Type to search

បច្ចេកវិទ្យា

Porsche Panamera GTS 2019 ពិតជាញាក់សាច់

Share

ក្រុមហ៊ុន Porsche ជាក្រុមហ៊ុនមួយដែលបានបង្កើតឡើងដោយលោក Ferdinand Porsche តាំងពីឆ្នាំ 1931 នៅក្នុងប្រទេសអាឡឺម៉ង់។  ថ្មីៗនេះក្រុមហ៊ុនយក្សមួយនេះបានដាក់បង្ហាញ និងទទួលការកម្មង់រថយន្ត Porsche Panamera GTS 2019 ដែលជាប្រភេទរថយន្តស្ព័រ និងមានរូបរាងប្រណិតគួឲ្យចង់បាន។

Porsche Panamera GTS 2019 នេះត្រូវបានគេឌីហ្សាញឡើងជាប្រភេទរថយន្តស្ព័រដែលមានទ្វា៤ ដោយផ្នែកខាងក្នុងមានព៌ណខ្មៅ ហាយឡាយជាមួយថ្នេរព៌ណក្រហម និងបំពាក់ទៅដោយ កៅអីស្បែកដ៏ទំនើបជាមួយនឹង ឡូហ្គូប៉ាក់អក្សរGTS ព៌ណក្រហមផងដែរ។

Porsche Panamera GTS មិនត្រឹមតែជារថយន្តប្រណិតប៉ុណ្ណោះទេ ប៉ុន្តែវាមានបំពាក់ប្រព័ន្ធសុវត្ថិភាពជាច្រើនដូចជា៖ ប្រព័ន្ធទប់លំនឹង, ជំនួួយការចតរថយន្តដោយខ្លួនឯង (ParkAssist), ប្រព័ន្ធមើលជុំវិញរថយន្ត (Surround view) និងពិសេសជាងនេះទៅទៀតគឺប្រព័ន្ធ PDCC Sport (Porsche Dynamic Chassis Control Sport) ដោយអាចជួយទប់លំនឹងក្នុងការកាច់ចង្កូតរថយន្តបត់ផ្លូវកោងភ្លាមៗដោយមិនបារម្ភពីការក្រឡាប់។

បើនិយាយពីកំលាំងម៉ាស៊ីនវិញ Porsche Panamera GTS បំពាក់ទៅដោយម៉ាស៊ីន V8 Biturbo Charging 460hp ដែលអាចបង្កើនល្បឿន ពី 0 ដល់ 100 km/h ប្រើរយ៖ពេលត្រឹមតែ 4.1 វិនាទីតែប៉ុណ្ណោះ ហើយអាចបើកបានក្នុងល្បឿនអតិបរិមា 292km/h។ ហើយលោកអ្នកក៏អាចកម្មង់រថយន្តនេះបានដែលដោយគ្រាន់តែទាក់ទងទៅកាន់ក្រុមហ៊ុន Porsche នៅក្នុងប្រទេសកម្ពុជាយើងដោយមាន ៤ព៌ណ និងយ៉ាន់៤ប្រភេទសម្រាប់ជ្រើសរើស៕

 

អត្ថបទ៖ សុធា

Facebook Comments