Type to search

ផ្សេងៗ

សត្វទាំង១០ ដែលមានអត្ថប្រយោជន៍ចំពោះមនុស្ស

Share

គ្រប់សត្វទាំងអស់តែងតែមានអត្ថប្រយោជន៍ជាច្រើនសម្រាប់មនុស្សយើង ហើយការផ្តល់នេះទៀតសោតវាមានផ្សេងៗគ្នា ដោយសត្វខ្លះផ្ដល់ជាសាច់, ទឹកដោះ ។ល។

ខាងក្រោមនេះជាអត្ថប្រយោជន៍របស់សត្វទាំង១០ ដែលបានផ្ដល់ឲ្យមនុស្ស៖

10. សត្វព្រាប

Photo credit: allthatsinteresting

ខណៈពេលដែលការទំនាក់ទំនងរបស់មនុស្សមុនការមកដល់នៃផ្កាយរណប និងវិទ្យុ វាគឺជាការប្រើប្រាស់ដ៏អស្ចារ្យកាលពីអតីតកាលជាពិសេសអំឡុងពេលសង្គ្រាម។ សត្វព្រាបមានវិញ្ញាណខ្ពស់ក្នុងការចងចាំផ្ទះរបស់ខ្លួន ដោយអាចវិលត្រលប់មកផ្ទះ ឬកន្លែងដើមវិញ នៅពេលដែលត្រូវបានដឹកជញ្ជូនទៅកាន់កន្លែងផ្សេង ហើយបន្ទាប់មកត្រូវបានគេដោះលែង។

9. សត្វមាន់

Photo credit: wikipedia

ហេតុផលដែរការដាក់បញ្ចូលសត្វមាន់ជាសត្វដែរមានប្រយោជន៍ខ្ពស់សម្រាប់មនុស្ស គឺដោយសារតែសត្វមាន់ជាប្រភេទសត្វដែលមានភាពងាយស្រួលក្នុងការចិញ្ចឹម ហើយវាអាចរស់នៅបានក្នុងគ្រប់ទីកន្លែង ព្រមទាំងមនុស្សគ្រប់ស្រទាប់វណ្ណ:ក៏អាចទទួលទានវាបានដែរ។

8. សត្វសមុទ្រ

Photo credit: top10hq

សត្វសមុទ្រជាច្រើនដូចជាត្រីដូណាល់, តោសមុទ្រ ត្រូវបានគេប្រើប្រាស់ដោយអ្នកវិទ្យាសាស្ត្រដើម្បីតាមដានសីតុណ្ហភាពមហាសមុទ្រ, ទ្រព្យសម្បត្តិដទៃទៀត។ អ្នកស្រាវជ្រាវបានភ្ជាប់ឧបករណ៍ចាប់សញ្ញាតូចៗទៅលើសត្វ ហើយបន្ទាប់មកបញ្ជូនព័ត៌មានទៅកុំព្យួទ័រនៅលើផ្ទៃទឹក។ វិធីនេះដែលមានតំលៃថោកជាងការប្រើប្រាស់នាវាមុជទឹកដើម្បីប្រមូលព័ត៌មានផ្សេងទៀតនៅក្រោមសមុទ្រ។

7. អន្ទង់អគ្គិសនី

Photo credit: kids.nationalgeographic

អន្ទង់អគ្គិសនីមុនពេលដែលអ្នកដឹងអំពីបន្ទុកតង់ស្យុងខ្ពស់ដែលពួកគេអាចគ្រប់គ្រងបាននៅពេលវារាស់ ប៉ុន្តែត្រីទាំងនេះដែលមិនសូវល្អ និងមានអំណាចកំពុងតែ បក់ចំណាប់អារម្មណ៍របស់អ្នកវិទ្យាសាស្រ្តដែលកំពុងព្យាយាមយល់និងចាប់យក អំណាចនៃអគ្គិសនីរបស់អន្ទង់នេះ សម្រាប់ប្រើជាមួយជីវ-អេឡិចត្រូនិច។

6. កណ្តុរ

Photo credit: thedailybeast

សត្វកណ្តុរត្រូវបានគេចាត់ទុកថាជាសត្វអាក្រក់នៅលើពិភពសត្វ ដោយមានកន្ទុយគ្មានរោម សត្វគ្មានកង្វល់ និងទម្លាប់នៃការចូលមកដោយភ័យខ្លាច និងខាំមនុស្សជាពិសេសមនុស្សចាស់ពិការ ឬកូនក្មេង។  សត្វកណ្ដុរដែលពោរពេញទៅដោយភាពវៃឆ្លាត, មាឌតូចល្អិត និងទាក់ទងគ្នាបានយ៉ាងល្អនេះ កំពុងត្រូវបានបង្ហាត់បង្រៀន បណ្តុះបណ្តាលឱ្យរុករកគ្រាប់មីនមិនទាន់ផ្ទុះ។

