Type to search

ផ្សេងៗ

មើលមិចបានដឹងថាទឹកឃ្មុំសុទ្ធ ឬ អត់នោះ?

Share

អ្នកប្រហែលជាមានការបារម្មណ៍ច្រើននៅពេលដែលអ្នកទិញទឹកឃ្មុំថាវាសុទ្ធ ឬ ក៏អត់។ ដោយសារតែបច្ចុប្បន្នមានរឿងរ៉ាវច្រើនដែលទាក់ទងនិងទឹកឃ្មុំ ដោយមានអ្នកខ្លះថា ទឹកឃ្មុំមានលាយជាមួយមេស្ករជាដើម។  ប្រសិនបើអ្នកចង់ដឹងថា ទឹកឃ្មុំដែលអ្នកទិញ ឬ អ្នកលក់អះអាងថាសុទ្ធ១០០% វាពិតជាសុទ្ធមែន ឬ អត់នោះ ចូរធ្វើតាមរបៀបងាយៗខាងក្រោមនេះដើម្បីធ្វើការបញ្ជាក់៖

របៀបទី ១

  • ចាកទឹកឃ្មុំចូលទៅក្នុងដប ហើយចុកឆ្នុកឲ្យណែន ទុកចោលមួយស្របក់។
  • បន្ទាប់មកបើកឆ្នុកមើលប្រសិនបើលឺស្នូរផ្លក់ខ្លាំង បញ្ជាក់ថាទឹកឃ្មុំនោះពិតជាសុទ្ធមែនហើយ។

របៀបទី ២

  • មួយទៀតចាក់ទឹកឃ្មុំនោះចូលទៅក្នុងទឹកតែ (តែកន្លះកែវ ទឹកឃ្មុំមួយស្លាបព្រាកាហ្វេ) ហើយកូរអោយរលាយចូលគ្នា។ ប្រសិនបើតែនៅគង់វង្សពណ៍ដូចដើម បញ្ជាក់ថាទឹកឃ្មុំសុទ្ធ ប៉ុន្តែបើទឹកតែប្ដូរពណ៍ទៅជាខ្មៅ នោះបញ្ជាក់ថាទឹកឃ្មុំនោះមិនសុទ្ធនោះទេ។

ដកស្រង់ចេញពីសៀវភៅ៖ ចំណេះដឹងប្លែកៗ

Facebook Comments

អត្ថបទពេញនិយម