Type to search

បច្ចេកវិទ្យា

ឥឡូវនេះ​ Instagram ដាក់មុខងារ Active Status នៅក្នុងប្រអប់សារ

Share

កម្មវិធី Instagram ត្រូវបានផ្ទុកជាមួយលក្ខណៈពិសេសទាំងអស់ដូចសព្វថ្ងៃនេះ, ដែលមួយក្នុងចំណោមនោះគឺជាសមត្ថភាពថ្មី នៅក្នុងការផ្ញើសារដោយផ្ទាល់ទៅមិត្តភក្ដិ និងសមាជិកគ្រួសាររបស់អ្នកតាមរយ:ការមើលឃើញ Active Status។

ពេលនេះក៏អរគុណទៅដល់ការ Updated របស់ Instagram ថ្មីដែលបានដាក់មុខងារ Active Status នៅក្នុងប្រអប់សារ ដែលវានឹងកាន់តែងាយស្រួលក្នុងការដឹងពីមិត្តភក្ដិរបស់អ្នកកំពុងតែដំណើរការលើកម្មវិធី Instagram និងកាន់តែងាយស្រួលទាក់ទងទៅកាន់មិត្តភក្តិបានភ្លាមៗ។

Photo credit: androidcentral

ចាប់តាំងពីថ្ងៃនេះ, អ្នកនឹងចាប់ផ្តើមមើលឃើញរូបតំណាងពណ៌បៃតងតូចមួយនៅជាប់នឹងមនុស្សនៅក្នុង Instagram ដែលបង្ហាញថាពួកគេកំពុងតែនៅលើបណ្ដាញ និងមានសកម្មភាពប្រើប្រាស់កម្មវិធី Instagram នេះ៕

ប្រភព៖ androidcentral

ប្រែសម្រួល៖ វិសាល

 

Facebook Comments