Type to search

ចំនេះដឹង រឿងអប់រំ

រឿង បុរសដើរនៅលើផ្ទៃទឹក

Share

បុរសម្នាក់ចង់ឆ្លងទៅត្រើយម្ខាងនៃស្ទឹង គ្រូមន្តអាគមន៍ម្នាក់ក៏បានឲ្យគាថា បិតជាប់នឹងស្មារបស់បុរសនោះ ហើយនិយាយផ្តាំថា៖ ” កុំខ្លាច ឲ្យតែរក្សានូវជំនឿចិត្តឯងនឹងអាចដើរឆ្លងកាត់ស្ទឹងបាន តែបើឯងបាត់បង់ជំនឿចិត្តនោះឯងនឹងលិចទៅក្នុងស្ទឹងជាក់ជាមិនខាន។” បុរសនោះអាចដើរលើផ្ទៃទឹកបានយ៉ាងស្រួល ប៉ុន្តែព្រោះតែគាត់ចង់ដឹងថាតើលោកគ្រូបានបិតអ្វីលើស្មារបស់គាត់ គាត់ក៏បានបកវាមកមើល ដែលមានតែស្លឹកឈើសរសេរអក្សរថា ” រក្សាជំនឿចិត្ត ” តែប៉ុណ្ណោះ។ បុរសនោះគិត ” គ្រាន់តែពាក្យប៉ុណ្ណេះសោះ តើអាចធ្វើឲ្យមនុស្សដើរលើផ្ទៃទឹកបានយ៉ាងដូចម្តេច?”  ដោយអស់ជំនឿគាត់ក៏លិចចុះទៅក្នុងទឹកភ្លាម។

 

ជំនឿចិត្តជាថាមពលអាថ៌កំបាំង ដែលនឹងផ្តល់ឲ្យអ្នកនូវកម្លាំងដ៏មហិមាគ្មានទីបញ្ចប់។

គ្រាដែលអ្នកបាត់បង់នូវជំនឿចិត្ត នោះអ្នកនឹងបាត់បង់នូវអ្វីៗទាំងអស់ពេញមួយជីវិតរបស់អ្នក។

ការសង្ស័យ គឺជាអាវុធកំណាចដ៏សាហាវបំផុតដែលនឹងពន្លិចអ្នកឲ្យលិចលង់ក្នុងនរក។

តើអ្នកមានជំនឿថា អ្នកអាចធ្វើឬសម្រេចបានដែររឺទេនូវបំណងរបស់អ្នក?

តើជំនឿចិត្ត ដែលមិនមានសកម្មភាព អាចនឹងកសាងឲ្យចេញជាលទ្ធផលដែរឬទេ?

Facebook Comments

អត្ថបទពេញនិយម