Type to search

បច្ចេកវិទ្យា

រថយន្ត Mercedes 2019 ទាំង ៥ម៉ូលឌែល ដែលកំពុងពេញនិយម

Share

Mercedes-Benz ជាក្រុមហ៊ុនយក្សមួយនៅលើពិភពលោកដែលមនុស្សគ្រប់ៗគ្នាបានស្គាល់ និងបានបង្កើតឡើងដោយជនជាតិអាឡឺម៉ង់ ២រូបគឺលោក Karl Benz និង លោក Gottlieb Daimler។ មកដល់បច្ចុប្បន្ន Mercedes ត្រូវបានមនុស្សជុំវិញពិភពលោកទទួលស្គាល់ពីគុណភាព មិនថារថយន្តប្រភេទអ្វីនោះទេ ប៉ុន្តែថ្ងៃនេះយើងសូមលើកយកតែ ចំនួន៥ម៉ូឌែលដែលកំពុងពេញនិយម បំផុតមកបង្ហាញលោកអ្នកឲ្យបានស្គាល់។

5/ Mercedes-Benz G-Class



Mercedes-Benz G-Class មិនត្រឹមតែជាប្រភេទរថយន្តប្រណិតប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានរចនាឡើងជាប្រភេទ Off-road ផងដែរ។ បំពាក់ទៅដោយម៉ាស៊ីន V8 4.0 លីត្រ មានលេខអូតូ ៩វគ្គ 9G-TRONIC អេក្រង់ទំហំ 12,3 អ៊ីញមានគុណភាពខ្ពស់ កៅអីស្បែកដែលមានអង្គចងចាំនិងកន្លែងអង្គុយកំដៅ ជាមួយប្រព័ន្ធសំឡេង Surround Burmester។

4/ Mercedes-Benz CLS



CLS ជាប្រភេទរថយន្តប្រណិតដែលមានទ្វា៤ ដោយភ្ជាប់មកជាមួយនូវម៉ាស៊ីន 3.0លីត្រ inline-6 Turbocharge ដោយមានកម្លាំងម៉ាស៊ីន 362 + 21 horse power and 369 + 184 lb-ft of torque និងអាចបង្កើនល្បឿនអតិបរិមារហូតដល់ទៅ 130mph (ប្រហែល 209 km/h)។

3/ Mercedes-AMG GT 4doors Coupe



Mercedes-AMG GT 4doors coupe ជាប្រភេទរថយន្តស្ព័រ ដោយមានការវិវត្ត ពីទ្វាចំនួន២ មកជាទ្វាចំនួន៤ នៅក្នុងឆ្នាំ២០១៩នេះ។ លើសពីនេះទៅទៀតលោកអ្នកអាចធ្វើការជ្រើសរើស ដោយមាន ៣ជម្រើស គឺ៖

  1. GT 63S បំពាក់ទៅដោយម៉ាស៊ីន V8 biturbo 4.0 លីត្រ មានកម្លាំង 630 horse power and 664 lb-ft of torque ហើយអាចបង្កើល្បឿនពី 0-60 mph ដោយប្រើរយពេលត្រឹមតែ 3.1វិនាទី និងមានល្បឿនអតិបរិមា 195 mph (ប្រហែល 314 km/h)
  2. GT 63 បំពាក់ទៅដោយម៉ាស៊ីន V8 biturbo 4.0 លីត្រ ដូច GT63S ប៉ុន្តែវាមានកម្លាំង 577 hp and 590 lb-ft of torque ហើយអាចបង្កើល្បឿនពី 0-60 mph ដោយប្រើរយពេលត្រឹមតែ 3.3 វិនាទី និងមានល្បឿនអតិបរិមា 193 mph (ប្រហែល 310 km/h)
  3. GT 53 បំពាក់ទៅដោយម៉ាស៊ីន inline-6 turbo engine with EQ Boost  3.0 លីត្រ វាមានកម្លាំង 429 hp and 384 lb-ft of torque ហើយអាចបង្កើល្បឿនពី 0-60 mph ដោយប្រើរយពេលត្រឹមតែ 4.4 វិនាទី និងមានល្បឿនអតិបរិមា 174 mph (ប្រហែល 280 km/h)

2/ Mercedes-AMG G63



ម៉ូឌែល AMG G63 នេះបើលោកអ្នកក្រលេកមើលមួយភ្លែតដំបូងគិតថាជា ម៉ូឌែល G-Class នោះពិតជាមិនខុសនោះទេ ដោយ G63 នេះបានបង្កើតឡើងពីការកែច្នៃ G-Class ឲ្យកាន់មានសមត្ថភាពអស្ចារ្យ។ សម្រាប់ម៉ូឌែល G63 នេះបានបំពាក់ម៉ាស៊ីន V8 biturbo engine Handcrafted AMG 4.0 លីត្រ ដោយមានកម្លាំងម៉ាស៊ីន 577 horse power and 627 lb-ft of torque ហើយអាចបង្កើល្បឿនពី 0-60 mph ដោយប្រើរយពេលត្រឹមតែ 4.4វិនាទី និងមានល្បឿនអតិបរិមា 137 mph (ប្រហែល 220 km/h)

1/ Mercedes-Maybach S Class Sedan

Mercedes-Maybach ជាម៉ូឌែលដែលមានតម្លៃថ្លៃជាងគេ នៅក្នុងចំនោមម៉ូឌែលទាំងអស់របស់ Mercedes ដោយមានការផលិតឡើងយ៉ាងប្រណិតនៅគ្រប់ផ្នែកនៃរថយន្ត និងជារថយន្តដែលមនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់បានវា។ សម្រាប់ម៉ូឌែលនេះលោកអ្នកអាចមាន ២ជម្រើសគឺ៖

  1. Mercedes-Maybach S650 បំពាក់ទៅដោយម៉ាស៊ីន V12 biturbo engine 6.0 លីត្រ មានកម្លាំង 621 hp and 738 lb-ft of torque ហើយអាចបង្កើល្បឿនពី 0-60 mph ដោយប្រើរយពេលត្រឹមតែ 4.6 វិនាទី។
  2. Mercedes-Maybach S560 បំពាក់ទៅដោយម៉ាស៊ីន V8 biturbo engine 4.0 លីត្រ មានកម្លាំង463 hp and 516 lb-ft of torque  ហើយអាចបង្កើល្បឿនពី 0-60 mph ដោយប្រើរយពេលត្រឹមតែ 4.8 វិនាទី៕

 

អត្ថបទ៖ សុធា

Facebook Comments