Type to search

បច្ចេកវិទ្យា

ល្បិចទាំង៩ដែលអ្នកប្រើiPhoneមួយចំនួនមិនបានដឹង

Share

ជារឿងគួរអោយស្តាយមួយដែល យើងមានរបស់ប្រើហើយយើងដឹងមុខងារប្រើប្រាស់មិនអស់។ iPhone បានបង្កប់មុខងារមានប្រយោជន៏មួយចំនួនដែលយើងប្រហែលជាមិនបានដឹង។

ខាងក្រោមនេះគឺជាល្បិចមួយចំនួនដើម្បីជាមគ្គុទេស ការប្រើបាស់ទូរស័ព្ទលោកអ្នកអោយមានប្រសិទ្ធភាព

1.សាកថ្មឆាប់ពេញដោយគ្រាន់តែចុចប៊ូតុងយន្តហោះ

Credit: Digital Spy

ទូរស័ព្ទអស់ថ្ម ជាបញ្ហាចោតមួយសម្រាប់អ្នកប្រើប្រាស់ទាំងឡាយ នូវពេលដែលអ្នករៀបចេញទៅក្រៅហើយទូរស័ព្ទរបស់អ្នកជិតអស់ថ្ម អ្នកប្រាកដជាមួម៉ៅនិងការសាកថ្មចូលយឺតមិនទាន់ចិត្ត។ អ្នកអាចបង្កើនល្បឿនសាកបាន20% ដោយគ្រាន់តែចុចបើក Airplane នៅក្នុង Controll Center(ដូចរូប)។

2. អ្នកអាចស្កេន QR Code តាមរយៈកាមេរ៉ាស្ស៊ីនរបស់ iPhone

Credit:Techradar

iPhone បានបង្កប់មុខងារពិសេសមួយដោយអាចអោយអ្នកអាចស្កេន QR Codeបាន។ មានមនុស្សមិនច្រើនទេដែលចាប់អារម្មណ៏ដឹងពីមុខងារមួយនេះ។ អ្នកគ្រាន់តែបើកកម្មវិធីកាមេរ៉ាស្ស៊ីនរបស់ iPhone រួចតំរង់កាមេរ៉ាទៅកាន់ QR Code អ្នកនឹងឃើញសារ Notification មួយ រួចចុចលើ Notificationនោះ បន្ទាប់មកវានឹងនាំអ្នកទៅកាន់គោលដៅរបស់QR Code នោះ។

3. បិតកម្មវិធីកំពុងដំណើរការម្តងបីព្រមគ្នា

Credit: Digital Spy

iPhone មិនបានអភិវឌ្ឍន៏ប៊ូតុង សំអាតកម្មវិធីកំពុងដំណើរការម្តងទាំងអស់ទេ តែអ្នកអាចចំនេញពេលដោយប្រើមុខងារ multi-finger gestures ដែលអាចអោយអ្នករុញបិទកម្មវិធីម្តងបីដោយប្រើម្រាមបីរបស់អ្នករុញឡើងលើ។

4. កំនត់ម៉ោងបិទចំរៀងជាមួយ Timer

Credit: Digital Spy

តើអ្នកធ្លាប់ទេគេងស្តាប់ចំរៀង គេងលក់បើកចំរៀងចោលដល់ភ្លឺទេ? iPhone បានបង្កប់មុខងារមួយសំរាប់កំណត់ម៉ោងបិទចំរៀងជាមួយ Timer។ ត្រង់ចំនុច When Timer Ends សូមជ្រើសយក Stop Playing ជាការស្រេច។

5. ថតរូបដោយបញ្ជាពីប៊ូតុងសំឡេង

Credit: Digital Spy

មុខងារនេះពិតជាមានសារៈប្រយោជន៏សំរាប់អ្នកចូលចិត្តការថតរូប ជាពិសេសអ្នកចូលចិត្ត Selfie ហ្នឹងតែម្តង។ អ្នកអាចប្រើតែដៃម្ខាងក៏អាចថតបានយ៉ាងងាយដោយចុចប៊ូតុងដំឡើងឬ បន្ថយសំលេង។

6. បិតកម្មវិធីណាដែលអ្នកមិនចង់អោយដំណើរការអ៊ិនធើណែត DATA(3G/4G)

Credit: Digital Spy

ដោយកម្មវិធីខ្លះយើងមិនចង់អោយប្រើប្រាស់លុយអ៊ិនធើណែតស៊ីមយើងទេ យើងអាចបិទកម្មវិធីណាមួយបានដោយគ្រាន់តែចូលទៅកាន់ Settings > Cellcular រួចបិតកម្មវិធីណាដែលអ្នកមិនចង់អោយប្រើប្រាសទិន្នន័យ។

7. Undo Typingដែលអ្នកទើបនឹងសរសរ ដោយក្រឡុកទូរស័ព្ទរបស់អ្នក

Credit: Digital Spy

ក្រោយពេលសរសេរខុសអ្នកប្រហែលជាធុញទ្រាន់ក្នុងការលប់ម្តងមួយតួរៗ តែអ្នកត្រលប់ក្រោយវិញងាយដោយគ្រាន់តែក្រឡុកទូរស័ព្ទរបស់អ្នក។ អ្នកអាចប្រើវិធីនេះទៅលើគ្រប់កម្មវិធីទាំងអស់ មិនថា Messenger, Note ..ជាដើម។

8. ឆែកMessageដឹងថាអ្នករងចាំការតបសារយូរកម្រិតណា

Credit: Digital Spy

អ្នកអាចដឹងពីវេលាថានរណាម្នាក់ តបសារអ្នកក្នុងរយៈពេលជាក់លា់បានយ៉ាងងាយដោយទាញពីស្តាំមកឆ្វេងបន្តិច នោះអ្នកនឹងឃើញម៉ោងដែលផ្ញើរចេញឬ ចូលទាំងអស់។

9. Hard Reset ពេលទូរស័ព្ទអ្នកគាំង

Credit: Digital Spy

ពេលដែលទូរស័ព្ទអ្នកគាំងស្ញេញធ្វើអ្វីក៏មិនបានោះ មិនមែនមានន័យថាអ្នកអស់មធ្យោបាយនោះទេ អ្នកអាច Hard reset បានដោយចុច Power button និង Home button អោយជាប់នោះវា reset ទូរស័ព្ទលោកអ្នក។ តែបើសម្រាប់ iPhone 7 វិញ អ្នកត្រូវជំនួស ដោយចុច ប៊ូតុងPower ជាមួយនឹង ប៊ូតុង Vulume Down អោយជាប់។

Facebook Comments