Type to search

បច្ចេកវិទ្យា

5 ចំណុចដែលរំពឹងទុកនៅព្រឹត្តិការណ៍ Microsoft Surface ខាងមុខ

Share

ក្រុមហ៊ុន Microsoft កំពុងរៀបចំព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ខាងមុខនេះនៅក្នុងទីក្រុងញូវយ៉ក។ ព្រឹត្តិការណ៍នេះត្រូវបានពិពណ៌នាក្រោមប្រធានបទ “ពេលនៃពេលវេលារបស់អ្នក” ព្រឹត្តិការណ៍នេះទំនងជាផ្តោតលើផ្នែករឹងរបស់ Surface, លក្ខណៈពិសេសរបស់ប្រព័ន្ធប្រតិបត្តិការ Windows 10 និងការជំរុញផលិតភាពថ្មីរបស់ Microsoft ដើម្បីយកចិត្តអ្នកគាំទ្ររបស់ខ្លួន។

ប្រធានផ្នែក Surface របស់ក្រុមហ៊ុន Microsoft, លោក Panos Panay នឹងចូលរួមព្រឹត្តិការណ៍នេះ ហើយវានឹងក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យនៃ Surface & Windows ដ៏ធំដំបូងបង្អស់របស់ក្រុមហ៊ុន ចាប់តាំងពីអតីតប្រធានជាន់ខ្ពស់របស់ Windows, លោក Terry Myerson បានចាកចេញកាលពីរដូវក្តៅនេះ។ វាជាឱកាសមួយសម្រាប់ក្រុមហ៊ុន Microsoft បង្ហាញអំពីកន្លែងដែល Windows កំពុងធ្វើដំណើរ, បង្ហាញពី Hardware ចុងក្រោយបំផុត ហើយប្រហែលជាធ្វើអោយយើងគ្រប់គ្នា ពិតជាមានភាពភ្ញាក់ផ្អើលជាមួយអ្វីៗដែលថ្មី។

Surface Laptop 2

Photo credit: windowslatest

កុំព្យូទ័រយួរដៃ Surface (Surface Laptop 2) របស់ក្រុមហ៊ុន Microsoft នឹងត្រូវធ្វើឱ្យឲ្យប្រសើរជាងមុន ហើយយើងរំពឹងថានឹងឃើញម៉ូឌែលថ្មីនៅថ្ងៃស្អែក។ ក្រុមហ៊ុន Microsoft ទំនងជានឹងធ្វើឱ្យផ្នែករឹងនៅខាងក្នុង ជាមួយនឹងប្រព័ន្ធដំណើរការចុងក្រោយរបស់ក្រុមហ៊ុន Intel ហើយសង្ឃឹមថានឹងមាន RAM លើម៉ូឌែលបច្ចុប្បន្ន។

Photo credit: theverge

យើងក៏សង្ឃឹម និងរង់ចាំផងដែរ សម្រាប់ USB-C ប៉ុន្តែពាក្យចចាមអារ៉ាមថ្មីៗនេះ បានលើកឡើងថាទាំង Surface Laptop 2 និង Surface Pro 6 នឹងមិនមានបញ្ចូល USB-C ថ្មីទៀតទេ។ ក៏មានពាក្យចចាមអារាមផងដែរថា Surface Laptop 2 អាចនឹងបង្ហាញខ្លួនជាមួយស៊េរីពណ៌ខ្មៅ ដែលនឹងប្រែក្លាយពីពណ៌ប្រាក់ ដែលក្រុមហ៊ុន Microsoft ប្រើសម្រាប់ឧបករណ៍ Surface ។

Surface Pro 6

Photo credit: digitaltrends

Surface Pro របស់ Microsoft ក៏ត្រូវបានធ្វើឱ្យកាន់តែល្អប្រសើរផងដែរ ហើយវាទំនងជាស្រដៀងទៅនឹង Surface Laptop 2 ដែរ។ យើងរំពឹងថានឹងបានឃើញគំរូថ្មី ជាមួយប្រព័ន្ធដំណើរការចុងក្រោយរបស់ក្រុមហ៊ុន Intel និងមានជម្រើសពណ៌ខ្មៅ។ ក្រុមហ៊ុន Microsoft មិនបានផ្តល់នូវការប្រែប្រួលនៃពណ៌ ជាលក្ខណៈពិសេស ជាមួយនឹង Surface Pro នោះទេ (ដូចដែលវាមានជាមួយ Surface Laptop) ដូច្នេះយើងក៏អាចឃើញពណ៌បន្ថែមផងដែរ។

Photo credit: digitaltrends

ក្រុមហ៊ុន Microsoft ត្រូវបានគេរាយការណ៍ថា បានផ្លាស់ប្តូរការរចនា Surface Pro ក្នុងឆ្នាំ 2019, ដូច្នេះម៉ូឌែលចុងក្រោយនេះ ទំនងជាធ្វើឱ្យថ្មីនៃ Surface Pro ជាមួយនឹងការផ្លាស់ប្តូរការរចនាបន្ថែមជាច្រើន។

Surface Studio 2

Photo credit: YouTube/Channel: German Almaraz

វាមានរយៈពេលពីរឆ្នាំ នៃការចាប់តាំងពី Microsoft បានបង្ហាញជាលើកដំបូង Surface Studio នៅក្នុងព្រឹត្តិការណ៍ជាសាធារណៈមួយនៅក្នុងទីក្រុងញូវយ៉ក។ ក្រុមហ៊ុនផលិត Software អាចនឹងត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញអ្នកស្នងតំណែងម្នាក់ ដោយសារស្តុករបស់ម៉ូឌែលបច្ចុប្បន្នត្រូវបានលក់ចេញនៅហាងអនឡាញរបស់ក្រុមហ៊ុន Microsoft ។ ប្រសិនបើក្រុមហ៊ុន Microsoft មាន Studio ថ្មីត្រៀមខ្លួនជាស្រេច យើងសង្ឃឹមថានឹងឃើញលក្ខណៈល្អប្រសើរជាងម៉ូឌែលបច្ចុប្បន្ន។ ក្រុមហ៊ុន Microsoft អាចប្រើ ប្រព័ន្ធដំណើរការចុងក្រោយរបស់ Intel រួមជាមួយបន្ទះឈីបក្រាហ្វិកដ៏ទំនើបពីក្រុមហ៊ុន Nvidia ។

