Type to search

ផ្សេងៗ

បឹងទាំង១០ ដែលមានជម្រៅជ្រៅជាងគេនៅលើពិភពលោក

Share

មានបឹងដ៏ស្រស់ស្អាតរាប់ពាន់នៅលើពិភពលោកដែលភាគច្រើនផ្តល់នូវកន្លែងល្អឥតខ្ចោះ ដើម្បីអនុវត្ដកីឡាក្នុងទឹកផ្សេងៗដូចជា ជិះទូកលេង, ជិះក្តារស្គី ។ល។

ខណៈដែលបឹងជាច្រើនមានលក្ខណៈគួរឱ្យចាប់អារម្មណ៍ដោយសារតែទំហំរបស់វាមានទំហំធំជាងមុន និងមានជម្រៅជ្រៅ និងក៏ជាទីលំនៅសម្រាប់ការប្រមូលផ្ដុំនៃសត្វដែលរស់នៅក្រោមទឹក។

ខាងក្រោមនេះមានបឹងជ្រៅបំផុតចំនួន ១០ នៅលើពិភពលោក៖

10. Lake Matano (បឹងម៉ាតាណូ)

Photo credit: dronestagr

បឹងដ៏គួរឱ្យចាប់អារម្មណ៍នេះអាចរកឃើញនៅខាងត្បូងស៊ូលវ៉ាស៊ី នៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយមានជម្រៅ ៥៩០ ម៉ែត្រ។ ផ្នែកមួយដែលមានជម្រៅជ្រៅបំផុតនៃបឹងនេះ គឺស្ថិតនៅក្រោមកម្រិតទឹកសមុទ្រ ហើយវាជាជម្រកនៃបង្គា និងត្រីដែលមានច្រើនប្រភេទផ្សេងទៀត។

9. Crater Lake (បឹងក្រេក)

Photo credit: thatoregonlife

ប្រសិនបើអ្នកធ្វើដំណើរទៅរដ្ឋអូរីហ្គិននៅសហរដ្ឋអាមេរិក អ្នកនឹងមានឱកាសទៅលេងទឹកដ៏អស្ចារ្យនេះ។ បឹងនេះមានជម្រៅ ៥៩៤ ម៉ែត្រ ហើយបឹងនេះត្រូវបានកើតឡើងដោយការដួលរលំនៃ ភ្នំម៉ាសាម៉ាជាង ៧ពាន់ឆ្នាំមកហើយ។

8. Great Slave Lake

Photo credit: myyellowknifenow

បឹងដ៏អស្ចារ្យមួយនេះមានជម្រៅ ៦១៤ ម៉ែត្រ ដែរស្ថិតនៅក្នុងប្រទេសកាណាដា ហើយត្រូវបានផ្តល់ឱ្យដោយទន្លេ Slave, Hay និង Taltson ។

7. Issyk Kul

Photo credit: dronestagr

ប្រទេស Kyrgystan ប្រហែលជាមិនមែនជាជម្រើសដំបូងរបស់អ្នកនៃទិសដៅថ្ងៃឈប់សម្រាកនោះទេ ប៉ុន្តែនេះគឺជាកន្លែងដែលអ្នកនឹងរកឃើញបឹងជ្រៅបំផុតទី ៧ នៅក្នុងពិភពលោក ដោយបឹងនេះមានជម្រៅដល់ទៅ ៦៦៨ ម៉ែត្រ។

6. Lake Malawi (បឹងម៉ាឡាវី)

Photo credit: swiftfoxx

បឹងនេះមានទំហំធំ និងជ្រៅណាស់ ដែលវាត្រូវបានគេរកឃើញនៅក្នុងប្រទេសបី គឺប្រទេសម៉ូហ្សំប៊ិក, តង់ហ្សានី និងម៉ាឡាវី។ បឹងនេះមានជម្រៅ ៧០៦ ម៉ែត្រហើយក៏ជាបឹងធំជាងគេទី ៣ នៅអាហ្វ្រិកផងដែរ។

5. O’Higgins Lake (បឹងអូហូហ្គីន)

Photo credit: swoop-patagonia

បឹង O’Higgins ត្រូវបានហៅដោយប្រជាពលរដ្ឋឈីលី នៅក្នុងប្រទេសអាហ្សង់ទីនហៅឈ្មោះមួយផ្សេងទៀត ថាបឹងសាន់ម៉ាទីន។ បឹងនេះមានជម្រៅ ៨៣៦ ម៉ែត្រនៅចំណុចជ្រៅបំផុតរបស់វា ហើយជាឆ្នេរសមុទ្រមានទំហំ ៥២៥ គីឡូម៉ែត្រផងដែរ។

4. Lake Vostok (បឹងវូស្តុក)

Photo credit: greenarea

បឹងនេះជាបឹងនៅខាងកើតនៅក្នុងប្រទេសរុស្ស៊ី ហើយវាស្ថិតនៅក្រោមផ្ទាំងទឹកកកនៃអង់តាក់ទិកខាងកើតដ៏ធំសម្បើម។ បឹងនេះមានទំហំធំខ្លាំងណាស់ និងមានជម្រៅ ១,០០៥ ម៉ែត្រ។

3. Caspian Sea (បឹងសមុទ្រ​កាស​ព្យែ​ន)

Photo credit: azernews

ទោះបីជាទំហំរបស់វាបានបណ្តាលឱ្យ វាត្រូវបានគេដាក់ឈ្មោះថាសមុទ្រក៏ដោយ ការពិតទៅវាត្រូវបានព័ទ្ធជុំវិញ ដោយដីនៅគ្រប់ជ្រុងទាំងអស់មានន័យថាវាជាបឹងដ៏ធំមិនគួរឱ្យជឿដែលមានប្រវែងជាងមួយពាន់គីឡូម៉ែត្រ។ បឹងសមុទ្រកាសព្យែនមានជម្រៅ ១,០២៥ ម៉ែត្រដែលធ្វើឱ្យវាក្លាយជាបឹងជ្រៅបំផុតទី៣ នៅលើពិភពលោក។

2. Lake Tanganyika (បឹង Tanganyika)

Photo credit: zambiatourism

នេះគឺជាបឹងទឹកសាបធំបំផុតទី ២ លើពិភពលោក និងបឹងជ្រៅបំផុតទី ២ នៅលើពិភពលោកផងដែរ។ វាអាចត្រូវបានរកឃើញនៅអាហ្រ្វិកកណ្តាល និងដើរឆ្លងកាត់ព្រំដែន នៃប្រទេសដូចជា ប្រទេសហ្សំបៀ, បេតង់ហ្សានី និងប៊ូរុនឌី ហើយជម្រៅរបស់វា ១,៤៧៩ ម៉ែត្រ។

1. Lake Baikal (បឹងបៃកាល់)

Photo credit: uncharted101

បើទោះបីជាជម្រៅដ៏គួរឱ្យចាប់អារម្មណ៍នៃបឹងផ្សេងៗទៀតក៏ពិតមែន ប៉ុន្តែបឹង Baikal ត្រូវបានគេទទួលស្គាល់ថាជាបឹងធំជាងគេនៅលើពិភពលោក ដោយមានជម្រៅប្រវែង ១,៦៤២ ម៉ែត្រ។

​ប្រភព Feature image ៖ uncharted101

ប្រភព៖ top10hq

ប្រែសម្រួល៖ វិសាល

Facebook Comments