Type to search

បច្ចេកវិទ្យា

របៀបទិញទំនិញពីផ្សារអេឡិចត្រូនិច Amazon

Share

Amazon គឺជាផ្សារអេឡិចត្រូនិចមួយដែលត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក ទំនិញគ្រប់ប្រភេទបានដាក់តាំងលក់ដោយក្រុមហ៊ុនជាច្រើន។ ទំនិញដែលដាក់លក់ក្នុងផ្សារអេឡិចត្រូនិចនេះ មិនត្រឹមតែដាក់លក់អោយសហរដ្ឋអាមេរិចទេ ពោលគឺបានដាក់លក់អោយ មនុស្សទូទៅក្នុងពិភពលោក។

ដោយមានការកំនត់សេវាដឹកជញ្ជូនទៅតាមលក្ខ័ណ្ឌផ្សេង។ ដើម្បីទិញទំនិញតាមផ្សារអេឡិចត្រូនិចមួយនេះអ្នកត្រូវអនុវត្តតាមជំហ៊ានទាំង ៥ខាងក្រោម

១.ចុះឈ្មោះជាសមាជិក(ប្រសិនបើអ្នកមានគណនីរួចហើយសូមរំលងទៅកាន់ចំនុចទី២)

Regiester amazon

ចូលទៅកាន់វេបសាយ​ www.amazon.com រួចចុចលើប៊ូតុង Sign in បន្ទាប់ពីចេញផ្ទាំងគណនីសូមចុចលើប៊ូតុង​ I am a new customer រួចបញ្ចូលទិន្នន័យព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដូចឧទាហរណ៍ខាងក្រោម

បន្ទាប់ពីបំពេញព័ត៌មានរបស់អ្នកត្រឹមត្រូវរួចរាល់នោះអ្នកអាចចាប់ផ្តើមចូលទៅកម្មង់ទំនិញក្នុងផ្សារអេឡិចត្រូនិច
អាម៉ាស្សូន​  (សូមអានចំនុច២បន្ត)។

២.ដំណាក់កាលបញ្ជាទិញ

នៅពេលដែលយើងពេញចិត្តរួចហើយ សូមត្រួតពិនិត្យមើលការវាយតំលៃដែលវាយតំលៃដោយអ្នកទិញនាៗ បើសិនជាផលិតផលនោះមានការវាយតំលៃរហូតដល់ផ្កាយ៤ ឬ ៥មានន័យថារបស់នោះអាចទទួលយកបាន បន្ទាប់មក ចុចលើប៊ូតុង Add to Cart (show image of button)

រួចហើយចុចលើប៊ូតុង Proceed to checkout (show image of button)

Amazon មានសេវាកម្មធានារ៉ាប់រងលើទំនិញដែលយើងបានកម្មង់ ដោយវាមានតំលៃថ្លៃគួរសម បើលោកអ្នកគិតថាមិនចាំបាច់សូមចុចយកប៊ូតុង No Thanks

បន្ទាប់មក Amazon​ និងអោយយើងវាយបញ្ចូលនៅអាស័យដ្ឋាន និងលេខទូរស័ព្ទ

បន្ទាប់មក Amazon​ និងអោយយើងរើសយកជម្រើសដឹកជញ្ជូន រួចហើយអ្នកអាចចុចប៊ូតុង Continue។

៣.ដំណាក់កាលបង់ប្រាក់

ចំនុចនេះជាដំណាក់កាលចុងក្រោយដែលតំរូវអោយលោកអ្នកបង់ប្រាប់តាមប្រភេទកាតដូចជា Visa Card, Master card ជាដើម។​ បន្ទាប់ពីអ្នកបំពេញព័ត៌មានកាតលោកអ្នកបានត្រឹមត្រូវហើយសូមចុចលើប៊ូតុង Continue។

Amazon​ និងបញ្ជាក់ការបញ្ជាទិញម្តងទៀត ជាការស្រេច។

Facebook Comments
Tags:

1 Comments

  1. Naroth June 16, 2018

    ល្អណាស់បង។

    Reply

Leave a Comment

Your email address will not be published. Required fields are marked *