Type to search

បច្ចេកវិទ្យា

សូមស្វាគមន៍! ជម្រើសពណ៌ថ្មីនៃ Samsung Galaxy S9

Share

ទោះបីជាទូរស័ព្ទ Galaxy S9 និង Galaxy S9 Plus មានរយៈពេលច្រើនខែ ដែលឆ្ងាយពីថ្ងៃកំណើតដំបូងរបស់ពួកគេក៏ដោយ ក៏ក្រុមហ៊ុន Samsung បានបញ្ចេញជំរើសថ្មីមួយផ្សេងទៀត គឺ Ice Blue (ទឹកកកខៀវ) ថ្មីសម្រាប់ទូរស័ព្ទទាំងពីរ។ អ្វីដែលល្អអំពីជម្រើសពណ៌មួយនេះ គឺថាវាជាពណ៌ដែលការប្រដេញពណ៌ជម្រុះគ្នា ហើយក៏ជាលើកដំបូងរបស់ក្រុមហ៊ុន Samsung ផ្តល់ជូននូវពណ៌ដូចនេះសម្រាប់ស្មាតហ្វូនរបស់ខ្លួន។

ពណ៌នេះមានពណ៌ពីរ ពណ៌សនៅផ្នែកខាងក្រោមប្រដេញទៅពណ៌ខៀវនៅខាងលើ ទោះបីជាផ្នែកខាងមុខនៃទូរស័ព្ទ Galaxy S9 នៅតែមានពណ៌ខ្មៅ។ នេះគឺជាការផ្លាស់ប្តូរដ៏ល្អមួយសម្រាប់ក្រុមហ៊ុន Samsung ដែលបានពង្រីកជម្រើសពណ៌សម្រាប់ស្មាតហ្វូនរបស់ខ្លួននៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

Photo credit: androidauthority

ហើយក៏ជាអកុសលមានតែនៅក្នុងប្រទេសចិន ដែលអាចទិញជម្រើសពណ៌មួយនេះបាននៃ Galaxy S9 និង Galaxy S9 Plus ។ Ice Blue Galaxy S9 នឹងលក់ក្នុងតម្លៃ 5,499 យ័ន់ (ប្រហែល 790 ដុល្លារ) ខណៈ Ice Blue Galaxy S9 Plus នឹងលក់ក្នុងតម្លៃ 6,499 យ័ន់ (ប្រហែល 934 ដុល្លារ) ។ ទូរស័ព្ទទាំងពីរនេះរួមបញ្ចូលដុំសាកថ្មឥតខ្សែ ហើយនឹងមានវត្តមាននៅ ថ្ងៃទី 14 ខែវិច្ឆិកានេះ។

Photo credit: androidauthority

សម្រាប់ជម្រើសពណ៌ប្រដេញលាយគ្នាបែបនេះ ហាក់បីដូចជាមានប្រជាប្រិយភាពយ៉ាងខ្លាំង។ មានក្រុមហ៊ុនជាច្រើនដូចជា ក្រុមហ៊ុន Huawei, Vivo និង OnePlus បានផ្តល់ស្មាតហ្វូនរបស់ពួកគេជាមួយនឹងពណ៌បែបនេះ ដូច្នេះវាសមហេតុផលសម្រាប់ក្រុមហ៊ុន Samsung ដើម្បីព្យាយាមបញ្ចេញដូចគ្នានេះដែរ៕

 

អត្ថបទ៖ ខ្មែរដឹង

Facebook Comments

អត្ថបទពេញនិយម