Type to search

បច្ចេកវិទ្យា

ជឿទេ! តិចនិចមួយចំនួននេះអាចអោយអ្នកថតរូបបានយ៉ាងស្អាតតាមទូរស័ព្ទរបស់អ្នក

Share

ការថតរូបអោយបានស្អាត មិនប្រាកដថាទាល់តែមានកាម៉េរ៉ាថ្លៃទេ គឺការថតតាមរយៈទូរស័ព្ទក៏អាចថតរូបបានយ៉ាងល្អផងដែរ។ ដោយសារតែបច្ចុប្បននេះ ប្រភេទស្មាតហ្វូនសុទ្ធសឹងតែភ្ជាប់មកជាមួយកាម៉េរ៉ាដែលមានម៉េហ្គាភិចស៊ែលខ្ពស់ៗ មានលទ្ធភាពអាចចាប់យករូបភាពកម្រិតច្បាស់ និងគុណភាពល្អ។ យ៉ាងណាមិញអ្នកអាចថតរូបបានយ៉ាងស្រស់ស្អាតជាមួយទិចនិចខាងក្រោម៖ 

១. បើក Gridlines

Gridelines គឺជា line ខ្សែរសម្រាប់វាស់ដែលធ្វើអោយអ្នកអាចចាប់យកធាតុនីមួយចំទីតាំងដែលផ្តល់ភាពទាក់ទាញ ហើយវាជាទ្រឹស្តី rule of thirds ដែលគេទទួលស្គាល់នឹងនិយមប្រើប្រាស់ពាសពេញពិភពលោក។

វិធីបើក Gridlines

  • សម្រាប់ទូរស័ព្ទ iPhone សូមចូលទៅកាន់ Setting -> photos & camera -> បើក​ “Grid” ជាការស្រេច(ដូចរូបខាងក្រោម)។
  • សម្រាប់ Android វិញសូមអ្នកចូលទៅកម្មវិធីកាមេរ៉ា រួចចូល Settings រួច រកមើលពាក្យ ​”gridlines” រួចបើកវាជាការស្រេច។

 

២. ពង្រីក(Zoom)ដោយប្រើជើង

ថ្វីត្បិតតែកាម៉េរ៉ាទូស័ព្ទមានមុខងារ ពង្រីក(Zoom)ក៏ពិតមែន​តែការធ្វើបែបនេះគឺមិនត្រូវបានណែនាំដោយអ្នកជំនាញឡើយ ជំនួសអោយការពង្រីក(Zoom) អ្នកគប្បីរំកិលទៅជិតធាតុដែលចង់ចាប់យក នោះលទ្ធផលនឹងប្រសើរគាប់ចិត្ត។

 

៣. សំអាត lens កាម៉េរ៉ា

សូមប្រាកដថាមិនមានភាពស្រអាប់នៅផ្នែកខាងលើ lens ទើបការថតរូបមានភាពច្បាស់និងស្អាត។

៤. ប្រើ Filter ជំនួយ

រូបភាពរបស់អ្នកក្រោយពេលថតហើយ រូបភាពអ្នកអាចកែកុនរូបភាពអោយកានតែមានភាពទាក់ទាញជាមួយកម្មវិធីដូចជា SnapSeed , Photoshop Express ឬក៏ iPhotoជាដើម។

៥. ថតរូបពីមុំ(angle)ចល័ត

ការថតរូបចេញពីមុំ(angle)ផ្សេងគ្នា ក៏អាចផ្តល់អោយអ្នកនូវលទ្ធផលប្រសើរគាប់ចិត្តផងដែរ តែការធ្វើបែបនេះទាមទារអោយអ្នកមានភាពច្នៃប្រឌិតខ្ពស់បន្តិច។ ដូចជាការថតទិដ្ឋភាពពីលើ អ្នកត្រូវថតពីលើដំបូល ឬជណ្តើរជាដើម អាស្រ័យទៅលើស្ថានភាពជាក់ស្តែង។

៦. ជៀសវាងការប្រើ Flash

បើអ្នកចង់បានរូបមួយដែលល្អ សូមបំភ្លេចការប្រើ Flash ចោល ទោះបីជាស្ថិតក្នុងទីងងឹតបន្តិចក្តីសូមប្រើប្រាសប្រភពពន្លឺផ្សេងជំនួសអោយការប្រើ Flash ដោយសារតែការថតដោយប្រើ Flash វាបានធ្វើអោយរូបភាពដែលថតមកមានសភាពព្រាលបន្តិច និងពេលថតប៉ះទៅលើកែវភ្នែកធ្វើអោយមានចំណាងពណ៍ក្រហមចេញមក មើលទៅដូចភ្នែកបីសាចអញ្ចឹងដែរ។

៧. ចុចថតដោយប្រើ ប៊ូតុងដម្លើងសម្លេង(Volume up) និង កាន់ផ្តេក

ការកាន់ផ្តេកដោយដៃទាំងពីរ និង ចុចថតដោយប៊ូតុងដម្លើងសម្លេង(Volume UP) ព្រោះថាការកាន់ដោយដៃទាំងពីរធ្វើឲ្យកាមេរានឹងល្អ មិនញ័រ ដែលជាហេតុធ្វើអោយរូបដែលថតចេញមកស្អាត។

ជារួមការថតរូបក៏ជាសិល្បមួយផងដែរ ហើយវាទាមទារអោយមានការអនុវត្តន៏ច្រើន។ ហើយសូមកុំគិតថាអ្នកមិនមានកាមេរ៉ាថ្លៃ អ្នកមិនអាចថតរូបដែលស្អាតបានឡើយ។ អ្នកត្រូវគិតថាអ្នកអាចថតរូបដ៏អស្ចារ្យបានដោយប្រើរបស់ម្យ៉ាងក្នុងដៃអ្នក គឺ “ទូរស័ព្ទរបស់អ្នក”៕

អត្ថបទ៖ ឡង់ឌី

Facebook Comments