Type to search

បច្ចេកវិទ្យា

ការប្រៀបធៀបលក្ខណៈសម្បត្តិរបស់ Huawei Mate 20 Pro ជាមួយស្មាតហ្វូនកំពូលៗ

Share

ក្នុងចំណោមទូរស័ព្ទស្មាតហ្វូនទាំងអស់ដែលចេញពីក្រុមហ៊ុន Apple, Samsung និង Google Pixel 3 ដែលទើបនឹងចេញថ្មីៗនេះ ឥឡូវក្រុមហ៊ុន Huawei មានគំនិតផ្ទាល់ខ្លួនរបស់ខ្លួនអំពីរបៀបប្រើទូរស័ព្ទដែលមានលក្ខណៈពិសេសដែលមិនមាននៅក្នុងទូរស័ព្ទផ្សេងទៀត។

ទោះបីជា Mate 20 និង Mate 20 Pro ចុងក្រោយរបស់ខ្លួន មិនបានឃើញមានការចែកចាយធំទូលាយនៅភាគខាងលិចនោះទេ ដោយទូរស័ព្ទភាគច្រើនគ្រោងនឹងចេញលក់នៅប្រទេសចិនក៏ដោយ ក៏ក្រុមហ៊ុននេះមានល្បិចពីរ បី ដើម្បីបង្កើតភាពខុសប្លែកពីខុសពីក្រុមហ៊ុនធំៗផ្សេងទៀត។

Photo credit: theverge

តើយើងនិយាយអំពីលក្ខណៈពិសេសអ្វីខ្លះ? មែនហើយអ្នកអាចប្រើ Mateរបស់អ្នកជាឧបករណ៍សាកថ្មឥតខ្សែ – សម្រាប់ទូរស័ព្ទផ្សេងទៀត ។ នោះមានន័យថាប្រសិនបើ Mateរបស់អ្នកកំពុងតែដោតសាក, អ្នកនឹងអាចបញ្ចូលទូរស័ព្ទផ្សេងទៀតដោយឥតខ្សែបាន។

Huawei Mate 20, Mate 20 Pro, Mate 20 X With 40W SuperCharge Launched: Price, Specifications, Features

Photo credit: gadgets.ndtv

ដូច iPhone XS ដែរ វាមាន Face ID ប៉ុន្តែវាក៏មានស្កេនស្នាមម្រាមដៃនៅលើអេក្រង់ផងដែរ ដែលមានមនុស្សជាច្រើនគិតថាអាចនឹងមកដល់ iPhone ចុងក្រោយបង្អស់ ប៉ុន្តែជំនួសមកវិញគឺ Huawei Mate ដែលមានលក្ខណៈពិសេសមួយនេះ។ Mate ក៏មានកាមេរ៉ាខាងក្រោយចំនួនបីគ្រាប់ផងដែរ មួយគ្រាប់សម្រាប់ telephoto, មួយគ្រាប់សម្រាប់ wide angle និងមួយគ្រាប់តទៀត super wide angle

Photo credit: cnet

ទាំងនេះគឺជាលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍ទាំងអស់ ជាមួយតម្លៃសមរម្យ និងប្រសិនបើអ្នករស់នៅកន្លែងដែលទូរស័ព្ទ Huawei ដែលអាចរកទិញបានឥឡូវនេះ។ ហើយនៅពេលនេះគេហទំព័រ ខ្មែរដឹង បានធ្វើការប្រៀបធៀបទូរស័ព្ទថ្មីរបស់ក្រុមហ៊ុន Huawei ជាមួយទូរស័ព្ទកំពូលៗ នៅថ្ងៃនេះដើម្បីមើលពីលក្ខណៈពិសេសៗ របស់ស្មាតហ្វូនទាំងអស់នេះនោខាងក្រោម៖

Photo credit: cnet

អត្ថបទដោយ៖ ខ្មែរដឹង

Facebook Comments

អត្ថបទពេញនិយម