Type to search

ផ្សេងៗ

ការបង្កាត់ស្វាយតាមវិធីបំបៅមែក

Share

វាមិនពិបាកនោះក្នុងការធ្វើ ដែលអ្នកទាំងគ្នាអាចធ្វើការសាកល្បងបានដោយមិនចាំបាច់មានជំនាញដែលអាចផ្ដល់ឲ្យអ្នកចំណេញថវិការក្នុងការទិញកូន៖

សម្ភារះ

  • ស្រកីដូងកិន ឬ ដំ អោយម៉ត់ ហើយផ្សើមជាមួយនិងទឹក
  • កូនស្វាយបណ្ដុះ
  • កាំបិតមុតស្រូច
  • ខ្សែរចំណនទំហំតូចល្មម

វិធីធ្វើ៖

  • យកស្រកីដូងដាក់ចូលក្នុងថង់រួចញ៉ុកអោយណែន
  • យកកូនស្វាយបណ្ដុះកាត់មែក និង កាត់ឬសខ្លះៗចោល
  • រួចដាក់ចូលទៅក្នុងថង់ដោយចងឲ្យណែន
  • ធ្វើការចិតចំហៀងចូលក្នុងនៃមែកស្វាយដែលយើងចង់ធ្វើការភ្ជាប់
  • បន្ទាប់មក កាត់មែកស្វាយបណ្ដុះឲ្យខ្លី រួចធ្វើការ ចិតចំហៀង
  • ធ្វើការភ្ជាប់មែកស្វាយបណ្ដុះ និង មែកស្វាយដែលត្រូវផ្សាំ ស៊កយ៉ាងណាអោយសាច់វាស៊ីគ្នា
  • រួចយកប្លាស្ទីក ឬ ស្កុត យកទៅរុំអោយណែនល្អ ដើម្បីអោយមែកវាជាប់គ្នាបានល្អ
  • ចន្លោះ ២០ ទៅ​១ ខែ កន្លះ វាអាស្រ័យទៅលើទិដ្ឋភាពជាក់ស្ដែង អ្នកអាចធ្វើការកាត់បានហើយ ព្រោះកំឡុងពេលនេះវាអាចជាប់សាច់គ្នាបានល្អហើយ
  • បន្ទាប់ពីការកាត់អ្នកអាចកាត់មែកខ្លះចោលបានដើម្បីកុំឲ្យមែកស្វាយវាអន់
  • យកដើមស្វាយទៅដាក់ចូលថង់សម្រាប់ធ្វើការផ្សាំបន្តរដោយដាក់ដីបន្ថែម

អ្នកក៏អាចយកទៅដាំ ឬ ទុកវា១០ ទៅ​២០ ថ្ងៃសិនក៏បានដើម្បីអោយដើម្បីឲ្យដើមឲ្យស្វាយវាស៊ាំជាមួយនិងអាកាសធាតុ និង ដុះឬសបានច្រើន កុំអោយវាអន់ពេលដែលយកទៅដាំ។

 

ប្រភព៖ Youtube

Facebook Comments

Leave a Comment

Your email address will not be published. Required fields are marked *

អត្ថបទពេញនិយម