Type to search

បច្ចេកវិទ្យា

ញាក់សាច់ Toyota Prius 2019 មានប៉ុងដល់ទៅ 2

Share

រថយន្ត Toyota Prius ជាប្រភេទ Hybrid ដែលមានឈ្មោះបោះសំលេងនៅទូទាំងពិភពលោក និងជាពិសេសថ្មីៗនេះក៏កំពុងតែមានការពេញនិយមនៅក្នុងប្រទេសកម្ពុជាយើងផងដែរ ដោយសារតែរថយន្តប្រភេទនេះសន្សំសំចៃប្រេងខ្ពស់ និងជាពិសេសសម្រាប់ស្ថានភាពផ្លូវស្ទះដូចនៅទីក្រុងភ្នំពេញយើង។ 

 

Prius ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ 1997 បើគិតមកដល់បច្ចុប្បន្នមានអាយុ 21ឆ្នាំហើយ ដោយ Prius ត្រូវបាន ភ្នាក់ងាការពារបរិស្ថានអាមេរិច ចាត់ទុកថាជារថយន្តដែលបញ្ចេញសារធាតុពុលតិចបំផុតនៅលើពិភពលោក។

រថយន្ត Toyota Prius ជាប្រភេទរថយន្តដែលបើកបរដោយប្រើប្រាស់កង់មុខដូចជា Camry និង Corolla ដែរ ប៉ុន្តែសម្រាប់ឆ្នាំ 2019 នេះ Prius បានកែប្រែ និងបន្ថែមសម្ថភាពរបស់ខ្លួនដោយ ប្រើប្រាស់ប្រព័ន្ធ (AWD-e) គឺការបើកបរដោយប្រើប្រាស់កង់ទាំង4 ដោយអេឡិចត្រូនិច។

វាហាក់បីដូចជាកុហកដែររថយន្ត ប្រភេទ Hybrid អាចបើកបរដោយប្រើប្រាស់កង់ទាំង4 ប៉ុន្តែវាជាការពិតដោយកាលពីម្សិលម៉ិញ ក្រុមហ៊ុន Toyota បានបង្ហាញវានៅក្នុងកម្មវិធី Los Angeles Auto Show នៅសហរដ្ឋអាមេរិច។

លោកអ្នកប្រហែលគិតថា ការប្រើប្រាស់កង់ទាំង4 គឺអាចនឹងធ្វើឲ្យរថយន្តប្រភេទ Hybrid នេះស៊ីសាំង ប៉ុន្តែវាខុសពីអ្វីដែលលោកអ្នកបានគិត។ វាហាក់បីដូចជាមិនខុសគ្នាប៉ុន្មានទេ សម្រាប់ AWD-e នឹងស៊ីសាំងប្រហែល 5លីត្រ ក្នុង 100 គីឡូម៉ែត្រ ហើយសម្រាប់ការប្រើប្រាស់តែកង់មុខ នឹងស៊ីសាំងប្រហែល  4លីត្រ ក្នុង 100គីឡូម៉ែត្រ។ សម្រាប់តម្លៃក្រុមហ៊ុនមិនទាន់ប្រកាសនៅឡើយទេ គ្រាន់តែដឹងថាលោកអ្នកអាចកម្មង់បាននៅក្នុង ខែមករា ឆ្នាំ2019 នេះហើយ៕

សម្រាប់ព័ត៌មានលំអិត អំពី 2019 Prius AWD-e យើងខ្ញុំនឹងបង្ហាញនៅអត្ថបទក្រោយបន្ទាប់ពី Los Angeles Auto Show 2018

 

អត្ថបទ៖ សុធា

Facebook Comments

អត្ថបទពេញនិយម