Type to search

ចំនេះដឹង ប្រវត្តិសាស្ត្រខ្មែរ

ការឡើងសោយរាជ្យរបស់ព្រះបាទ ពញាសួស

Share

សម្ដេចព្រះឧបរាជ ពញាសួស សោយរាជ្យ ស្នងសម្ដេចព្រះបរមជេដ្ឋាធិរាជ។ ព្រះបរមរាជារមាធិបតេយ្យ ព្រះប្រទានឲ្យ ពញាសិរីតន៍ដែលត្រូវជាក្មួយបានឡើងជាមហាឧបរាជ។ ​ព្រះបរមពិត្រ ស្ដេចអោយប្រជុំសាមលរាជ ចូលមកធ្វើព្រះមេរុ ថ្វាយព្រះសពសម្ដេច ព្រះជេដ្ឋា ជាឧឡារិក សន្ធឹកមហិមាចំនួន៣៧ថ្ងៃ សម្រេចនៃបុណ្យ។

ចាប់តាំងពីព្រះអង្គ បានឡើងសោយរាជ្យមក ព្រះបរមពិត្រពញាសួស ព្រះអង្គទ្រង់ប្រព្រឹត្តដោយយុត្តិធម៌ ឥតមានល្អៀងពី ព្រះរាជបណ្ដាំ ដែលស្ដេចព្រះជេដ្ឋា ទ្រង់ផ្ដាំទាំងប៉ុន្មានៗ ក៏ទ្រង់ធ្វើតាមគ្រប់ជំពួក ។ ព្រះអង្គចំណាយព្រះរាជទ្រព្យ ឲ្យកសាងវត្តអារាម ឲ្យជួសជុលព្រះអារាម ដែលពុកបាក់បែកនោះប្រមាណជាង ១០០ព្រះវិហារ។ ប្រជានុរាស្ត្រ ក្នុងព្រះរាជណាចក្រ បានសុខសប្បាយគ្រប់គ្នា ភ្លៀងក៏ធ្លាក់ត្រូវរដូវ រាស្រ្តធ្វើស្រែចំការ បានផលច្រើន ផលប្រយោជន៍ក្នុងព្រះនគរ ក៏រីកចម្រើនច្រើន។

ក្នុងឆ្នាំ ព.ស ១៦១៤ គ.ស ១០៧០  ព្រះអង្គសោយរាជ្យបាន២២ឆ្នាំ មានមនុស្សម្នាក់ឈ្មោះជៃ បានតាំងសិស្បិ៍នៅភ្នំខ្ជាល ហើយលើកខ្លួនជាអ្នកមានបុណ្យ។ លុះការរណ៍នេះបានជ្រាបដល់ព្រះបរមពិត្រហើយ ស្ដេចក៏ត្រាស់ប្រើសម្ដេចចៅពញ្ញាចក្រី សម្ដេចពញ្ញាក្រឡាហោម ឲ្យលើកយោធា ទាហានទៅប្រាប់ហាមឃាត់។ បន្ទាបើមកសេនាទាហាន ក៏បានចាប់ខ្លួនសិល្បិ៍ជៃ ហើយក៏យកទៅប្រហារជីវិត។ លុះបានជោគជ័យសព្វគ្រប់ហើយ មេទ័ពទាំងពីរនោះ ក៏ចូលមកក្រាបបង្គំទូល តាមកិច្ចការដែលបានទទួលបញ្ជាពីព្រះមហាក្រត្រ។ ព្រះបរមពិត្រ ទ្រង់ជ្រាបហើយ ទ្រង់ព្រះអំណរណាស់ ទ្រង់បានព្រះប្រទានរង្វាន់ដល់ នាយទ័ព នាយកង តាមគុណបំណាច់ ដែលបានប្រើ។ ព្រះនគរក៏បានសុខក្សេមក្សាន្តរៀងមក។

សម្ដេចព្រះបរមរាជា រាមាធិបតី​ពញាសួស ជាស្ដេចអា ឥតមានព្រះរាជបុត្រសោះ។ លុះព្រះអង្គសោយរាជ្យបាន ៤៨ឆ្នាំ ទ្រង់ប្រឈួនរោគជាទម្ងន់ ទើបព្រះអង្គត្រាស់ឲ្យហៅព្រះសិរីរតន៍ មហាឧបរាជ មកផ្ដាំថា រាជសម្បត្តិនេះ ឲ្យក្មួយគ្រប់គ្រង់ទៅតាមព្រះរាជបណ្ដាំ សម្ដេចព្រះបរមជេដ្ឋា ជាសម្តេចព្រះបីតាក្មួយ។ បើក្មួយសោយរាជហើយ សូមអោយក្មួយជួយទំនុបបំរុងព្រះពុទ្ធសាសនា និង ថែរក្សាការពារព្រះនគរអោយបានគង់វង្ស តាមសេចក្ដីប្រព្រឹត្តរបស់សម្ដេចព្រះវរបិតានៃក្មួយ កុំអោយឃ្លៀងឃ្លាតឡើយ។

ទ្រង់ព្រះបណ្ដាំហើយ សម្ដេចព្រះបរមពិត្រ ស្ដេចសុគតតទៅ។ មន្ត្រីទាំងឡាយអញ្ជើញ ព្រះសព្វតម្កល់ក្នុងព្រះកោដ្ឋ ហើយក៏អញ្ជើញព្រះសិរិរតន៍​ឲ្យឡ់ើងសោយរាជ្យបន្ត។

 

ដកស្រង់ចេញពី៖ ប្រវត្តិសាស្រ្តខ្មែរ

Facebook Comments