Type to search

បច្ចេកវិទ្យា

SAMSUNG បញ្ចេញ 4-bits SSDs ជាលើកដំបូងរបស់ខ្លួនដែលមានល្បឿន​ចម្លងរហូតដល់ 520 MB/វិនាទី

Share

ថ្មីៗនេះក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យារបស់កូរ៉េ បានអោយដឹងថា ខ្លួនបានបញ្ចេញប្រភេទអង្គផ្ទុកទិន្នន័យ 4-bit QLC (quad-level cell) SSDs ជាលើកដំបូងរបស់ខ្លួន។ ហើយវាត្រូវបានរំពឹងថា មានសមត្ថភាពខ្ពស់ នឹងស្ថិតនៅក្នុងតំលៃសមរម្យផងដែរ។

SAMSUNG បានសង្កត់ថា QLC SSDs  របស់ខ្លួនអាចមានសមត្ថភាពអាន(read speed) រហូតដល់ 540 MB/វិនាទី និងល្បឿនចម្លង (write speed) 520 MB/វិនាទី ឯណោះ។ អង្គផ្ទុកទិន្នន័យ (Hard drive) នេះមាន​៣ជម្រើស 1TB , 2TB និង 4TB។ (បញ្ជាក់ ៖ 1TB=1000GB)

ព្រមគ្នានោះក្រុមហ៊ុនក៏នឹងបានផលិតអង្គផ្ទុកទិន្នន័យ ប្រភេទជា ម៉េម៉ូរីកាត ដែលមានទំហំ 128GB QLC សម្រាប់ជាតំរូវការ អតិថិជនដែលប្រើប្រាស់ ស្មាតហ្វូន។ ចំពោះតំលៃវិញ ក្រុមហ៊ុនមិនបានបញ្ជាក់នៅឡើយទេ។

ខាងក្រោមនេះជាប្រវត្តិនៃការវិវត្តខ្លួនរបស់អង្គផ្ទុកទិនន្ន័យចាប់ពីឆ្នាំ 2006 ដល់ 2018

ប្រភព៖ techspot

ប្រែសម្រួលដោយ៖ ឡង់ឌី

Facebook Comments

អត្ថបទពេញនិយម