Type to search

បច្ចេកវិទ្យា

iPhone X នៅតែល្អប្រសើរជាង Galaxy Note 9 ដែលទើបនឹងចេញ

Share

កាលពីយប់មិញ វេលាម៉ោងប្រហែលជា១០យប់ ម៉ោងនៅប្រទេសកម្ពុជា ក្រុមហ៊ុន Samsung បានប្រកាស បង្ហាញជាផ្លូវការនូវស្មាតហ្វូន Galaxy Note 9 របស់ខ្លួនដែលមានអេក្រង់ទំហំ ៦,៤ អ៊ីញ។

ខណៈពេលដែលក្រុមហ៊ុន Samsung បំពាក់បន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm Snapdragon 845 និងមាន RAM ទំហំ 6GB ឬ 8GB ប៉ុន្តែការសាកល្បង Benchmarks បានបង្ហាញថាទូរស័ព្ទ iPhone X នៅតែល្អប្រសើរជាង ។

Photo credit: androidauthority

ដូចដែលការបង្ហាញពីគេហទំព័រ Tom’s Guide, ដែលបានសាកល្បង Galaxy Note 9 ជាមួយ RAM ទំហំ 6GB, ទូរស័ព្ទ iPhone X នៅតែអាចចេញមកនៅលើកំពូលក្នុងការធ្វើតេស្តនេះ។

Photo credit: tomsguide

នៅក្នុងការសាកល្បង Geekbench 4, iPhone X អាចប្រើបានល្អជាងឧបករណ៍ដទៃទៀតសរុបទាំងអស់ 10,357  ដែលប្រៀបធៀបទៅនឹង Galaxy Note 9 ដែលមានចំនួនត្រឹម 8,876 និង OnePlus 6 ដែលមានចំនួន 9,088 ។

ទន្ទឹមនឹងនេះដែរនៅក្នុងការសាកល្បងរបស់ Slingshot Extreme, ដែលជាការធ្វើតេស្តក្រាហ្វិក, នោះទូរស័ព្ទ Galaxy Note 9 មានដំណើរការល្អជាងមុន។ ដោយ OnePlus 6 បានមកដល់កំពូលដោយមានពិន្ទុ 5,124 ខណៈដែលទូរស័ព្ទ iPhone X បានជាប់ចំណាត់ថ្នាក់លេខពីរសរុប 4,994 នឹង Galaxy Note 9 មានត្រឹមតែ 4.639 ៕

ប្រភព៖ 9to5mac

ប្រែសម្រួល៖ វិសាល

Facebook Comments
Tags:

អត្ថបទពេញនិយម