Type to search

កីឡា

Messi ថា Cristiano Ronaldo នឹងធ្វើឱ្យ Juventus ឈ្នះពាន Champions League

Share

Lionel Messi ជឿជាក់ថាក្រុម Juventus បច្ចុប្បន្នគឺច្បាស់ជាឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League បន្ទាប់ពីបានផ្ទេរកីឡាករ Cristiano Ronaldo ពីក្លិប Real Madrid ។ Messi និង Ronaldo បានប្រកួតប្រជែងគ្នាមួយ ក្នុងចំណោមការប្រកួតប្រជែងកីឡាដ៏អស្ចារ្យ ក្នុងកំឡុងពេលមួយទសវត្សរ៍ចុងក្រោយនេះ ដែលកំពុងប្រកួតប្រជែងជាលក្ខណៈបុគ្គល និងក្រុមកិត្តិយសផង ខណៈពេលលេងសម្រាប់គូប្រជែងក្រុម Barcelona និង Real Madrid។

ទោះបីជាយ៉ាងណាក៏ដោយបច្ចុប្បន្ននេះ ក្រុមទាំងពីរនឹងជួបគ្នាម្តងទៀតនៅលើទឹកដីនៃក្របខ័ណ្ឌ UEFA Champions League បើក្រុម Madrid ឈ្នះ Juventus ។ Messi បាននិយាយថា Real បច្ចុប្បន្នកាន់តែអាក្រក់ទៅៗ ដោយគ្មាន Ronaldo និងជឿជាក់ថា វាជាការខាតបង់នៃក្លឹបអេស្ប៉ាញមួយនេះ ប៉ុន្តែគឺជាការកើនឡើងរបស់ក្លឹប Juventus ទៅវិញ។

Photo credit: skysports

 

Messi បានប្រាប់សារព័ត៌មាន Catalunya ថា: ច្បាស់ណាស់ពួកគេ (Madrid) គឺជាក្រុមមួយក្នុងចំណោមក្រុមដែលល្អបំផុតនៅក្នុងពិភពលោកពួកគេមានគ្រូបង្វិកល្អ និងកីឡាករល្អៗ ប៉ុន្តែការចាកចេញរបស់កីឡាករ Cristiano ពីក្រុមនេះធ្វើឱ្យពួកគេមិនសូវរឹងមាំដូចមុននោះទេ​។

Photo credit: skysports

វាធ្វើឱ្យក្រុម Juventus ជាក្រុមដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការឈ្នះពានរង្វាន់ Champions League ដោយសារតែក្រុមដែលពួកគេធ្លាប់មានពីមុនមក ហើយឥឡូវនេះជាមួយគេនៅលើកំពូលតារាងផងដែរ។

ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់គាត់ ខ្ញុំមិនដែលគិតថាគាត់នឹងចាកចេញពីក្លឹប Real Madrid ហើយទៅកាន់ Juventus ទេ។ មានក្លឹបជាច្រើនដែលចង់បានរូបគាត់, ហើយខ្ញុំមិនសូវដឹងអំពី Juventus នោះទេ ប៉ុន្តែវាគឺជាក្រុមដ៏ល្អមួយ។

គួររំលឹកផងដែរថា Barcelona មិនទាន់បានយកឈ្នះពានរង្វាន់ Champions League ចាប់តាំងពីឆ្នាំ 2015 មកម៉្លេះ ដោយភាគច្រើនដោយសារតែក្រុម Real Madrid ដែលបានឈ្នះពានរង្វាន់នេះក្នុងរយៈពេល 3 រដូវកាលចុងក្រោយមកនេះ។ Messi និយាយថាក្លឹប Barcelona ពិតជាខកចិត្តយ៉ាងខ្លាំង ក្នុងការទទួលបានជោគជ័យនៅ European ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ 1/4 ជាប់ៗគ្នា

ប្រភព៖ skysports

ប្រែសម្រួល៖ វិសាល

Facebook Comments

អត្ថបទពេញនិយម