Type to search

បច្ចេកវិទ្យា ផ្សេងៗ

ម្ចាស់ភាគហ៊ុនរបស់ Facebook ចង់ឲ្យ Mark Zuckerberg ចុះចេញពីតំណែងដែលជាប្រធាន

Share

ភាគហ៊ុនសំខាន់ៗមួយក្រុមបានគាំទ្រសំណើមួយនៅសប្តាហ៍នេះ ដើម្បីជំនួសនាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg ជាប្រធានក្រុមប្រឹក្សាភិបាល ដែលជំនួសដោយមន្ត្រីដែលមានសមត្ថភាពមួយរូប និងចំពេលមានរឿងអាស្រូវ។ មានម្ចាស់ភាគហ៊ុនជាច្រើនដែលចង់លោក Zuckerberg ដែលជាស្ថាបនិក Facebook ចុះចេញពីតំណែង។

ម្ខាស់ភាគហ៊ុនទាំងនោះរួមមានម្ចាស់ក្រុមហ៊ុន Illinois, Rhode Island និង Pennsylvania ព្រមទាំងលោក Scott Stringer អ្នកគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋញូវយ៉កនិង Trillium Asset Management ដែលជាក្រុមហ៊ុនដំបូងដែលបានស្នើឡើងកាលពីខែមិថុនា។ពួកគេបានធ្វើការអះអាងក្នុងការបណ្តេញលោក Zuckerberg នឹងស្ថិតក្នុងចំណាប់អារម្មណ៍របស់ម្ចាស់ភាគហ៊ុន, អ្នកប្រើប្រាស់ និងលទ្ធិប្រជាធិបតេយ្យរបស់យើង។ ហ្វេសប៊ុកដើរតួយ៉ាងសំខាន់នៅក្នុងសង្គម និងសេដ្ឋកិច្ចរបស់យើង។

Photo credit: hackernoon

ពួកគេមានការទទួលខុសត្រូវផ្នែកសង្គម និងហិរញ្ញវត្ថុដើម្បីឱ្យមានតម្លាភាព។ នោះហើយជាមូលហេតុដែលយើងទាមទារឯករាជ្យ និងគណនេយ្យភាព នៅក្នុងបន្ទប់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ។ យើងត្រូវការក្រុមប្រឹក្សាភិបាលរបស់ Facebook ដើម្បីប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយនូវហានិភ័យពិតប្រាកដដូចជា កេរ្តិ៍ឈ្មោះ, បទបញ្ញត្តិនិងហានិភ័យ ចំពោះលទ្ធិប្រជាធិបតេយ្យរបស់យើង ដែលប៉ះពាល់ដល់ក្រុមហ៊ុន, ម្ចាស់ភាគហ៊ុន និងអ្វីដែលសំខាន់ប្រាក់សោធន ដែលទទួលបានពីកម្មករនិយោជិត នៅក្នុងទីក្រុងញូយ៉ករាប់ពាន់នាក់។

Photo credit: europarl.europa.eu

យោងតាមកាសែត Wall Street Journal បានឱ្យដឹងថា សំណើដើម្បីជំនួសលោក Zuckerberg ដោយសារការគ្រប់គ្រងភាគហ៊ុនប្រហែល 60 ភាគរយនៃភាគហ៊ុនរបស់ក្រុមហ៊ុន គឺជារបស់ម្ចាស់ភាគហ៊ុន។ Zuckerberg បានស្ថិតក្រោមការពិនិត្យពិច័យមិនធ្លាប់មានពីមុនមក នៅឆ្នាំនេះបន្ទាប់ពីការរំលោភបំពានទិន្នន័យជាច្រើន និងការព្រួយបារម្ភជាច្រើន អំពីការជ្រៀតជ្រែកពីបរទេសលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។

Photo credit: time

ហ្វេសប៊ុកបានប្រកាសកាលពីដើមខែនេះថា មានក្រុម Hacker បានគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ប្រហែល 30 លាននាក់ដោយការចូលប្រើតាមរយៈ log-in

 

ប្រែសម្រួល៖ ខ្មែរដឹង

Facebook Comments