Type to search

ផ្សេងៗ

ក្អែកធំ និងក្ងាន

Share

មានសត្វក្អែកមួយក្បាលដែលមានរោមពណ៌ខ្មៅក្រិបដូចធ្យូងកើតចិត្តប្រច្រណែននឹងសត្វក្ងានដែលមានរោមពណ៌សក្បុសរលោងស្អាតដូចព្រិល។

សត្វក្អែកដ៏ល្ងង់ខ្លៅគិតថាបើវាមានរបៀបរស់នៅដូចក្ងាន ដោយហែលទឹក ច្រមុជទឹក ស៊ីស្លែនិងរុក្ខជាតិដែលដុះក្នុងទឹកជាអាហារ នោះរោមរបស់នឹងមានពណ៌សរលោងស្អាតដូចក្ងានជាក់ជាមិនខាន។ បន្ទាប់ពីបានគិតរួចរាល់ហើយ ក្អែកក៏បានបោះបង់ចោលព្រៃ និងវាលស្មៅដែលជាទីជម្រករបស់វា ដោយចុះមកតាំងទីលំនៅវាលទំនាបក្បែរមាត់បឹងមួយ។

Credit : Pixabay

វាបានខិតខំប្រឹងប្រែងហែលទឹកនិងដុសលាងសម្អាតខ្លួនរបស់វាម្តងហើយម្តងទៀតជារៀងរាល់ថ្ងៃ ចាប់តាំងពីព្រឹកព្រលឹមទល់ព្រលប់ សឹងតែលង់ទឹកស្លាប់ តែរោមរបស់វាគឺនៅតែមានពណ៌ខ្មៅដដែល។ ពីមួយថ្ងៃទៅមួយថ្ងៃវាកាន់តែស្គមរីងរៃទៅៗ ដោយសារតែចំណីអាហារក្នុងទឹកដែលវាស៊ីរាល់ថ្ងៃ មិនមានជីវជាតិគ្រប់គ្រាន់ សមស្របទៅនឹងតម្រូវការនៃរាងកាយរបស់វាធ្វើឲ្យនៅចុងបញ្ចប់ វាក៏បានបាត់បង់ជីវិតដោយសារតែកង្វះនូវជីវជាតិអាហារទៅ។

Credit : Analogicus (Pixabay)

 

Credit : Pixabay

ធម្មជាតិបានផ្តល់ឲ្យអ្នក នូវអ្វីៗគ្រប់យ៉ាងរបស់អ្នក ដើម្បីខ្លួនអ្នក។

ដូចនេះកុំធ្វើជាទាសករអ្នកដទៃ ដោយការខំប្រឹងត្រាប់តាមទម្លាប់ ឬស្ទីលរបស់គេ។

អ្វីដែរល្អសម្រាប់គេ មិនប្រាកដថានឹងល្អសម្រាប់អ្នកនោះឡើយ វេលាដែលអ្នកត្រាបើតាម។

ប៉ុន្តែបើអ្នកមិនអស់ចិត្តទេ ចូរអ្នកព្យាយាមសាកល្បងដោយការទទួលខុសត្រូវខ្ពស់ ក្នុងពេលវេលាដែលមានកាលកំណត់ជាក់លាក់មួយ។

ការផ្លាស់ប្តូរទម្លាប់ នឹងមិនអាចផ្លាស់ប្តូរបាននូវច្បាប់ធម្មជាតិនៃជីវិតទេ។

 

និពន្ធដោយ៖ សុធា

Facebook Comments

Leave a Comment

Your email address will not be published. Required fields are marked *

អត្ថបទពេញនិយម