Type to search

សុខភាពនិងសម្រស់

អាហារ១០ប្រភេទដែលបង្កើនជាតិប៉ូតាស្យូមច្រើន

Share

ជាតិប៉ូតាស្យូមគឺជាសារធាតុរ៉ែដ៏មានសារសំខាន់ ហើយនិងសារធាតុទឹកនៅក្នុងរាងកាយរបស់យើង។ វាក៏ជួយរក្សាសម្ពាធឈាមឲ្យនៅធម្មតាបញ្ជូនសារធាតុចិញ្ចឹមទៅក្នុងកោសិកា ហើយ វាជួយគាំទ្រនៅមុខងារសរសៃប្រសាទនិងសាច់ដុំ។

សម្រាប់ប៉ូតាស្យូមនៅក្នុងខ្លួនអ្នកដែលមានសុខភាពល្អគឺ ៤៧០០ មីលីក្រាម ប៉ុន្តែសម្រាប់មនុស្សភាគច្រើនមិនទទួលបានជាតិប៉ូតាស្យូមគ្រប់គ្រាន់តាមរយៈរបបអាហាររបស់ពួកគេនោះទេ។ មនុស្សមួយចំនួនងាកទៅរកផ្លែចេកព្រោះវាត្រូវបានគេស្គាល់ថាផ្ទុកទៅដោយជាតិប៉ូតាស្យូមខ្ពស់។ ដោយចេកមួយផ្លែខ្នាតមធ្យមមានផ្ទុក ៤២២ មីលីក្រាម។

តែក្រៅពីផ្លែចេកយើងក៏មានអាហារចំនួន១០ប្រភេទផ្សេងទៀតដែលផ្ទុកប៉ូតាស្យូមច្រើន៖

១) ផ្លែប័រ

Credit:silverstylus.pixabay.com

វាជាអាហារបំប៉ន ដោយត្រឹមតែពាក់កណ្ដាលនៃផ្លែអ្នកអាចទទួលបាន១០ភាគរយនៃប៉ូតាស្យូមដែលរាងកាយអ្នកតម្រូវការប្រចាំថ្ងៃ។

២) ដំឡូងផ្អែម

Credit: auntmasako.pixabay.com

វាគឺជាអាហារដ៏អស្ចារ្យមួយក្នុងការបន្ថែមប៉ូតាស្យូមបន្ថែមទៅក្នុងរបបអាហាររបស់អ្នក។ គ្រាន់តែមួយផ្លែជាមធ្យមអាចទទូលបាន១២%​ នៃប៉ូតាស្យូមក្នុងខ្លួន។

៣) ស្ពៃពីណាច

Credit: kkolosov.pixabay.com

វាផ្ដល់ប៉ូតាស្យូមច្រើនជាងចេក ដែលមានប្រហែលជា១២%នៃតម្រូវការរាងកាយរបស់អ្នក។

៤) ផ្លែឪឡឹក

Credit: Paul Brennan.pixabay.com

វាគឺជាផ្លែឈើហូបផ្លែដែលមានឱជារស់ឆ្ងាញ់ពិសារតែពីរផ្លែអាចផ្តល់ឱ្យអ្នកនូវជាតិប៉ូតាស្យូមជិត១៤%។

៥) ទឹកដូង

Credit:Adriano Gadini.pixabay.com

វាមិនត្រឹមតែជាភេសជ្ជៈដ៏អស្ចារ្យនោះទេ ប៉ុន្តែវាក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប៉ូតាស្យូមដែលមាន ១៣% ដោយក្នុងមួយពែង ២៤០មីលីលីត្រប៉ុណ្ណោះ។

៦) សណ្ដែកស

Credit: AURELIE STENMAN.pixabay.com

វាគឺជាប្រភពដ៏អស្ចារ្យនៃប៉ូតាស្យូមដោយពិសារមួយពែង ប្រមាណ១៧៩ក្រាម វាផ្ដល់ ១៨%នៃសារធាតុប៉ូតាស្យូមសរុប ឬ សមមូលនៃចេកពីរផ្លែឯណោះ។

៧) សណ្ដែកខ្មៅ

Credit: thespruceeats.com

វាគឺជាអាហារដែលអាចឱ្យអ្នកទទួលបាន ១៣% នៃជាតិប៉ូតាស្យូមក្នុងរាងកាយរបស់អ្នកក្នុងមួយពែង ១៧២ក្រាម។

៨) សណ្ដែកជប៉ុន (Edamame)

Credit: Siochina.pixabay.com

វាជាអាហារប្រពៃណីរបស់ប្រទេសជប៉ុន ដែលមានផ្ទុកនូវសារធាតុចិញ្ចឹមដោយផ្តល់នូវជាតិប៉ូតាស្យូម ១៤%នៃតម្លៃសរុបក្នុងរាងកាយ

៩) ប៉េងប៉ោះដែលបានកិន

Credit:woolworths.com

ត្រឹមតែចំណុះ៣ស្លាបព្រា ឬ ៥០ក្រាមវាអាចផ្ដល់ឲ្យអ្នកនៅជាតិប៉ូតាស្យូមប្រហែល១០%។

១០) ផ្លែទទឹម

Credit: Steve Buissinne .pixabay.com

វាគឺជាផ្លែឈើដែលមានសុខភាពល្អ។ ដោយផ្ទុកសារធាតុកាប៉ូតាស្យូមចំនួន ១៤% នៃសារធាតុប៉ូតាស្យូមដែលរាងកាយអ្នកតម្រូវការប្រចាំថ្ងៃ។

ប្រភព៖ Healthline

ប្រែសម្រួល៖ សាវឌី

Facebook Comments
Tags:

អត្ថបទពេញនិយម