Type to search

កីឡា

កីឡាករ Novak Djokovic ត្រូវបានផ្តួលដោយកីឡាករវ័យក្មេង Stefanos Tsitsipas ក្នុងកម្មវិធី Rogers Cup

Share

កីឡាករ Stefanos Tsitsipas បានបង្កើតក្តីរំភើបបំផុតនៃការប្រកួត Rogers Cup កាលពីថ្ងៃព្រហស្បតិ៍ថ្មីៗនេះ ដែលបានផ្ដួល អតីតម្ចាស់ជើងឯកពិភពលោកលេខ 1, Novak Djokovic ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Wimbledon ក្នុងលទ្ធផល 6-3, 6-7 (5) និង 6-3 នៅក្នុងព្រឹត្តិការណ៍ Rogers Cup ដើម្បីឈានដល់ការប្រកួត ATP World Tour Masters 1000 វគ្គ 1/4 ផ្តាច់ព្រ័ត្រ។

លោក Tsitsipas បាននិយាយថា៖ “ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់សំរាប់ខ្លួនឯង និងប្រទេសរបស់ខ្ញុំ, ខ្ញុំកំពុងដាក់ប្រទេសក្រិច កាន់តែជ្រៅទៅក្នុងពិភពនៃកីឡាវាយកូនបាល់។ ដូច្នេះខ្ញុំពិតជាប្រាកដថា ខ្ញុំធ្វើឱ្យគ្រួសាររបស់ខ្ញុំ, គ្រូវបង្វឹករបស់ខ្ញុំ, ព្រមទាំងមនុស្សទាំងអស់ដែលកំពុងមើលខ្ញុំ ពិតជាមានមោទនភាពនូវជ័យជម្នះមួយនេះ ហើយ វាគឺជាជ័យជម្នះមួយដ៏រំជួលចិត្តបំផុត។ ខ្ញុំមិនដែលមានអារម្មណ៏រំជើបរំជួលច្រើនដូចនេះទេ បន្ទាប់ពីទទួលជ័យជម្នះ។

Photo credit: sportsnet

កាលពីមួយឆ្នាំមុន, ក្មេងជំទង់ម្នាក់នេះមិនបានទទួលជ័យជម្នះក្នុងកម្រិតណាមួយនោះទេ, គឺរូបគេបានត្រឹមឈរនៅលេខ 168 ក្នុងតារាងចំណាត់ថ្នាក់ ATP, Tsitsipas បានចាញ់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ATP Challenger Tour នៅទីក្រុង Portoroz, ប្រទេស Slovenia។ វាពិតជាមានមោទនភាពណាស់ ក្នុងការនិយាយថា ក្មេងអាយុ 19 ឆ្នាំ បានដើរលើផ្លូវដ៏វែងឆ្ងាយតាំងពីពេលនោះមក។

Photo credit: shropshirestar

នេះគឺជាសមិទ្ធផលមួយ នៅក្នុងអ្វីដែលជារដូវកាលដ៏ពេញនិយមមួយនេះ ហើយបច្ចុប្បន្ន សម្រាប់ក្មេងជំទង់ម្នាក់នេះកំពុងស្ថិតនៅលេខ 2 នៅក្នុង ATP Race To Milan ។

គួររំលឹកដែលថាកាលពីឆ្នាំមុន Tsitsipas មិនបានទទួលជ័យជម្នះក្នុងការប្រកួតជុំទីមួយនោះទេ៕

ប្រភព៖ atpworldtour

ប្រែសម្រួល៖ វិសាល

Facebook Comments
Tags: