Type to search

បច្ចេកវិទ្យា

ចំណាយពេល ៣ឆ្នាំដើម្បីបង្កើត កៅអីឡាន Lexus ES ដ៏ទំនើបមួយនេះ

Share

ក្រុមហ៊ុន Lexus ពិតជាមានមោទនភាពបំផុតចំពោះកៅអីទំនើបចុងក្រោយរបស់ Lexus ES ដោយប្រើរយ:ពេល ដល់ទៅ៣ឆ្នាំក្នុងការផលិតវាឡើង។ គោលដៅរបស់ពួកគេគឺផ្តល់ជូននូវការគាំទ្រនិងផាសុកភាពដ៏ល្អឥតខ្ចោះសម្រាប់មនុស្សគ្រប់រូបដែលមានរាងនិងទំហំដែលវាហាក់ដូចជាកិច្ចការដ៏ធំ។

យោងតាមលោក Takeshi Kawano ដែលជាវិស្វករឈានមុខគេដែលបានធ្វើការលើកៅអីរថយន្ត Lexus ES ថ្មីបានឱ្យដឹងថាគំនិតសម្រាប់ការរចនាកៅអីថ្មីគឺ “ច្បាស់លាស់និងជ្រៅ (Clear and Deep)” ។ លោកបានបន្ថែមទៀតថា  “ពេលដែលអ្នកអង្គុយនៅក្នុង ES ថ្មីអ្នកនឹងសម្គាល់ឃើញថាឥរិយាបថរបស់អ្នកមានអារម្មណ៍ថាត្រឹមត្រូវ វាមិនចាំបាច់សារ៉េកៅអី រហូតទាល់តែអ្នករកឃើញទីតាំងត្រឹមត្រូវ ហើយនេះគឺជាផ្នែកមួយដែលយើងហៅថា ” ច្បាស់ណាស់ (Clear)”  ។

បន្ទាប់មកនៅពេលអ្នកអង្គុយ នៅផ្នែកខាងក្រោមរបស់អ្នកត្រូវបានទ្រពេញលេញ។  អ្នកនឹងមានអារម្មណ៍ថាស្រួលហើយមិនដឹងពីកំលាំងទំនាញនៃទំងន់របស់អ្នកទេ និងជាពិសេសជាងនេះទៅទៀតគឺលោកអ្នកមិនអាចងាកចេញពីកៅអីនេះទេទោះបីក្នុងកាលទេសផ្លូវបែបណាក៏ដោយ ដែលនេះគឺជាផ្នែក “ជ្រៅ (Deep)” ។

 

កៅអីថ្មីរបស់ Lexus ES ត្រូវបានគេប្រើប្រាស់ការ រចនាធដ៏សាមញ្ញមួយដែលប្រើអេប៉ុង polyurethane foam រុំជុំវិញដែក។ ខ្នើយកៅអីមានរាងសំប៉ែតប៉ុន្តែភ្ជាប់មកជាមួយផ្នែកខាងលើដើម្បីផ្តល់នូវការទ្រត្រគាកនិងរក្សាលំនឹង ហើយនេះជាវិធីសាស្រ្តមួយដែលអាចទ្រាំទ្របានគ្រប់ប្រភេទនៃរាងកាយរបស់យើង។

ហើយសម្រាប់កៅអីថ្មីនេះ ត្រូវបានបំពាក់ដំបូងទៅលើរថយន្ត Lexus ES F Sport 2019 ដោយក្រុមហ៊ុននេះគិតថា ES F Sport គឺជារថយន្តស្ព័រដែលត្រូវការស្ថេរភាពរាងកាយអ្នកបើកបរដូច្នេះពួកគេនឹងមិនផ្លាស់ទីទាល់តែសោះសូម្បីតែនៅពេលប្រណាំងក្នុងល្បឿនលឿនក៏ដោយ។ ហើយក្រុមបានធ្វើតេស្តរួចហើយជាមួយនឹងការ បត់រថយន្តក្នុងល្បឿនលឿនក៏អ្នកបើកបរ នៅតែរក្សាលំនឹងដដែល៕

 

ប្រភព៖ motor1

ប្រសម្រួល៖ សុធា

Facebook Comments

អត្ថបទពេញនិយម