Type to search

កីឡា

កីឡាករបាល់ទាត់ទាំង១០ ដែលមានតម្លៃខ្លួនថ្លៃជាងគេ

Share

ស្របពេលដែលបាល់ទាត់កំពុងតែមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ននេះ និងមានកីឡាករល្អៗជាច្រើនដែលបាន បង្ហាញពីសមត្ថភាពរបស់ពួកគេ កាលពីរដូវកាលបាល់ទាត់ពិភពលោក ដែលទើបតែបានបញ្ចប់ថ្មីៗនេះ ធ្វើឲ្យតម្លៃខ្លួនរបស់កីឡាករមួយចំនួននៅលើទីផ្សារបាល់ទាត់បានប្រែប្រួលគួរឲ្យកត់សម្គាល់។

មកស្គាល់តម្លៃខ្លួនតាមចំណាត់ថ្នាក់របស់កីឡាករដែលបានផ្ទេរពីក្លិបមួយទៅកាន់ក្លិបមួយផ្សេងទៀត៖

១) កីឡាករជម្រើសជាតិប្រេស៊ីល Neymar ដែលមានផ្ទេរពី Barcelona ទៅកាន់ Paris Saint-Germain (PSG) នៅឆ្នាំ២០១៧ ដែលមានតម្លៃខ្លួន ២២២ លានអ៊ឺរ៉ូ (២៥៨ លានដុល្លារ)

Photo credit: topteny

២) កីឡាករជម្រើសជាតិបារាំងដែលមានវ័យ ១៩ឆ្នាំ ទើបតែបានជួយក្រុមរបស់ខ្លួន ទទួលបានពាន់រង្វាន់បាល់ទាត់ពិភពលោក ហើយនិងទទួលបានពាន់រង្វាន់កីឡាករវ័យក្មេងជាងគេ Youngest Player Award ផងដែរនោះ Kylian Mbappe ដែលផ្ទេរពី Monaco ទៅកាន់ Paris Saint-Germain (PSG) នៅក្នុងឆ្នាំ២០១៧ ដែលមានតម្លៃខ្លួន ១៤៥ លានអ៊ឺរ៉ូ បូកជាមួយប្រាក់រង្វាន់ ៣៥ លានអ៊ឺរ៉ូ (១៦៨ លានដុល្លារ + ៤១ លានដុល្លា)

Photo credit: topteny

៣) កីឡាករជម្រើសជាតិប្រេស៊ីល Philippe Coutinho ដែលបានផ្ទេរពី Liverpool ទៅកាន់ Barcelona នៅក្នុងឆ្នាំ២០១៨ ដែលមានតម្លៃខ្លួន ១២០ លានអ៊ឺរ៉ូ បូកជាមួយប្រាក់រង្វាន់ ៤០ លានអ៊ឺរ៉ូ (១៣៩ លានដុល្លារ + ៤៦ លានដុល្លា)

Photo credit: businessinsider

៤) កីឡាករជម្រើសជាតិបារាំង Ousmane Dembele ដែលបានផ្ទេរពី Borussia Dortmund ទៅកាន់ Barcelona នៅក្នុងឆ្នាំ២០១៧ ដែលមានតម្លៃខ្លួន ១០៥ លានអ៊ឺរ៉ូ បូកជាមួយប្រាក់រង្វាន់ ៤៥ លានអ៊ឺរ៉ូ (១២២ លានដុល្លារ + ៥២ លានដុល្លា)

Photo credit: eurosport

៥) កីឡាករជម្រើសជាតិបារាំង Paul Pogba ដែលបានផ្ទេរពី Juventus ទៅកាន់ Manchester United នៅក្នុងឆ្នាំ២០១៦ ដែលមានតម្លៃខ្លួន ១០៥ លានអ៊ឺរ៉ូ (១២២ លានដុល្លារ)

Photo credit: metro

៦) កីឡាករជម្រើសជាតិវ៉ែល Gareth Bale ដែលបានផ្ទេរពី Tottenham ទៅកាន់ Real Madrid នៅក្នុងឆ្នាំ២០១៣ ដែលមានតម្លៃខ្លួន ១០៨,៨ លានអ៊ឺរ៉ូ (១១៧ លានដុល្លារ)

Photo credit: blogs.spectator

៧) កីឡាករជម្រើសជាតិព៉ទុយហ្គាល Cristiano Ronaldo ដែលបានផ្ទេរពី Real Madrid ទៅកាន់ Juventus នៅក្នុងឆ្នាំ២០១៨ ដែលមានតម្លៃខ្លួន ១០០ លានអ៊ឺរ៉ូ (១១៦ លានដុល្លារ)

Photo credit: newsweek

៨) កីឡាករជម្រើសជាតិអាហ្សង់ទីន Gonzalo Higuain ដែលបានផ្ទេរពី Napoli ទៅកាន់ Juventus នៅក្នុងឆ្នាំ២០១៦ ដែលមានតម្លៃខ្លួន ៩០ លានអ៊ឺរ៉ូ (១០៤ លានដុល្លារ)

Photo credit: talksport

៩) កីឡាករជម្រើសជាតិបែលហ្ស៊ិក Romelu Lukaku ដែលបានផ្ទេរពី Everton ទៅកាន់ Manchester United នៅក្នុងឆ្នាំ២០១៧ ដែលមានតម្លៃខ្លួន ៨៤,៨ លានអ៊ឺរ៉ូ (៩៨ លានដុល្លារ)

Photo credit: topteny

១០) កីឡាករជម្រើសជាតិហូឡង់ Virgil van Dijk ដែលបានផ្ទេរពី Southampton ទៅកាន់ Liverpool នៅក្នុងឆ្នាំ២០១៨ ដែលមានតម្លៃខ្លួន ៨៤,៥ លានអ៊ឺរ៉ូ (៩៧,៩ លានដុល្លារ)

Photo credit: metro

ប្រភព៖ goal

ប្រែសម្រួលដោយ៖ វិសាល

 

 

Facebook Comments

អត្ថបទពេញនិយម