Type to search

បច្ចេកវិទ្យា

ទូរស័ព្ទ SAMSUNG ផ្ញើររូបភាព និងឯកសារទៅអ្នកផ្សេងដោយម្ចាស់មិនបានដឹង

Share

បរទេស៖ អ្នកប្រើប្រាស់ Samsung មួយចំនួនបានត្អូញត្អែរថាស្មាតហ្វូនរបស់ពួកគេបានផ្ញើររូបថតនិងអត្ថបទដែលបានកំណត់ពេលទៅកាន់លេខដែលមានក្នុងទូរស័ព្ទ។

យោងតាមការប្រកាសនៅលើក្រុមគាំទ្រ Reddit និង Samsung បានរកឃើញដំបូងបង្អស់ដោយ វេបសាយGizmodo ដែលការរងផលប៉ះពាល់រួមមាន Galaxy S9 និង Galaxy Note 8។  ម្ចាស់របស់ពួកគេបាននិយាយថាកម្មវិធី Samsung Messages ដែលជាកម្មវិធីផ្ញើសារសម្រាប់ទូរស័ព្ទប្រភេទ Galaxy បានបញ្ជូនរូបថតនិងអត្ថបទដែលបានកំណត់ទៅកាន់លេខដែលមានក្នុងទូរស័ព្ទដោយចៃដន្យ។ ប៉ុន្តែមិនបានរក្សាទុកកំណត់ត្រាណាមួយនៃសារដែលត្រូវបានផ្ញើចេញនោះទេគឺមានន័យថាមិនបានជាប់នៅក្នុងទូរស័ព្ទរបស់អ្នកផ្ញើរនោះទេ។ អ្នកប្រើម្នាក់បាននិយាយថាទូរស័ព្ទ Galaxy S9 + របស់គាត់បានបញ្ជូនរូបថតទាំងមូលរបស់គាត់ទៅកាន់ដែគូររបស់គាត់នៅពាក់កណ្តាលយប់ខណៈពេលគាត់ដេកលក់ (សំណាងល្អលេខដែលមានក្នុងទូរស័ព្ទនោះគឺជាដៃគូរបស់គាត់) ។

Credit: cnet

ចំពោះបញ្ហានេះយើងសង្កេតឃើញថាភាគច្រើកើតឡើងទៅលើអតិថិជនដែលបានភ្ជាប់ប្រពន្ធ័ T-Mobile  ហើយមានពាក្យបណ្តឹងជាច្រើនដែលបានបង្ហោះតាមអនឡាញផងដែរ។

Credit : cnet

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់អ្នកនាំពាក្យក្រុមហ៊ុន Samsung បាននិយាយថា “យើងដឹងអំពីរបាយការណ៍ដែលទាក់ទងនឹងបញ្ហានេះហើយក្រុមបច្ចេកទេសរបស់យើងកំពុងស្វែងរកវា។ អតិថិជនដែលមានការព្រួយបារម្ភត្រូវបានលើកទឹកចិត្តឱ្យទាក់ទងមកពួកយើងដោយផ្ទាល់គឺ 1-800-SAMSUNG ។ វេបសាយនៅក្នុងស្រុក TechCrunch ក៏បានទាក់ទងទៅក្រុមហ៊ុន T-Mobile ដើម្បីសុំការបំភ្លឺផងដែរ ប៉ុន្តែក្រុមហ៊ុននេះបានប្រាប់ថា “វាមិនមែនជាបញ្ហាទូរស័ព្ទ T-Mobile ទេ” ហើយបានស្នើសុំឱ្យអ្នកប្រើប្រាស់ធ្វើការទាក់ទងក្រុមហ៊ុន Samsung ។

Credit : cnet

បច្ចុប្បន្នមានដំណោះស្រាយពីរប្រសិនបើអ្នកព្រួយបារម្ភអំពីបញ្ហាដែលប៉ះពាល់ដល់ការផ្ញើររូបភាពផ្តេសផ្តាសរបស់អ្នកទៀត។ ដំបូងអ្នកអាចចូលទៅក្នុងការកំណត់កម្មវិធីរបស់វាហើយដកហូតសមត្ថភាពរបស់សាររបស់ Samsung ក្នុងការចូលទៅក្នុងឧបករណ៍ផ្ទុករបស់អ្នកដែលមានន័យថាវាមិនអាចផ្ញើរអ្វីដែលផ្ទុកនៅលើទូរស័ព្ទរបស់អ្នកបានទេរួមទាំងរូបភាព។ នេះជាការលំបាកបន្តិចមានន័យថាប្រសិនបើអ្នកចង់ផ្ញើរូបភាពឬឯកសារតាមរយៈកម្មវិធីអ្នកត្រូវស្នើរការអនុញ្ញាតម្តងទៀត។ ដំណោះស្រាយទី 2 គឺឈប់ប្រើសាររបស់ក្រុមហ៊ុន Samsung រហូតទាល់តែក្រុមហ៊ុននិយាយថាបញ្ហានេះត្រូវបានដោះស្រាយ៕

 

ប្រភព៖ Techcrunch

ប្រែសម្រួល៖ សុធា

Facebook Comments

Leave a Comment

Your email address will not be published. Required fields are marked *

អត្ថបទពេញនិយម