Type to search

សុខភាពនិងសម្រស់

ការពិសារទឹកដោះគោច្រើនពេក អាចជួយអោយ ឆ្អឹងរឹងមាំ ឬ ធ្វើអោយឆ្អឹងពុក?

Share

តាមការស្រាវជ្រាវនាពេលថ្មីៗនេះ បានអោយដឹងថាអ្នកដែលចូលចិត្តពិសារទឹកដោះគោច្រើនពេកជាប្រចាំថ្ងៃ អាចនឹងមានអាការៈពុកឆ្អឹងបាន ព្រោះនៅក្នុងទឹកដោះគោមានអាស៊ីដអាមីណូប្រភេទខ្លះ ដែលធ្វើអោយឈាមក្លាយជាអាស៊ីដ បន្ទាប់មកឈាមនឹងទៅកាត់បន្ថយ ជាតិកាលស្យ៉ូម នឹង ម៉ាញ៉េស្យ៉ូម ក្នុងឆ្អឹងបន្តទៀត ដែលធ្វើអោយពុកឆ្អឹង។

ប៉ុន្តែសូមកុំបារម្ភច្រើន ព្រោះទម្រាំតែមានអាការៈបែបនេះ លុះត្រាតែអ្នកពិសារ ទឹកដោះគោច្រើនប្រភេទ នឹង ច្រើនលើសកម្រិតដែលអ្នកពិសារទឹកដោះគោ ទៅជំនួសទឹក ជាពិសេសកុមារ ដែលឪពុកម្តាយគ្រប់រូបតែងតែគិតពីផលវិជ្ជមាននៃទឹកដោះគោ ដោយតម្រូវអោយកូនៗធ្វើការញ៉ាំទឹកដោះគោអោយបានច្រើន ដើម្បីអោយមានការរីកលូតលាស់បានលឿន នឹង  ឆ្អឹងរឹងមាំ ដោយមិនបានគិតពីផលប៉ះពាល់ដែលបណ្ដាលមកពីការផឹកទឹកដោះគោច្រើនលើសលប់នេះឡើយ។

ចំពោះអ្នកដែលទទួលបរិមាណសមល្មមក្នុងបរិមាណ ១-២ កែវក្នុងមួយថ្ងៃ  ឬ ពីការទទួលទានត្រី តូចធំ នោះរាងកាយរបស់អ្នកនឹង ទទួលបានកាល់ស្យូមសមល្មមដែលរាងកាយអ្នកត្រូវការ៕

អត្ថបទ៖ សាវឌី

Facebook Comments