Type to search

បច្ចេកវិទ្យា

ស្ងាត់ៗ ក្រុមហ៊ុន Optiemus Infracom ចេញស្មាតហ្វូន BlackBerry ពីរម៉ូឌែលជាមួយតម្លៃសមរម្យ

Share

ប្រទេសឥណ្ឌាក៏ជាប្រទេសមួយ ដែលមានការប្រកួតប្រជែងទីផ្សារស្មាតហ្វូនជាងគេបំផុតនៅក្នុងពិភពលោកមួយផងដែរ ។ ថ្មីៗនេះ ក្រុមហ៊ុន Optiemus Infracom គឺជាក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណ និងផ្ដាច់មុខលើផលិតផលរបស់ BlackBerry នៅក្នុងប្រទេសឥណ្ឌា, ហើយបាននាំយកស្មាតហ្វូនថ្មីរបស់ BlackBerry ដែលបានបែកធ្លាយកាលពីដើមឆ្នាំនេះ។

ស្មាតហ្វូនដែលត្រូវបានលេចធ្លាយនេះ, ត្រូវបានប្រកាសជាផ្លូវការហើយ – ដែលមានពីរម៉ូឌែលគឺ ម៉ូឌែល BlackBerry Evolve និងម៉ូដែល BlackBerry Evolve X

Photo credit: crackberry

BlackBerry Evolve ដែលមានអេក្រង់ទំហំ 6 អ៊ីញ, មានកម្រិត Aspect Ratio 18:9 និងអាចបង្ហាញរូបភាពក្នុងកម្រិត 1080 x 2160 ភិចស៊ែល, មានមេម៉ូរីក្នុងម៉ាស៊ីន 64GB និងអាចថែមមេម៉ូរីខាងក្រៅបានរហូតដល់ 256GB ប្រភេទ miscroSD, កាមេរ៉ាក្រោយមានពីរគ្រាប់ ដែលជាកាមេរ៉ាភ្លោះ ទំហំ​ 13 មេហ្គាភិចសែលដូចគ្នា និងកាមេរ៉ាខាងមុខទំហំ 16 មេហ្គាភិចសែល, ថាមពលថ្ម 4000mAh ជាមួយបច្ចេកវិទ្យាសាកថ្មបានយ៉ាងឆាប់រហ័ស Quick Charge 3.0, Scan ស្នាមម្រាមដៃនៅខាងក្រោយ, សាកថ្មដោយមិនមានខ្សែ និងប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo មានក្នុងប្រអប់ស្រាប់។ ម៉ូឌែលមួយប្រភេទនេះ ត្រូវបានបំពាក់បន្ទះឈីប Snapdragon 450 ជាមួយ RAM ទំហំ 4GB និងមាន Bluetooth 4.2 ។ 

Photo credit: xda-developers.

សម្រាប់ BlackBerry Evolve X ក៏មានអេក្រង់ទំហំ 6 អ៊ីញដែរ, មានកម្រិត Aspect Ratio 18:9 និងអាចបង្ហាញរូបភាពក្នុងកម្រិត 1080 x 2160 ភិចស៊ែល, មានមេម៉ូរីក្នុងម៉ាស៊ីន 64GB និងអាចថែមមេម៉ូរីខាងក្រៅបានរហូតដល់ 512GB ប្រភេេទ miscroSD, កាមេរ៉ាក្រោយមានពីរគ្រាប់ ដែលជាកាមេរ៉ាភ្លោះ មួយគ្រាប់ទំហំ​ 12 មេហ្គាភិចសែល និងមួយគ្រាប់ទៀតទំហំ 13 មេហ្គាភិចសែល ដែលថតវិដេអូជាលក្ខណៈ 4K  សម្រាប់កាមេរ៉ាខាងមុខទំហំ 16 មេហ្គាភិចសែល, ថាមពលថ្ម 4000mAh ជាមួយបច្ចេកវិទ្យាសាកថ្មបានយ៉ាងឆាប់រហ័ស Quick Charge 3.0, សាកថ្មដោយមិនមានខ្សែ និងប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo មានក្នុងប្រអប់ស្រាប់។ ម៉ូឌែលមួយប្រភេទនេះសឹងតែដូចទៅនឹងម៉ូឌែល BlackBerry Evolve ទៅហើយ ប៉ុន្តែនៅតែមានចំនុចខុសគ្នាត្រង់ កាមេរ៉ាខាងក្រោយមួយគ្រាប់, បន្ទះឈីប និង Bluetooth, ដែល BlackBerry ត្រូវបានបំពាក់បន្ទះឈីប Snapdragon 660 ជាមួយ RAM ទំហំ 6GB និងមាន Bluetooth 5.0 ។

Photo credit: droidholic

ទូរស័ព្ទស្មាតហ្វូន BlackBerry ទាំងពីរប្រភេទនេះមានតម្លៃគឺមិនអស្ចារ្យប៉ុន្មាននោះទេ។ ​BlackBerry Evolve មានតម្លៃ 24,990 រ៉ូពី (រូប័យប័ណ្ណប្រទេសឥណ្ឌា) ប្រហែល 365 ដុល្លារ ខណៈដែល Evolve X មានតម្លៃប្រមាណ 34,990 រ៉ូពី ប្រហែល 510 ដុល្លារ ។ បើប្រៀបធៀបទូរស័ព្ទទាំងពីរនេះ មានតម្លៃខ្ពស់ជាងស្មាតហ្វូនរបស់ក្រុមហ៊ុនផ្សេងៗទៀត ដែលមានលក្ខណៈ កំពុងតែប្រកួតប្រជែងគ្នា។ ឧទាហរណ៍៖ Nokia 7 Plus ដំណើរការដោយបន្ទះឈីប Snapdragon 660 ដែលមានតំលៃប្រហាក់ប្រហែលនឹងម៉ូឌែល BlackBerry Evolve ដែលបំពាក់ដោយ Snapdragon 450 និង សម្រាប់តម្លៃដូចគ្នានឹង Evolve X នោះអ្នកអាចទិញបាន OnePlus 6 ៕

**បញ្ជាក់៖ ទូរស័ព្ទទាំងពីរម៉ូឌែលនេះ មិនទាន់អាចរកទិញបាននៅក្នុងប្រទេសកម្ពុជានៅឡើយទេ។

ប្រភព៖ androidpolice

ប្រែសម្រួល៖ វិសាល

Facebook Comments
Tags: