Type to search

ចំនេះដឹង រឿងអប់រំ

រឿង អាចារ្យ និងជាងកាត់សក់

Share

លោកអាចារ្យគ្រូសាសនាដ៏ល្បីម្នាក់ បានក្លែងខ្លួនធ្វើជាអ្នកសុំទាន ដើរចូលក្នុងហាងកាត់សក់មួយ។ ជាងកាត់សក់កំពុងកាត់សក់ កោរពុកមាត់ដល់អតិថិជនម្នាក់ ពេលដែលបានឃើញអ្នកសុំទាន ក៏ទុកអតិថិជនរបស់ខ្លួនចោល ហើយកាត់សក់ឲ្យអ្នកសុំទានវិញ ដោយមិនគិតលុយ ហើយថែមទាំងដាក់ទាន និងជូនដំណើរទៀត។ដើម្បីជាការតបស្នងនូវសេចក្តីល្អនេះ លោកអាចារ្យបានយកមាសមួយថង់ ដែលជាសទ្ធារបស់អ្នកមានម្នាក់បានជូនគាត់ ហើយធ្វើដំណើរយ៉ាងប្រញាប់សំដៅទៅរកជាងកាត់សក់។

ពេលដែលជាងកាត់សក់បានយល់ពីការក្លែងបន្លំខ្លួនរបស់អាចារ្យជាអ្នកសុំទានដើម្បីសាកចិត្តនោះ ហើយខ្លួនត្រូវបានទទួលមាសមួយថង់នោះគាត់ក៏ខឹងជាខ្លាំង ដោយបាននិយាយទៅកាន់អាចារ្យនោះថា៖  ” តើអ្នកជាមនុស្សបែបណា? ហេតុអ្វីបានជាអ្នកតបស្នងនូវសេចក្តីស្រលាញ់របស់ខ្ញុំដែលមានចំពោះអ្នក ដោយការធ្វើទង្វើបែបនេះ? ” ៕

 

បើអ្នកធ្វើល្អដើម្បីទាមទាការបតស្នង ការតបស្នងនោះមិនខុសពីសំណូកឡើយ។

ទង្វើល្អដែលពេញដោយក្តីស្រលាញ់ គឺមានតែក្តីស្រលាញ់ប៉ុណ្ណោះដែលអាចតបស្នងវិញ។

ទោះជាមានមាសពេជ្រនិងប្រាក់យ៉ាងសន្ធឹកសន្ធាប់បែបណាក៏វាទាំងអស់នោះ មិនអាចមានតម្លៃស្មើរអំពើល្អដែលប្រកបដោយក្តីស្រលាញ់ឡើយ!

តើអំពើល្អដែលទាមទារការតបស្នងជាទង្វើមានន័យដែររឺទេ?

អត្ថបទ៖ សុធា

Facebook Comments

អត្ថបទពេញនិយម