Type to search

ចំនេះដឹង រឿងអប់រំ

រឿងខ្សែគាថា

Share

ស្រ្តីជាម្តាយមួយរូបដោយសារតែមិនអាចនាំកូនទៅផ្ទះទាន់ពេលក៏បាននិយាយទៅកាន់កូនថា ” ផ្លូវទៅផ្ទះយើងពេលល្ងាចតែងតែមានខ្មោចលង” ដោយលឺដូច្នោះកូនក៏មានអារម្មណ៍ភ័យខ្លាច ហើយមិនបន្តដំណើរទៅមុខនៅពេលយប់ឡើយ ។ ពេលដែលកូននោះធំពេញវ័យគេនៅតែចងចាំពាក្យម្តាយរបស់គេបានប្រាប់ ដោយមិនហ៊ានចេញពីផ្ទះនៅពេលយប់ឡើយព្រោះខ្លាចខ្មោចលង។ យល់សភាពបែបនេះម្តាយ ក៏បានឲ្យខ្សែគាថាពាក់ដើម្បីការពារខ្លួន ហើយបានធ្វើឲ្យក្មេងនោះបាត់ខ្លាចខ្មោច។ 

ដើម្បីជៀសវាងនូវជំនឿល្ងិតល្ងង់ អ្នកត្រូវការនូវជំនឿល្ងិតល្ងង់មួយផ្សេងទៀត។

មនុស្សដែរស្គាល់ច្បាស់ពីសច្ចភាពនៃជីវិត គឺមិនត្រូវកាខ្សែគាថាការពារខ្លួនឡើយ។

កំហុសនៃការបង្រៀន គឺការដឹកនាំមនុស្សឲ្យជឿលើមន្តអាគម៕

អត្ថបទ៖ សុធា

Facebook Comments