Type to search

បច្ចេកវិទ្យា

យល់ដឹងពីស្លាកសញ្ញា ឬ LOGO បែបណាទើបល្អ បើទោះអ្នកមិនមែនជាអ្នកជំនាញឌីស្សាញ

Share

ដោយសង្កេតឃើញថាក្នុងរយៈ៥ឆ្នាំចុងក្រោយនេះ​ មានក្រុមហ៊ុនបង្កើតស្លាកសញ្ញា ឬ Logo ជាច្រើនក្នុងប្រទេសកម្ពុជាយើង ហើយវិស័យឌីស្សាញក៏កំពុងតែរីកចំរើនទៅមុខគួរអោយកត់សំគាល់។

ហេតុដូចច្នេះ ខ្មែរដឹង សូមលើកយកពីការមើលថា ឡូហ្គោបែបណា មានលក្ខណៈស្តង់ដារ និង Professional។ Logo មិនមែនងាយៗដូចអ្នកគិតនោះទេ ។ អ្នកអាចវិនិឆ្ឆ័យថា Logoមួយល្អ ឬមិនល្អដោយផ្អែកទៅលើសំនួរ មួយចំនួនខាងក្រោម៖

1.តើវាមានមានលក្ខណៈដាច់ដោយឡែកពីគេឬនៅ?

Logo មិនអាចដូច ឬស្រដៀងគ្នាជាមួយក្រុមហ៊ុនឬ ស្ថាប័ន ផ្សេងឡើយ។ កាលដែល Logoយើងខុសពីគេ ជាហេតុអោយអតិថិជនយើងអាចសំគាល់ថាវាជាអត្តសញ្ញាណជាក់លាក់មួយ របស់យើង ពោលគឺមិនច្រលំជាមួយក្រុមហ៊ុនផ្សេងទៀត។ បើយើងសង្កេតមើលទៅក្រុមហ៊ុនល្បីៗក្នុងពិភពលោក ស្លាកសញ្ញារបស់ពួកគេមានភាព ដាច់ដោយឡែកពីគ្នា ពោលគឺគ្មានពីរលើលោក។

2.តើវាមានលក្ខណៈងាយស្រួលមើលគ្រប់សណ្ឋានឬនៅ?

ត្រូវធានាអោយបានថា Logoមានលក្ខណៈគ្រប់គ្រាន់ អាចអានដាច់ ឬមើលយល់និងបែងចែកបានថាវាជាអ្វី ក្នុងទំហំណាមួយ។ Logo ដែលល្អ គឺអាចមើលយល់បាន បើទោះវាស្ថិតក្នុងទំហំតូច ១.៥សង់ទីមែត្រ ក៏ដោយ។ ពោលគឺ  Logo ដែលល្អគឺអាចមើលដឹង ឬសំគាល់ថាវាជាអ្វីទោះអ្នកមើលស្ថិតនៅចំងាយឆ្ងាយសមរម្យមួយ។

អ្នកឌីស្សាញភាគច្រើន ឌីស្សាញក្នុងសភាព ពណ៌សរខ្មៅ ដើម្បីអោយងាយស្រួលគ្រប់គ្រងភាពអានដាច់របស់Logo​ និងដើម្បីធានាអោយបានថាLogo មានភាពប្រើសើរមិនថាពណ៌សរ ឬខ្មៅក៏ដោយ។

3.តើវាអាចសម្របបានគ្រប់ទីតាំងឬនៅ?

មានន័យថា Logoអ្នកត្រូវតែមានភាពបត់បែន ដែលអាចដាក់គ្រប់ស្ថានភាព មិនថាលើឯកសារ វេបសាយ ឬសម្ភារៈ (ដូចជា អាវយឺត កែវ ឡាន ឬ ផ្ទាំងពានិជ្ជកម្មនានា)។ អ្នករចនាគួរតែ ឌីស្សាញជាទំរង់មូួយចំនួនដើម្បី អោយការប្រើប្រាស់ Logo កាន់តែមានប្រសិទ្ធភាព ដូចជា៖

 

  • VERTICLE LOGO  (សញ្ញាខាងលើ ឈ្មោះក្រុមហ៊ុនខាងក្រោម) ឬ HORIZONTAL LOGO(សញ្ញាខាងឆ្វេង ឈ្មោះខាងស្តាំ)

ខាងក្រោមនេះគឺត្រូវបានប្រើប្រាស់ក្នុងសណ្ឋានទីតាំងខុសគ្នា ឧទាហរណ៍ថាអ្នកចង់ប្រើប្រាស់ Logo ធ្វើជា Profile ហ្វេសប៊ុក ច្បាស់ណាស់ អ្នកត្រូវប្រើ Vetical Logo ដោយសារតែវាស្ថិតក្នុងរូបរាងសមស្រប ដែលសក្តិសម។ ចំនែកឯ​ Horizontal Logo ប្រើទៅលើ ទីផ្តេកដែលមានទទឹងវែង ដូចជា នាមប័ណ្ណជាដើម។

