Type to search

កីឡា

តោខៀវ Chelsea បាននាំអ្នកចាំទីថ្មីមកកាន់ក្លឹបរបស់ខ្លួន ក្នុងតម្លៃ 71,5 លានផោន

Share

ក្រុមតោខៀវ Chelsea បានរកឃើញអ្នកចាំទីថ្មីរបស់ពួកគេនាពេលអនាគត ដោយបានចុះហត្ថលេខាលើអ្នកចាំទីរបស់ក្លិប Athletic Bilbao គឺកីឡាករ Kepa Arrizabalaga ដេលមានតម្លៃខ្លួន ៧១,៥ លានផោន។

ក្រុមតោខៀវបានប្រកាសព័ត៌មាននេះ តាមរយៈគេហទំព័រផ្លូវការរបស់ពួកគេ ហើយ Kepa ក៏បានសម្តែងនូវការរីករាយដែលបានផ្លាស់មកកាន់ Stamford Bridge នេះ ៖

Photo credit: bleacherreport

“រឿងជាច្រើនដែលបានទាក់ទាញខ្ញុំទៅក្លឹបមួយនេះ, គ្រប់ពានរង្វាន់ទាំងអស់ដែលក្លឹបបានឈ្នះ, ព្រមទាំងកីឡាករផ្សេងទៀត, ខ្ញុំពិតជាមានភាពរីករាយខ្លាំងណាស់ដែល Chelsea បានសំរេចចិត្ត ដាក់ទំនុកចិត្តលើខ្ញុំ និងនាំយកខ្ញុំមកកាន់ក្របខ័ណ្ឌ English Premier League នេះផងដែរ”។

Photo credit: thesun.co.uk

បើតាមការរាយការណ៍របស់ BBC Sport កាលពីថ្ងៃពុធបានឲ្យដឹងថា ការមកដល់របស់ Kepa ត្រូវបានត្រួសត្រាយផ្លូវសម្រាប់ Thibaut Courtois ដែលនឹងត្រលប់ទៅអេស្ប៉ាញវិញ។ ហើយថែមទាំងបាននាំយកកីឡាករ Mateo Kovacic ដើម្បីមកចូលរួមជាមួយក្រុមតោខៀវ Chelsea ផងដែរ ក្នុងលក្ខខ័ណ្ឌខ្ចីជើងសម្រាប់រដូវកាលថ្មីនេះ

ប្រភព៖ bleacherreport

ប្រែសម្រួល៖ វិសាល

Facebook Comments
Tags: