Type to search

បច្ចេកវិទ្យា

iPhone XR ប្រហែលជាជម្រើសដ៏ល្អមួយសម្រាប់អ្នកមានថវិការកំណត់

Share

ទូរស័ព្ទ iPhone XR ពិតជាចេញដូចជាការបែកធ្លាយកន្លងមកពិតប្រាកដមែន។ គ្មានអ្វីគួរអោយភ្ញាក់ផ្អើលនោះទេ។ ក្រុមហ៊ុន Apple ជាធម្មតាគឺតែងតែលេចធ្លាយព័ត៌មានជាច្រើនទាក់ទងនឹងផលិតផលរបស់ខ្លូនមុនការប្រកាសចេញជាផ្លូវការ។ ក្នុងរយៈពេល 24 ម៉ោងចុងក្រោយមនុស្សមួយចំនួនប្រហែលជាចង់សួរថាទូរស័ព្ទណាដែលពួកគេគួរទិញ។ ចម្លើយគឺខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់, ពិតណាស់ប៉ុន្តែសម្រាប់ភាគច្រើន XR ប្រហែលជាច្រើនបំផុត។

XR គឺជា iPhone ដែលមានប្រជាប្រិយភាព។ iPhone សម្រាប់មនុស្សគ្រប់គ្នា។ វាមានតម្លៃថោកជាងមុន ព្រមទាំងមានជម្រើសពណ៌ចម្រុះ។ សូម្បីតែក្រុមការងាររបស់យើងម្នាក់ ក៏បានស្រមៃនឹកឃើញពីពណ៌ស្អាតៗ cute cute ពី iPhone XR នេះដែល។ មនុស្សស្រីភាគច្រើនប្រហែលជាចាប់អារម្មណ៍ជាមួយពណ៌ក្រហម និងពណ៌លឿង។ ចំពោះប្រុសៗប្រហែលជាស្រលាញ់ពណ៌ខ្មៅ។ ជាក់ស្តែងតម្លៃ $ 749 នេះវាមិនថោកទេប៉ុន្តែបើប្រៀបធៀបទៅនឹង XS និង XS Max (ចាប់ផ្តើមពី $ 999 ទៅ $ 1,099) គឺវាថោកជាង។ តម្លៃនេះគឺសម្រាប់ US ទេ ចុះទំរាំតែមកដល់ខ្មែរទៀត មើលទៅប្រហែលជាមិនថោកនោះទេ។ ចុះអ្នកវិញតើអ្នកជ្រើសរើសយក iPhone មួយណាដែរ?

 

អត្ថបទ៖ ខ្មែរដឹង

Image Credit: engadget

Facebook Comments