Type to search

ផ្សេងៗ

Kylie Jenner អាចនឹងក្លាយជាមហាសេដ្ឋីដែលមានវ័យក្មេងជាងគេបំផុត

Share

Kylie Jenner ដែលទើបតែមានអាយុ 20 ឆ្នាំតែប៉ុណ្ណោះ បានក្លាយជាអ្នកមានវ័យក្មេងជាងគេ ហើយស្ថិតនៅក្នុងបញ្ជី (Forbes list of America’s Richest Self-Made Women) ជាស្ត្រីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅអាមេរិកដែលបានចេញផ្សាយនៅថ្ងៃពុធនេះ។

Credit: Instagram/Kylie Jenner

បច្ចុប្បន្ននាងមានទ្រព្យសម្បត្តិជាប្រាក់សុទ្ធប្រមាណជា 900 លានដុល្លារ។ នៅឆ្នាំក្រោយ Jenner ត្រូវបានគេរំពឹងថានឹងក្លាយជាមហាសេដ្ឋីខ្ទង់ប្រាក់ពាន់លានដែលមានវ័យក្មេងជាងគេបំផុត ហើយមិនធ្លាប់មានពីមុនមក។ កន្លងមកតំណែងនេះត្រូវបានគ្រប់គ្រងដោយ Bill Gates ក្នុងឆ្នាំ 1987 ដែលពេលនោះគាត់មានអាយុ 31 ឆ្នាំ។ ក្រោយមកទៀតគឺ Mark Zuckerberg ក្នុងឆ្នាំ 2008 ក្នុងអាយុ 23 ឆ្នាំ។

Photo by Mike Mozart on Flickr

ទ្រព្យសម្បត្តិចុងក្រោយរបស់នាងគឺបានមកពីក្រុមហ៊ុន Kylie Cosmetics ដែលជាក្រុមហ៊ុនតុបតែងមុខរបស់នាងហើយមានតម្លៃជិត 800 លានដុល្លារ។ របាយការណ៍របស់ WWD បានរាយការណ៍ថាក្រុមហ៊ុន Kylie Cosmetics ត្រូវបានគេព្យាករណ៍ថានឹងអាចរកចំណូលបាន 1 ពាន់លានដុល្លារនៅក្នុងការលក់ក្នុងឆ្នាំ 2022 ។ Jenner និយាយថានាងគ្រោងនឹងធ្វើការនៅក្រុមហ៊ុននេះជារៀងរហូតហើយ បន្ទាប់មកផ្ទេរវាទៅឱ្យកូនស្រីឈ្មោះ Stormi ដែលបច្ចុប្បន្នមានអាយុ 5 ខែ។ ក្រៅពី Kylie Cosmetics អ្នកស្រី Jenner ក៏មានប្រភពចំនូលមួយផ្សេងទៀតគឺកម្មវិធី “Kylie Jenner Official App”។

ប្រភព៖ Forbes

Facebook Comments
Tags: