Type to search

បច្ចេកវិទ្យា

ក្រុមហ៊ុន Microsoft បានបញ្ចេញកម្មវិធី Cortana ជំនាន់ទី 3.0 ជាមួយការរចនាថ្មីសម្រាប់ iOS

Share

ក្រុមហ៊ុន Microsoft បានបញ្ចេញកម្មវិធី Cortana ជំនាន់ទី 3.0 ដែលបានធ្វើឱ្យទាន់សម័យរបស់ខ្លួនសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS ដែលរួមបញ្ចូលទាំងការរចនាថ្មី និងលក្ខណៈពិសេសថ្មី រួមបញ្ជូលទាំងការស្ដាប់តន្ត្រី និង podcasts ដែលជាជម្រើសដ៏ល្អ និងជាបទពិសោធន៏សន្ទនាសម្រាប់អ្នកជំនួយសម្លេងមួយនេះ។

ឧបករណ៍ទាំងនោះអាចមានប្រយោជន៍ជាពិសេសសម្រាប់អ្នកដែលទិញកាស Surface របស់ Microsoft ដែលនឹងត្រូវដឹកជញ្ជូននៅសប្តាហ៍ក្រោយនេះ។ Cortana ជំនាន់ទី 3.0 មានសមាហរណកម្មស៊ីជម្រៅជាមួយសេវាកម្ម Microsoft ផ្សេងទៀត។ វាភ្ជាប់ទៅក្នុងអ៊ីមែល, ប្រតិទិន, ការរំលឹកផ្សេង, កិច្ចប្រជុំ និងការងារ (To Do) ហើយអ្នកក៏អាចប្រើ Cortana ដើម្បីចូលរួមកិច្ចប្រជុំដោយ Skype ជាមួយនឹងក្រុមការងារផងដែរ។

Cortana 3.0 beta បានមាននៅលើ iOS និង Android កាលពីខែមុន ដូច្នេះអ្នកប្រើ Android មិនគួររង់ចាំយូរពេកទេដើម្បីទទួលបានកម្មវិធីថ្មី៕

តំណរភ្ជាប់សម្រាប់ទាញយក៖  iOS

 

អត្ថបទ៖ ខ្មែរដឹង

Facebook Comments