Windows 10 October 2018 Update

Photo credit: theverge

ក្រុមហ៊ុន Microsoft ទំនងជានឹងបង្ហាញកាលបរិច្ឆេទពិតប្រាកដសម្រាប់ការចេញផ្សាយរបស់ប្រព័ន្ធប្រតិបត្តិការ Windows 10 10 October 2018 Update ដល់អ្នកប្រើប្រាស់។ ក្រុមហ៊ុន Microsoft បានបញ្ចប់ការធ្វើបច្ចុប្បន្នភាពនេះនៅខាងក្នុងរួចជាស្រេច ហើយគួរតែត្រៀមខ្លួនផងដែរ ដើម្បីធ្វើឱ្យវាមានភាពឆាប់រហ័សដរាបណាពុំមានកំហុសចុងក្រោយនោះ។

Windows 10 Future Update

Photo credit: YouTube/Channel: Softonic

បច្ចុប្បន្នក្រុមហ៊ុន Microsoft កំពុងធ្វើតេស្តប្រព័ន្ធ Windows ជំនាន់ទី 10 របស់ខ្លួនដែលមានឈ្មោះកូដ 19H1 ។ យើងមិនទាន់បានមើលឃើញលក្ខណៈពិសេសថ្មីណាមួយសម្រាប់ការធ្វើបច្ចុប្បន្នភាពនេះនៅឡើយទេ ដូច្នេះព្រឹត្ដិការណ៍ នេះនឹងជាពេលវេលាដ៏ល្អដើម្បីរៀបរាប់លម្អិតនូវអ្វី សម្រាប់ Windows 10 នៅឆ្នាំ 2019 ហើយយើងរំពឹងថាក្រុមហ៊ុន Microsoft នឹងផ្តោតលើលក្ខណៈផលិតភាពសម្រាប់ Windows 10 រួមមានការតម្រឹម កម្មវិធីការងារ និងសេវាកម្មជាច្រើនរបស់ក្រុមហ៊ុន។

Microsoft Launcher ក៏ជាផ្នែកមួយដ៏សំខាន់នៃផែនការទូរស័ព្ទរបស់ក្រុមហ៊ុនសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ដូច្នេះគេរំពឹងថានឹងមើលឃើញលក្ខណៈពិសេសបន្ថែមទៀតឆ្ពោះទៅរកប្រព័ន្ធប្រតិបត្តិការ Windows និង Android ។

ភ្ញាក់ផ្អើលសម្រាប់ថ្ងៃស្អែក?

ក្រុមហ៊ុន Microsoft អាចនឹងបង្ហាញ កាស មួយប្រភេទដែលមានម៉ាក Surface មួយនៅថ្ងៃស្អែក។ កាលពីមុន ZDNet បានរាយការណ៍ថាកាសនេះស្រដៀងទៅនឹង Jabra Evolve ហើយនឹងត្រូវបានគេយកទៅប្រើសម្រាប់កាសអាជីវកម្មនៅក្នុងកម្មវិធីរបស់ក្រុម Microsoft ។

Photo credit: YouTube/Channel: TWiT Netcast Network

ក្រុមហ៊ុន Microsoft ក៏អាចបញ្ចេញព័ត៌មានលម្អិតបន្ថែមទៀតអំពី Surface Hub 2 របស់ខ្លួននៅថ្ងៃស្អែក។ ក្រុមហ៊ុន Microsoft នៅតែមានផែនការ និងពេលវេលាច្រើនទៀតដើម្បីបង្ហាញជាមួយ Surface Hub 2 ក៏ប៉ុន្តែក្រុមហ៊ុននេះបាននិយាយលេងតែប៉ុណ្ណោះនៅក្នុងសន្និសីទ Ignite ថ្មីៗនេះ។

ក្រុមហ៊ុន Microsoft អាចបង្ហាញពីអនាគតរបស់ HoloLens ក្នុងអំឡុងពេលព្រឹត្តិការណ៍របស់ខ្លួននៅថ្ងៃស្អែក។ យើងបានរង់ចាំស្ដាប់ពត៌មានលំអិតបន្ថែមទៀតអំពី HoloLens 2 ហើយក្រុមហ៊ុន Microsoft បានផ្តល់ព័ត៌មានលំអិតអំពីការផ្លាស់ប្តូរផ្នែករឹងរបស់វា។ HoloLens 2 នឹងរួមបញ្ចូលជំនាន់ថ្មីបំផុតរបស់ Kinect sensor របស់ក្រុមហ៊ុន Microsoft និងបន្ទះឈីប AI ផ្ទាល់ខ្លួនដើម្បីបង្កើនសមត្ថភាព។

Photo credit: theverge

ក្រុមហ៊ុន Microsoft ត្រូវបានគេរំពឹងថានឹងប្តូរទៅជាឧបករណ៍អេឡិចត្រូនិច ARM សម្រាប់ឧបករណ៍នេះ ដែលបច្ចុប្បន្នមានឈ្មោះកូដ Sydney ៕

 

អត្ថបទ៖ ខ្មែរដឹង

Facebook Comments