Type to search

កីឡា

Liverpool បានបញ្ជូន Mohamed Salah ទៅប៉ូលីស, បន្ទាប់ពីបានចោទប្រកាន់ថា…

Share

វីដេអូមួយដែលបង្ហោះតាមបណ្ដាញអ៊ីនធឺណែតដែលបានបង្ហាញថា កីឡាករ Salah អង្គុយក្នុងរថយន្ត និងបានចុចទូរស័ព្ទ ដោយមានមនុស្សជាច្រើនរួមទាំងកុមារផងដែរ បានប្រមូលផ្តុំគ្នានៅជិតរថយន្តរបស់គាត់ មុនពេលគាត់បើករថយន្តចេញទៅ។

អ្នកនាំពាក្យរបស់ហង្សក្រហម Liverpool បាននិយាយថា៖ “ក្លឹបរបស់គាត់បន្ទាប់ពីការពិភាក្សាជាមួយនឹងកីឡាកររួចរាល់ហើយ និងបានព្យាយាមពន្យល់ទៅកាន់ក្រុមប៉ូលីសនៅតំបន់ Merseyside ដើម្បីឲ្យដឹងពីស្ថានភាពខ្សែអាតពីវិដេអូ ព្រមទាំងកាលៈទេសៈជុំវិញមុនការចាប់ខ្លួន”។

Photo credit: skysports

“ពួកយើងបានពិភាក្សាជាមួយកីឡាកររូចរាល់ ហើយនិងដោះស្រាយជាមួយការតាមដានមួយដ៏ល្អ, មិនមានតំណាងក្លឹប ក៏ឬកីឡាករ ធ្វើការអត្ថាធិប្បាយបន្ថែមទៀតលើបញ្ហានេះទេ

ប៉ូលីស Merseyside បាននិយាយថា៖ “យើងត្រូវបានទទួល និងដឹងអំពីវីដេអូ ដែលបានបង្ហាញយ៉ាងជាក់លាក់ពីកីឡាករបាល់ទាត់របស់ក្លឹប Liverpool គឺ Mohamed Salah បានប្រើប្រាស់ទូរស័ព្ទដៃខណៈពេលកំពុងបើកបរ។ ប់ូលីសក៏បានបន្តទៀតថា ប្រសិនបើរកឃើញថា Salah ដែលបានល្មើសពីច្បាប់នោះ រូបគេនឹងទទួលការពិន័យ, អរគុណដែលបានសហការណ៍៕

ប្រកួតដំបូងរបស់ Liverpool បានធ្វើឲ្យក្រុមរបស់គេទទួលបាន ៣ ពិន្ទុ ក្រោយពីការទទួលជ័យជម្នះទៅលើក្រុម West Ham ក្នុងលទ្ធ ៤-០ និងឈរលេខមួយជាបណ្ដោះអាសន្ននៅក្នុងរដូវកាលថ្មីរបស់ English Premier League 2018 ៕

ប្រភព៖ skysports

Feature image : middleeastmonitor

ប្រែសម្រួល៖ វិសាល

Facebook Comments