Type to search

កីឡា

តើអ្នកដឹងទេថា ប្រទេសណាដែលបានលើកពានរង្វាន់បាល់ទាត់ពិភពលោកច្រើនជាងគេ?

Share

World Cup រឺ ពាន​រង្វាន់បាល់ទាត់ពិភពលោក គឺជាការប្រកួតប្រជែងរបស់សមាគមបាល់ទាត់អន្តរជាតិ (FIFA) ដែលបាន​បង្កើតឡើងនៅឆ្នាំ​ ១៩៣០​​ ។ ការប្រកួតប្រជែងនេះត្រូវបានប្រារព្ធរាល់ ៤ឆ្នាំ​ម្ដង ចាប់តាំងពីការប្រកួត ប្រជែង​លើកដំបូងបំផុតនៅទីក្រុងម៉ុងតេវីដេអូ ប្រទេសអ៊ុយរុយហ្គាយ ប៉ុន្តែត្រូវបានអាក់ខាននៅឆ្នាំ ១៩៤២ និង ១៩៤៦​ ដោយសារសង្គ្រាមលោកលើកទីពីរ ។ខាងក្រោមនេះគឺជាប្រទេសដែលបានលើកពានរង្វាន់បាល់ទាត់ពិភពលោកច្រើនជាងគេ ចាប់ទាំងពីការបង្កើតឡើង៖

#1 ក្រុមជម្រើសជាតិប្រេស៊ីល ដែលធ្លាប់លើកពានរង្វាន់បាល់ទាត់ពិភពលោក រហូតទៅដល់ ៥ដង នៅក្នុងឆ្នាំ 1958, 1962, 1970, 1994, 2002

Photo Credit: innnews

#2 ក្រុមជម្រើសជាតិអាឡឺម៉ង ដែលធ្លាប់លើកពានរង្វាន់បាល់ទាត់ពិភពលោកចំនួន ៤ដង នៅក្នុងឆ្នាំ 1954, 1974, 1990, 2014

Photo Credit: hindustantimes

#3 ក្រុមជម្រើសជាតិអ៊ីតាលី ដែលធ្លាប់លើកពានរង្វាន់បាល់ទាត់ពិភពលោកចំនួន ៤ដង នៅក្នុងឆ្នាំ 1934, 1938, 1982, 2006

Photo Credit: Football Chronicles YouTube Channel

#4 ក្រុមជម្រើសជាតិអាហ្សង់ទីន ដែលធ្លាប់លើកពានរង្វាន់បាល់ទាត់ពិភពលោកចំនួន ២ដង នៅក្នុងឆ្នាំ 1978, 1986

Photo Credit: AP

#5 ក្រុមជម្រើសជាតិបារាំង ដែលធ្លាប់លើកពានរង្វាន់បាល់ទាត់ពិភពលោកចំនួន ២ដង នៅក្នុងឆ្នាំ 1998, 2018

Photo Credit: vivaronews

#6 ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ដែលធ្លាប់លើកពានរង្វាន់បាល់ទាត់ពិភពលោកចំនួន ២ដង នៅក្នុងឆ្នាំ 1930, 1950

@Gol_De_Penalty | Twitter

#7 ក្រុមជម្រើសជាតិអង់គ្លេស ដែលធ្លាប់លើកពានរង្វាន់បាល់ទាត់ពិភពលោកចំនួន ១ដង នៅក្នុងឆ្នាំ 1966

@kumbdotcom | Twitter

#8 ក្រុមជម្រើសជាតិអ៉េស្បាញ​ ដែលធ្លាប់លើកពានរង្វាន់បាល់ទាត់ពិភពលោក​ចំនួន ១ដង​ នៅក្នុងឆ្នាំ​ 2010

Photo Credit: sportintelligencemag

Facebook Comments

អត្ថបទពេញនិយម