធ្វើការកែកំហុសមួយចំនួន និងធ្វើអោយដំណើរការកាន់តែប្រសើរឡើង។ ពេលខ្លះវាអាចជួយបង្កើនអាយុកាលនៃថ្ម។ ត្រូវប្រាកដថាកម្មវិធីរបស់អ្នកទាន់សម័យកាលដែលក្រុមហ៊ុន Apple ដាក់ក្នុងការទាញយកមកប្រើប្រាស់។ ច្រកចូល៖ Settings > General > Software Update.

ប្រភព៖ digitaltrends

ប្រែសម្រួល៖ វិសាល

Facebook Comments

អត្ថបទពេញនិយម