Type to search

កីឡា

Real Madrid កំពុងសម្លឹងឃើញកីឡាករមួយរូបដើម្បីជំនួស Cristiano Ronaldo, ប៉ុន្តែ…

Share

ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប ពេលនេះកំពុងតែអស់សង្ឃឹមក្នុងដេញថ្លៃយកកីឡាករខ្សែប្រយុទ្ធរបស់ក្រុមតោខៀវ Chelsea ដើម្បីជំនួសកីឡាករ Cristiano Ronaldo ដែលបានលក់ទៅឲ្យក្លឹប Juventus ថ្មីៗនេះ។

បើតាម Daily and Sunday Express បានរាយការណ៍ថាក្លឹប Real Madrid កំពុងត្រៀមរៀបចំការដេញថ្លៃ យកតម្លៃ 200 លានផោន (224 លានដុល្លារ / $ 255 លានដុល្លារ) សម្រាប់កីឡាករនៅក្នុងក្លឹបតោខៀវ Chelsea គឺកីឡាករ Eden Hazard ។

Photo credit: metro.co.uk

លោក Mauricio Sarri បានទទូចថា ក្រុមរបស់គាត់នឹងមិនលក់ Hazard នោះទេ, ប៉ុន្តែ Madrid ចង់បានកីឡាករជម្រើសជាតិប៊ែលហ្ស៊ិកដែលជាអ្នកជំនួសកីឡាករ Cristiano Ronaldo ។

ហើយខណៈដែលពួកគេមានតម្លៃ 150 លានផោនលើ Hazard, មន្ត្រីរបស់ក្លឹបនឹងជួបប្រជុំនៅសប្តាហ៍នេះ ដើម្បីសម្រេចថា តើត្រូវធ្វើការដេញថ្លៃដ៏អស្ចារ្យមួយ មុនពេលរដូវការដេញថ្លៃរបស់ La Liga បិទទ្វារនៅថ្ងៃទី ៣១ ខែសីហា ខាងមុននេះ៕

ប្រភព៖ goal

Feature image : thesun.co.uk

ប្រែសម្រួល៖ វិសាល

Facebook Comments