Type to search

កីឡា

Real Madrid ចុះកុងត្រាជាមួយកីឡាករវ័យ១៨ឆ្នាំសម្រាប់រដូវការថ្មីនេះ

Share

អេស្ប៉ាញ៖ បើយោងតាម Facebook Page ផ្លូវការរបស់ក្លឹបស្តេចស Real Madrid កាលពីម្សិលម៉ិញនៅថ្ងៃទី ២២ កក្កដា ឆ្នាំ២០១៨នេះ បានធ្វើការចុះកុងត្រាជាមួយកីឡាករវ័យ ១៨ឆ្នាំ សញ្ជាតិប្រេស៊ីល គឺ Vinicius J.R ក្នុងតម្លៃខ្លួន ៤៥លានផោន ប្រហែល ៥៩លានដុល្លារ ពីក្លឹប Flamengo Rio De Janeiro ប្រទេសប្រស៊ីលបើយោងតាមគេហទំព័រ trasfermarkt ។

សូមរំលឹកផងដែរថា កីឡាករ Vinicius J.R កើតនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០០០ នៅក្នុងទីក្រុងរីអូឌឺជែនណឺរ៉ូ ប្រទេសប្រស៊ីល ដែរមានកម្ពស់ ១.៧៧ ម៉ែត្រ ទម្ងន់ ៦២គីឡូក្រាម។

នៅថ្ងៃដែរ Vinicius ទៅដល់ទឹកដី Real Madrid ថ្ងៃដំបូងគាត់បាននិយាយទៅកាន់ទូរទស្សន៍ Real Madrid TV ថា “ចាប់តាំងពីខ្ញុំបានមកដល់ខ្ញុំមានអារម្មណ៍ថាប្លែក ហើយសប្បាយចិត្តណាស់ មិនត្រឹមតែខ្ញុំប៉ុណ្ណោះទេប៉ុន្តែមិត្តរួមការងាររបស់ខ្ញុំនិងក្រុមគ្រួសាររបស់ខ្ញុំក៏សប្បាយចិត្តផងដែរ” ហើយ Vinicius ក៏បានបង្ហាញមហិច្ឆតារបស់ខ្លួនថា “លើសពីនេះទៀតខ្ញុំចង់ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions Leagues បន្ថែមទៀតសម្រាប់ក្រុម Real Madrid ហើយក៏ខ្ញុំមិនដែរមានបំណងចង់ចាកចេញពីក្រុមយក្សនេះដែរ” ៕

ប្រែសម្រួល៖ Real Madrid C.F

អត្ថបទ៖ សុធា

Facebook Comments
Tags:

អត្ថបទពេញនិយម