Type to search

បច្ចេកវិទ្យា

មកមើលការធ្វើតេស្តល្បឿនរវាង iPhone Xs Max ជាមួយ Galaxy Note 9, លទ្ធផលចុងក្រោយ…

Share

ចាប់តាំងពីស្មាតហ្វូន iPhone XS, iPhone XR និង iPhone XS Max ចេញមិនទាន់បានមួយខែផង ពិតជាធ្វើឲ្យកើនឡើងយ៉ាងខ្លាំងសម្រាប់ទីផ្សារស្មាតហ្វូន ។ ហើយយើងក៏បានដឹងផងដែលថាមានស្មាតហ្វូនមួយប្រភេទ សម្រាប់ប្រៀបធៀបទៅនឹងស្មាតហ្វូនចុងក្រោយបង្អស់របស់ក្រុមហ៊ុន Apple មួយនេះ គឺ Galaxy Note 9 របស់ក្រុមហ៊ុន Samsung ដែលត្រូវយកមកធ្វើតេស្តល្បឿន និង ការធ្វើតេស្តទម្លាក់ ដែលគេហទំព័រ ខ្មែរដឹង បានបង្ហាញកាលពីសប្ដាហ៍មុន។

ហើយពិតជាប្រសើរណាស់ ក្នុងការធ្វើតេស្តល្បឿនដោយ PhoneBuff ដែលបានបង្ហោះនៅលើគេហទំព័រ YouTube របស់ខ្លួន, រវាង iPhone XS Max និង Galaxy Note 9 ដែលជាអតីតស្មាតហ្វូនចុងក្រោយបំផុតរបស់ក្រុមហ៊ុន Samsung ។ ហើយសម្រាប់ការធ្វើតេស្តល្បឿនរវាងស្មាតហ្វូនទាំងពីរនេះ Phone Buff គឺត្រូវបានធ្វើឡើងដោយប្រើម៉ាស៊ីនពិសេសមួយប្រភេទដើម្បីធានាថាគ្មានកំហុសឆ្គងទេ។

Photo credit: bgr

សរុបមកទូរស័ព្ទទាំងពីរនេះ ត្រូវបានផ្ទុកកម្មវិធី និងហ្គេមចំនួន 16 នៅក្នុងការធ្វើតេស្តល្បឿនដែលរួមមានការបង្ហាញវីដេអូ 4K និងការនាំចេញរូបភាពពី Snapseed ។

  • នៅក្នុងការធ្វើតេស្តលើកទី 1: iPhone XS Max ប្រើពេល 1 នាទី 49 វិនាទីខណៈពេលដែល Galaxy Note 9 មានល្បឿនយឺតជាង 2 នាទី 11 វិនាទី។
  • នៅក្នុងការធ្វើតេស្តលើកទី 2:  ការធ្វើតេស្តល្បឿន iPhone XS Max បានចំណាយពេល 43 វិនាទីខណៈពេលដែល Galaxy Note 9 ប្រសើរជាងមុនក្នុងរយៈពេលតែ 35 វិនាទី។ នេះមិនគួរឱ្យភ្ញាក់ផ្អើលនោះទេព្រោះ Note 9 បានភ្ជាប់មកជាមួយនូវ RAM ពីរដងនៃ iPhone XS Max (8GB និង 4GB) ។

ជាទូទៅ Galaxy Note 9 អាចផ្តល់ជូននូវបទពិសោធន៍ការងារច្រើនដែលល្អប្រសើរជាងទូរស័ព្ទ iPhone XS Max

បើកាន់តែច្បាស់ សូមទស្សនាមើលវីដេអូខាងក្រោម៖

អត្ថបទ៖ ខ្មែរដឹង

Facebook Comments