Type to search

បច្ចេកវិទ្យា

Surface Laptop 2 និង Surface Pro 6 នឹងមានតម្លៃ…

Share

ក្រុមហ៊ុន Microsoft ត្រូវបានគេរំពឹងថានឹងប្រកាសផលិតផលថ្មីរបស់ខ្លួន Surface Laptop 2 និង Surface Pro ដែលប្រព្រឹត្តិទៅ នៅថ្ងៃទី 2 ខែតុលា របស់ពួកគេនៅក្នុងទីក្រុងញ៉ូយ៉ក។ ជាមួយនឹងតម្លៃ នៃគ្រឿងអេឡិចត្រូនិចសំខាន់ៗ ជាទូទៅ មានតម្លៃខុសពីឆ្នាំមុនស្រលះ ដូចជាទូរស័ព្ទ iPhone XR និង Samsung Galaxy Note 9 ជាដើម, ហើយអ្នកគាំទ្រ Surface អាចចាប់ផ្តើមព្រួយបារម្ភ អំពីកាបូបលុយ របស់ពួកគេបណ្ដើរៗហើយ។

ប៉ុន្តែមានដំណឹងល្អប្រសិនបើអ្នកមានបំណងចង់ធ្វើការផ្លាស់ប្ដូរ Surface ស៊េរីចាស់ របស់អ្នក នៅរដូវកាលឈប់សម្រាកនេះ គឺថាក្រុមហ៊ុន Microsoft ត្រូវបានគេរំពឹងថានឹងរក្សាតម្លៃ ស្របតាមតម្លៃចាប់ផ្តើមនៃឧបករណ៍ដូចគ្នាមួយនេះកាលពីឆ្នាំមុនដែរ ដែលមានតម្លៃចាប់ផ្ដើមពី 799 ដុល្លា

Photo credit: windowslatest

នេះបើយោងតាមលោក Roland Quandt ដែលបានសរសេរនៅបណ្ដាញ Twitter : អំពីព្រឹត្តិការណ៍ប្រកាស ផ្នែករឹងរបស់ក្រុមហ៊ុន Microsoft នៅថ្ងៃទី 2 ខែតុលាខាងមុខនេះ : ត្រូវបានរំពឹងថា Surface Pro 6 និង Surface Laptop 2 នឹងមានតម្លៃដូចគ្នានឹង Hardware ដែលបានធ្វើបច្ចុប្បន្នភាព ។

Photo credit: mspoweruser

 

អត្ថបទ៖ ខ្មែរដឹង

Facebook Comments