5. សេះ

Photo credit: top10hq

សត្វសេះគឺជាការដំណាងនៃការដឹកជញ្ជូន ដោយក្រុមហ៊ុនឡាន ម៉ូតូទំនើបមួយចំនួនបានយកសេះជានិមិត្តសញ្ញា, ជាច្រើនឆ្នាំមកហើយដែលគេបានយកសត្វសេះធ្វើជាឧបករណ៍ដឹកជញ្ជូនដ៏ល្អបំផុតសម្រាប់មនុស្ស ។ សេះក៏មានប្រយោជន៍ផងដែរសម្រាប់ការជួយជាមួយភារកិច្ចធ្ងន់ៗ ដូចជាការភ្ជួរ និងដឹកជញ្ជូនផ្សេងៗ។

4. សត្វសាច់: សត្វគោ – ពពែ – ចៀម – ជ្រូក

Photo credit: top10hq

សត្វទាំងអស់ខាងលើ មានតួនាទីសំខាន់ណាស់ក្នុងការធ្វើឱ្យមនុស្សមានសុភមង្គល,មានសុខភាពល្អ និងមានជីវជាតិល្អដោយមិនចាំបាច់ប្រឹងប្រែងហ្វឹកហាត់រាល់ពីរបីថ្ងៃម្តង។ វិធីសាស្រ្តធ្វើកសិកម្មសម័យថ្មីនេះ កំពុងចិញ្ចឹមសត្វទាំងអស់នេះ ដើម្បីរីកលូតលាស់ធំជាងការររីកលូតលាស់ដោយធម្មជាតិ ដើម្បីទទួលបានលទ្ធផលនៃសាច់ដែលមានតំលៃថោក។  សត្វគោមានអត្ថប្រយោជន៍រហូតដល់ទ្វេរដង ស្បែករបស់ពួកវា ត្រូវបានផលិតទៅជាស្បែកជើង, ខ្សែក្រវ៉ាត់ និងកាបូបដៃ និងរបស់ប្រើប្រាស់ផ្សេងៗទៀត។

3. ទឹកដោះគោ

Photo credit: agweb

សត្វគោ និងពពែ គឺជាសត្វដែលផ្ដល់ទឹកដោះ,  គោដែលផ្ដល់ទឹកដោះ ត្រូវបានបង្កាត់ពូជដើម្បីផលិតបរិមាណទឹកដោះយ៉ាងច្រើនជារៀងរាល់ថ្ងៃ ហើយយកទៅកែច្នៃបន្ថែមទៀតដើម្បី ផលិតចេញជាផលិតផលជាច្រើនសម្រាប់តំរូវការរបស់មនុស្ស ដូចជាទឹកដោះគោស្រស, ទឹកដោះជូរ ។ល។

2. សត្វឆ្កែ

Photo credit: adelaidenow

សត្វឆ្កែគឺជាមិត្តដ៏ល្អបំផុតរបស់មនុស្ស។ សត្វឆ្កែអាចធ្វើការសម្រាប់មនុស្ស ដូចជា៖ ឆ្កែធ្វើការជាឆ្មាំ, សត្វឆ្កែហិតក្លិនពីសារធាតុដែលខុសច្បាប់មិនថាជាកន្លែងដែលវាត្រូវបានគេលាក់ទុកនោះទេ និងចាប់ឧក្រិដ្ឋជនភៀសខ្លួនយ៉ាងលឿន សម្រាប់កងកម្លាំងប៉ូលីស ,ផ្តល់ឱ្យមនុស្សពិការភ្នែក និងជនពិការជាចាំបាច់បំផុត។

1. ឃ្មុំ

Photo credit: worldatlas

សត្វឃ្មុំ គឺមិនរួសរាយនោះទេ, ពួកគេមិនគួរឱ្យស្រលាញ់ ហើយពួកគេពិតជាមិនសូវឃោរឃៅទេ។  ចំនួនសត្វឃ្មុំនៅលើពិភពលោកកំពុងធ្លាក់ចុះដោយសារតែការប្រើប្រាស់ពពួកសារធាតុគីមី  ហើយអ្នកវិទ្យាសាស្ត្រមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហានេះ។ ឃ្មុំ គឺជាមិត្តដ៏ធំបំផុតនៃដំណាំរបស់យើង ដែលមានជីវជាតិគ្រប់ប្រភេទពីគ្រាប់ធញ្ញជាតិ ដូចជាពោត និងស្រូវសាលី និងសម្រាប់ដំណាំហូបផ្លែ ដូចជាផ្លែស្ត្រប៊ឺរី និងផ្លែប៉ោម។ បើគ្មានឃ្មុំទេដំណាំ នឹងមិនទទួលផលផ្លែទេហើយ ដំណាំនឹងបរាជ័យ។ សត្វឃ្មុំក៏ផ្តល់ឱ្យយើងនូវទឹកឃ្មុំ ដែលមានសុខភាពល្អបំផុតផងដែរ ដែលអាចទៅជារបស់ដែលមនុស្សគ្រប់រូបត្រូវការបំផុត។

ប្រភព៖ top10hq

ប្រែសម្រួល៖ វិសាល

Facebook Comments

អត្ថបទពេញនិយម