Type to search

ផ្សេងៗ

ការប្រើប្រាស់អ៊ីនធើណេត​ ក៏អាចប៉ះពាល់ដល់ខួរក្បាលបានដែរ

Share

អ្នកជំនាញពីសាកលវិទ្យាល័យ វេជ្ជសាស្ត្រក្រុងហាណូវើរ និង មូលនិធិ អ្នកសារព័ត៌មាន​ នៃប្រទេសអាឡឺម៉ង់ បានសំណូមពរ អោយអ្នកដែលញៀន លេង អ៊ីនធើណេត បានទទួលការព្យាបាល ដែលកន្លងមកមានការវិភាគទៅលើ បញ្ហាការញៀនលេងកុំព្យូរទ័រ​ តិចជាង បើប្រៀបធៀបទៅនឹងអ្នកដែលលេង ល្បែងស៊ីសងផ្សេងៗទៀត។

អ្វីដែលសំខាន់នោះ គឺជនជាតិអាឡឺម៉ង់ប្រមាណ២លាននាក់ ញៀន នឹងការលេងអ៊ីនធើណេត ដោយអង្គុយនៅមុខកុំព្យូទ័រ ក្នុងមួយថ្ងៃច្រើនជាង ៤.៥ ម៉ោង នឹង ៥% នៃយុវជន កើតជម្ងឺញៀនកុំព្យូទ័រ ជាហេតុដែលធ្វើអោយមិនមានពេលទៅធ្វើការងារផ្សេងទៀតបាន ដោយមិនចាប់អារម្មណ៍នឹងក្រុមមិត្តភក្តិ មិនខ្វល់ពីការហាត់ប្រាណ នឹង គេចសាលារៀន សម្រាប់ សិស្ស មានអារម្មណ៍តានតឹង គ្មានសេចក្ដីសុខ កាច និងគ្មានការអត់ធ្មត់ នឹង​ មានខ្លះទៀតអាចបណ្ដាលអោយមានការភ្លេចភ្លាំង និង បាត់បង់ការចង់ចាំបានទៀតផង។

នេះដោយផ្អែកទៅលើអ្នកវិទ្យាសាស្ត្រធ្វើការស្រាវជ្រាវ បានឲ្យដឹងថា ការញៀនអ៊ីនធើណេតមានផលប៉ះពាល់ខ្លាំណាស់ចំពោះខួរក្បាលរបស់អ្នក ព្រោះការលេងត្រូវចំណាយពេលច្រើន ធ្វើអោយខួរក្បាលមានប្រតិកម្មខ្ពស់បំផុត។

ការញៀនអ៊ីនធើណេត អាចកើតចំពោះមនុស្សគ្រប់វ័យ នឹង មានផលប៉ះពាល់  ដល់ក្មេង និង ក្មេងប្រុសវ័យជំទង់ ដែលចូលចិត្តហ្គេមខណៈដែលក្មេងស្រីចូលចិត្តលេង ឆាត (Chat) តាមអ៊ីនធើណេត រីឯបុរសវ័យកណ្ដាលមួយចំនួនចូលចិត្តមើលអ្វីដែលមានភាពស៊ិចស៊ី តាមអ៊ីនធើណេត៕

Credit:Jess Foami.pixabay.com

Credit:Thomas Ulrich.Pixabay.com

 

អត្ថបទ៖ សាវឌី

Facebook Comments

អត្ថបទពេញនិយម