Credit: Vannak Touch

  • ជំរើសពណ៏ នៃ LOGO

មនុស្សមួយចំនួនយល់ខុសទៅលើចំនុចនេះ ដោយគិតថាLogo គួរតែជានិច្ចកាលរក្សាភាពដើមទាំងអស់ មិនថាព៌ណឬ ទំរង់ តែវាមិនពិតនោះទេ។ អ្នកឌីស្សាញបានកំណត់ព៌ណ ទៅលើLogo ក៏ពិតមែនតែមិនមែនមានន័យថាប្រើប្រាស់វាគ្រប់ពេលដែរ ដោយអ្នកឌីស្សាញស្តង់ដារ បានបង្កើត និងគិតជាស្រេច នៅទំរង់ប្រើប្រាស់ទៅតាមសណ្ឋាន ឬទៅតាមផ្ទៃ Background។ ​អ្នកអាចសាកគិតមើល ថាប្រសិនបើអ្នកប្រើ Logoព៌ណ សរ ទៅលើផ្ទៃព៌ណប្រផេះស្រាលទៅមើល? ច្បាស់ណាស់ យើងស្ទើតែមើលមិនឃើញLogo របស់អ្នក។ ហេតុដូចច្នេះទើប តម្រូវអោយមានប្រភេទទំរង់Logo មួយចំនួនដើម្បីធានាអោយបានថា អ្នកអាចប្រើប្រាស់បានគ្រប់កន្លែង។

Credit: Touch Vannak

4.តើវាងាយស្រួលចាំឬអត់?

Logo មួយចំនួនបានរចនាដោយភាពប៉ិនប្រសប់បំផុតដែលចេញពីគំនិតអ្នកឌីស្សាញ ដោយពួកគេបានគិតយ៉ាងល្អិតល្អន់ទៅលើវា ថាតើវាមានភាពងាយស្រួលក្នុងការចង់ចាំឬអត់។ តើអ្នកមានដែលចាប់អារម្មណ៏ទេ Logoមួយចំនួន អ្នកឃើញវាមិនច្រើនដងទេ តែមានអារម្មណ៏ថាចងចាំវាបានយ៉ាងល្អ មានន័យថាLogo នោះមានគុណភាពល្អ ដែលអាចអោយមនុស្សចងចាំវាក្នុងរយៈពេលខ្លី។ បញ្ចុប្បន្ននេះ Logo បានតំរង់ទិសទៅកាន់ទ្រឹស្តី “LESS IS MORE” ឬភាសារខ្មែរ តិចតែច្រើន គឺមានន័យថា តិចតែមានន័យគ្រប់គ្រាន់ និងងាយស្រួលចងចាំ។ ឧទាហរណ៍ជាក់ស្តែងដូចជា Logo របស់ក្រុមហ៊ុន Apple គឺមានតែផ្លែប៉ោមមួយប៉ុនណ្ណោះ ប៉ុន្តែវាមានប្រវត្តិ និងហេតុផលគ្រប់គ្រាន់នៅពីក្រោយការសម្រេចចិត្តឌីស្សាញចេញមក។

5.តើLogoមានភាពយូរអង្វែងឬទេ?

ការផ្លាស់ប្តូរ Logo​មិនមែនជារឿងល្អប្រសើរនោះទេ។ ដូចច្នេះហើយទាមទារអោយអ្នករចនាគិតពីចំនុចនេះ ដោយជៀសវាង ប្រើទិចនិចដែល Trending មកធ្វើជាLogo។ ព្រោះការ ឌីស្សាញបែបនោះវាហាក់ដូចជាព្រះអាទិត្យរះឬលិច មិនទៀតទាត់។ អ្នកប្រហែលពេញចិត្តថ្ងៃនេះ តែដល់ពេលក្រោយដែលលែងពេញនិយម ការរចនាបែបនោះ? អ្នកត្រូវធ្វើវាម្តងទៀត? ដើម្បីអោយ Logo មានភាពយូរអង្វែង ខ្មែរដឹង  សូមណែនាំ អោយប្រើប្រាស់ Logo បែប Minimalist ដែលវាមានលក្ខណៈសាមញ្ញ តាមទ្រឹស្តី តិចតែច្រើន (LESS IS MORE)៕

ក្រោយពីអានអត្ថបទមួយនេះ ខ្មែរដឹង សង្ឃឹមថាបងប្អូនអាចយល់ដឹង អំពីរបៀបមើល និងវិនិឆ្ឆ័យLogo សំរាប់មុខជំនួញរបស់បងប្អូនបានយ៉ាងមានប្រសិទ្ធភាព។

អរគុណសម្រាប់ការយកចិត្តទុកដាក់អាន៕

 

សរសេរអត្ថបទដោយ៖ ឡង់ឌី

 

Facebook Comments

1 Comments

  1. Ken Visal July 8, 2018

    Great

    Reply

Leave a Comment

Your email address will not be published. Required fields are marked *

អត្ថបទពេញនិយម