Type to search

បច្ចេកវិទ្យា

ក្រុមហ៊ុន Sony បានចេញម៉ូឌែលថ្មីគឺ Sony Xperia XA2 Plus

Share

កាលពីដើមឆ្នាំនេះក្រុមហ៊ុន Sony បានបង្ហាញស្មាតហ្វូនពីរម៉ូឌែលគឺ Xperia XA2 និង XA2 Ultra ។ តែឥឡូវនេះក្រុមហ៊ុន ក៏បានបញ្ចេញទូរស័ព្ទម៉ូឌែលមួយថ្មីផ្សេងទៀតគឺ Xperia XA2 Plus ដែលជាស្មាតហ្វូនដែលត្រូវបានរចនាឡើងជាពិសេស។

ទូរស័ព្ទ Sony Xperia XA2 Plus ដែលមានអេក្រង់ទំហំ 6 អ៊ីញពេញ ដែលមានកំរឹត HD ជាមួយទំហំសមាមាត្រ 18:9 និងភ្ជាប់ជាមួយកញ្ចក់ Corning Gorilla Glass 5 ហើយមានរូបរាងស្តើង ដែលគ្របដណ្ដប់ទៅដោយអាលុយមីញូម ដែលធ្វើឱ្យទូរស័ព្ទមួយនេះមានគុណភាពកាន់តែល្អប្រសើរ។

Credit: ibtimes

បើយោងតាម ​​9To5Google បានឲ្យដឹងថា នៅផ្នែកខាងក្នុងរបស់ទូរស័ព្ទ Xperia XA2 Plus ត្រូវបានបំពាក់ដោយដំណើរការ Qualcomm Snapdragon 630 ជាមួយ RAM 4GB ឬក៏ 6GB និងអង្គចងចាំខាងក្នុង 32GB ឬក៏ 64GB ហើយថែមទាំងអាច បន្ថែមអង្គចងចាំខាងក្រៅ microSD រហូតដល់ទៅ 400GB ។ ហើយវាក៏បានបំពាក់ថ្មទំហំរហូតទៅដល់ 3,580mAh ដែល បំពាក់ទៅដោយបច្ចេកវិទ្យាសាកថ្មយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន Qualcomm ដែលមានល្បឿន 3.0 ជាមួយ USB ប្រភេទ C ។

Credit: 9to5google

សម្រាប់ផ្នែកខាងក្រោយវាក៏មានកន្លែងស្កេនស្នាមម្រាមដៃ ដែលរាងមូល និងស្ថិតនៅខាងក្រោមនៃកាមេរ៉ា។ ហើយសម្រាប់ កាមេរ៉ានៅពីក្រោយមានទំហំរហូតដល់ទៅ 23 មេហ្គាភិចសែល និងមានកំរឹត ISO រហូតដល់ 12800 ។ កាមេរ៉ានេះក៏អាចថតវីដេអូ 4K និងវីដេអូចលនាយឺត (Slow-Motion) រហូតទៅដល់ 120fps ។ នៅផ្នែកខាងមុខទូរស័ព្ទ Xperia XA2 ក៏មានកាមេរ៉ាទំហំ 8 មេហ្គាភិចសែលបំពាក់ជាមួយ Len ថតទំហំធំ 120 ដឺក្រេ។ 

ទូរស័ព្ទ Sony Xperia XA2 Plus នឹងមានជម្រើសពណ៌បួនគឺ: ប្រាក់, ខ្មៅ, ទឹកមាស និងពណ៌បៃតង។ បើយោងទៅតាម Android Police បានឱ្យដឹងថាស្មាតហ្វូននេះនឹងត្រូវដាក់លក់នៅចុងខែសីហានេះ ប៉ុន្តែមិនទាន់មានការកំណត់តម្លៃច្បាស់លាស់នៅឡើយទេ៕

ប្រភព៖ ibtimes

ប្រែសម្រួល៖ វិសាល

Facebook Comments

អត្ថបទពេញនិយម