Type to search

សុខភាពនិងសម្រស់

សុខភាពជាផ្នែកមួយនៃភាពជោគជ័យ

Share

គន្លឹះដើម្បីទទួលបានសុភមង្គល គឺមានចិត្តរីករាយ នឹង​មានរាងកាយរឹងមាំ។ ដោយបច្ចុប្បន្នយើងកំពុងតែរស់នៅក្នុងពេលវេលា ដ៏ស្រស់ត្រកាលមួួ​យ នៅក្នុងប្រវិត្តិសាស្រ្តមនុស្ស ក្នុងទំរង់នៃភាពដែលមានអាយុវែង នឹង រាងកាយមានភាពរឹងមាំល្អ។

អ្នកគួរតែមានគោលគំនិត នឹង បំណងរស់នៅបានរហូតដល់អាយុ ៨០ ឬ ៩០ ឬ រហូតដល់១០០ឆ្នាំ ក្នុងទំរង់សុខភាពល្អឥតខ្ចោះ ហើយអ្នកអាចធ្វើវាបាន ប្រសិនបើអ្នកសម្រេចចិត្តដើម្បីធ្វើវា។

អ្នកត្រូវកំណត់គោលដៅដើម្បីរស់នៅយ៉ាងហោចណាស់ក៏អាយុ៨០ឆ្នាំដែរ។ បន្ទាប់មកអ្នកមើលត្រលប់ទៅកាន់ទម្លាប់របស់អ្នកនៃការថែរក្សាសុខភាព នាពេលបច្ចុប្បន្ន ហើយសួរខ្លួនឯងថាតើផ្លូវដែលអ្នកកំពុងរស់នៅជាមួយសព្វថ្ងៃនេះ នឹងធ្វើអោយអ្នកមានអាយុដល់៨០ឆ្នាំដោយនៅតែមានរាងកាយម៉ាំមួនដែរឬទេ។ មានមធ្យោបាយ ៣ ដើម្បីមានអាយុវែង មានសុភមង្គល​ នឹង ជីវិតមានសុខភាពល្អ។

ទី១ គឺមានទំងន់ខ្លួនត្រូវខ្នាត

កំណត់គោលដៅមួយដើម្បីគ្រប់គ្រងទម្ងន់របស់អ្នក បន្ទាប់មកសម្រក់ខ្លាញ់ នឹង សម្រាកឲ្យបានគ្រប់គ្រាន់ដើម្បីជិវិតរបស់អ្នក។ មានរូបមន្ត ៥ ពាក្យដើម្បីសម្រក់ទម្ងន់ នឹង មានរាងកាយសមរម្យ។ វាជារឿងងាយថា “ញ៉ាំតិច ហាត់ប្រាណច្រើន”។

ទី២ អាហារ

អ្នកត្រូវតមអាហារដែលគួរតម នឹង មធ្យោបាយដើម្បីតមអាហារឲ្យបានសមរម្យគឺ ញ៉ាំអាហារដែលល្អ នឹង ឲ្យបានច្រើនល្មម។ ការញ៉ាំអាហារដែលមានជាតិប្រូតេអុីន ដែលគ្មានជាតិខ្លាញ់ ផ្លែឈើ នឹង បន្លែឲ្យបានច្រើន ហើយកាត់បន្ថយបង្អែម ភេសជ្ជៈ ស្ករគ្រាប់ នឹង អ្វីៗផ្សេងៗទៀតដែលមានជាតិស្ករចេញពីជីវិតរបស់អ្នក។ ឈប់ប្រើប្រាស់អំបិលដែលមានបន្ថែមសារធាតុដ៏ទៃ នឹង ឈប់ញ៉ាំផលិតផលម្សៅ ពណ៌ស។ ញ៉ាំម្ដងបន្តិចៗ នឹង ញ៉ាំចំនួន ៤ ទៅ​ ៥ ដងក្នុងមួយថ្ងៃ ជាជាងញ៉ាំតែ ៣ ដង តែក្នុងចំនួនបរិមាណច្រើន។ នៅពេលដែលអ្នកអាចគ្រប់គ្រង់ទម្លាប់នៃការញ៉ាំរបស់អ្នកបានទាំងស្រុងហើយ អ្នកនឹងអាចរកឃើញថា វាជារឿងងាយក្នុងការគ្រប់គ្រងទម្លាប់ផ្សេងៗទៀត ដែលជាផ្នែកនៃជីវិតរបស់អ្នកឲ្យបានល្អ។

ទី ៣ គឺហាត់ប្រាណ

ដើម្បីអោយមានអាយុវែង គឺហាត់ប្រាណឲ្យបានទៀងទាត់ នឹង សមស្រប ហើយករណីនេះតម្រូវអោយអ្នកធ្វើសកម្មភាពបញ្ចេញកម្លាំងកាយប្រហែលជា២០០នាទី ក្នុងមួយសប្ដាហ៍ ឬ ជាមធ្យម ៣០ នាទី ក្នុងមួយថ្ងៃ។ អ្នកអាចប្រាប់ហាត់ប្រាណដោយការដើរអោយបានលឿនក្នុងរយះពេល ៣០ ទៅ ៦០ នាទី ពី ៣ ទៅ ៥ថ្ងៃ ក្នុងមួយសប្ដាហ៍។ ប្រសិនបើអ្នកពិបាកអ្នកគួរតែចូលរួមក្នុងក្លឹបហាត់ប្រាណ ឬ ក៏ទិញឧបករណ៍ដែលមានតម្លៃសមរម្យ ដាក់ក្នុងផ្ទះ​ នឹង ហាត់ប្រាណ បញ្ចេញកម្លាំងអោយបានច្រើន។

មធ្យោបាយដើម្បីមានសុខភាពរាងកាយល្អប្រសើរ នឹង មានអាយុវែង​ គឺកំណត់គោលដៅឲ្យបានច្បាស់លាស់ នឹង ជាក់លាក់សម្រាប់កំរិតនៃសុខភាព។ អ្នកត្រូវធ្វើផែនការមួយ បន្ទាប់មកអនុវត្ត តាមផែនការរបស់អ្នករៀងរាល់ថ្ងៃ។ ការតាំងចិត្តដើម្បីតម្រូវការចំណាយផ្ទាល់ខ្លួនខាងអ្វីមួយ នឹង កំហិតខ្លួនឯង ប៉ុន្តែបើការឈប់អនុវត្តអាច នឹងក្លាយទៅជាបណ្ហាដែលខុសធម្មតា។

ប្រសិនបើគោលដៅហិរញ្ញវត្ថុរបស់អ្នកសម្រេចបាននូវផលប្រយោជន៍មួយដែលមានចំនួនជា១លានដុល្លា ហើយ គោលដៅសុខភាពរបស់អ្នកនឹងអាចបន្តកាន់តែយូរអញ្ចឹងអ្នកអាចរីករាយជាមួយ នឹងជីវិតដ៏ស្រស់ថ្លាជាមួយនឹង លុយរបស់អ្នក។

 

ដកស្រង់ចេញពី អាថ៌កំបាំងដើម្បីក្លាយជាមហាសេដ្ឋី

Facebook Comments