Type to search

កីឡា

បើកឆាកដំបូងក្នុងវគ្គ៤ក្រុមចុងក្រោយ​ បារាំងប៉ះជាមួយប៊ែលហ្ស៊ិក

Share

ក្រោយពីការសម្រាករយៈពេលពីរថ្ងៃ ពេលនេះការចាប់ផ្ដើមនៃប្រកួតដ៏អស្ចារ្យ រវាងក្រុមជើងខ្លាំងពីរនៅក្នុងទ្វីបអឺរ៉ុបតែមួយគឺបារាំង និងប៊ែលហ្ស៊ិកដែលធ្វើការប្រកួតគ្នានៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ FIFA World Cup និងត្រូវប្រព្រឹត្តទៅនៅពហុកីឡាដ្ឋាន Saint Petersburg

ក្រុមទាំងពីរនេះគឺជាក្រុមដែលខ្លាំងដូចគ្នាដោយការប្រកួតរបស់ពួកគេទាំងពីរមិនទាន់ស្គាល់ពាក្យថាបរាជ័យម្ដងណានោះទេគឺបារាំងបានដោយផ្តួលក្រុមខ្លាំងអាហ្សង់ទីនក្នុងវគ្គ 16ក្រុមចុងក្រោយ និងប៊ែលហ្ស៊ិកបានផ្តួលក្រុមខ្លាំងប្រេស៊ីលក្នុងវគ្គ ៨ក្រុមចុងក្រោយផងដែល

យើងបានឃើញថាក្រុមបារាំងល្អបំផុតនៅពេលដែលកីឡាករ​ Mbappe បានធ្វើឱ្យអាហ្សង់ទីនត្រលប់ទៅផ្ទះវិញ ប៉ុន្តែពួកគេគិតថាប៊ែលហ្ស៊ិកនឹងមិនបើកចំហដូចអាហ្ស៊ង់ទីននោះទេ។

ចំណែកឯប៊ែលហ្ស៊ិកគឺពិតជាធ្វើបានល្អឥតខ្ចោះនៅពេលដែលប្រកួតជាមួយប្រេស៊ីល​ ប៉ុន្តែប៊ែលហ្ស៊ិកមានការព្រួយបារម្ភថា ការប្រកួតជាមួយប្រេស៊ីលអាចជាការសំដែងរបស់ពួកគេនៅ World Cup នេះ។

Credit: BBC

គួររំលឹកផងដែរថា​ ក្រុមទាំងពីរធ្លាប់ជួបគ្នារហូតដល់ទៅ 73ប្រកួត ចាប់ទាំងពី ឆ្នាំ1904 ដែលក្នុងនោះមាន់គកបារាំងធ្លាប់ឈ្នះ 24ប្រកួត, ស្មើ 19ប្រកួត, ចាញ់ 30ប្រកួតទៅលើក្រុមប៊ែលហ្ស៊ិក

តើប្រិយមិត្តគិតថាបារាំងឬប៊ែលហ្ស៊ិក ដែលអាចឡើងទៅវគ្គផ្តាច់ព្រ័ត្រ?

កែសម្រួល៖ វិសាល

Facebook Comments

អត្ថបទពេញនិយម