Type to search

បច្ចេកវិទ្យា

បែកធ្លាយ! Huawei Watch GT នាឡិកាឆ្លាតវៃ ជាមួយនឹងតម្លៃថោកសមរម្យ

Share

នាឡិកាឆ្លាតវៃ Huawei 2 គឺជាប្រភេទនាឡិកាឆ្លាតវៃលំដាប់ខ្ពស់មួយប្រភេទនៅលើទីផ្សារផងដែរ។ នាឡិកាមួយប្រភេទនេះនៅតែលក់ដាច់ និងមានប្រជាប្រិយជាខ្លាំង ទោះបីវាមានអាយុកាលជាងមួយឆ្នាំក៏ដោយ ។ ទោះជាយ៉ាងណាក៏ដោយ វាហាក់បីដូចជាក្រុមហ៊ុន Huawei មានបំណងផលិតនាឡិកាឆ្លាតវៃស៊េរីថ្មី ដែលជាផលិតផលថ្មីមួយហៅថា “Huawei Watch GT” ដែលទើបតែលេចធ្លាយតាមរយៈ WinFuture

រហូតមកទល់ពេលនេះ គ្រាន់តែមានរូបថតមួយ និងមានការរំពឹងទុកជាច្រើន ប៉ុន្តែវាហាក់បីដូចជាអាចធ្វើទៅបាន, Huawei Watch GT នឹងក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកគាំទ្រនាឡិកាឆ្លាតនៅក្នុងរដូវកាលឈប់សម្រាកនេះ ។ យោងតាម WinFuture, Huawei Watch GT នឹងមានពីរម៉ូឌែល គឺម៉ូឌែល Classic (ឬម៉ូដទាន់សម័យ) និងម៉ូឌែល Sport ។ ម៉ូឌែលទាំងពីរនេះទំនងជាមានលក្ខណៈពិសេសខាងក្នុងដូចគ្នា ក៏ប៉ុន្តែវាមាន​ប្រភេទពណ៌ខុសគ្នា ដែលជាលក្ខណៈសម្រាប់សំគាល់ ។

Photo credit: androidauthority

លក្ខណៈពិសេសទាំងអស់នេះនៅតែមានភាពអាថ៌កំបាំងបន្តិច ប៉ុន្តែបើតាម WinFuture បានសន្និដ្ឋានថា នាឡិកាឆ្លាតវៃនេះ នឹងមានអង្គចងចាំទំហំ 4GB មានអេក្រង់ប្រភេទ AMOLED ទំហំ 1,39 អ៊ីញ, មាន GPS, NFC និងអាវក្រុះទឹក។ វាត្រូវបានគេប៉ាន់ស្មានផងដែរថា Huawei Watch GT នឹងមានថាមពលថ្មទំហំ 420mAh ។

Photo credit: theandroidsoul

ទោះបីជាគ្មានអ្វីដែលត្រូវបានគេដឹងច្បាស់លាស់នៅឡើយ ក្រុមហ៊ុន Huawei ហាក់បីដូចជា នឹងផ្តល់ជូននូវថាមពលថ្មដ៏វែងសម្រាប់ Watch GT នេះជាអ្វីដែល WinFuture បានសន្និដ្ឋាន ។ វាអាចទៅរួចដែលថា Watch GT នេះនឹងត្រូវបានបំពាក់ដោយបន្ទះឈីប Qualcomm Snapdragon Wear 3100 ប្រភេទថ្មី។ ប្រសិនបើពិតនាឡិកានេះទំនងជានឹងបំពាក់ដោយ Wear OS 2.1 ហើយវាក៏នឹងក្លាយជាឧបករណ៍ដំបូងគេបង្អស់ ដែលអាចដណ្តើមទីផ្សារបានជាមួយនឹងបន្ទះឈីបថ្មីបំផុត។

Photo credit: gearbrain

Huawei Watch GT នឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Huawei Mate 20, Mate 20 Pro និងឧបករណ៍ផ្សេងទៀតដែលក្រុមហ៊ុននេះរំពឹងថានឹងបង្ហាញនៅថ្ងៃទី 16 ខែតុលា ៕

 

អត្ថបទ៖ ខ្មែរដឹង

Facebook Comments