Type to search

ចំនេះដឹង រឿងអប់រំ

រឿង ផ្នូរអណ្តើក

Share

ក្មេងប្រុសម្នាក់យំស្ទើរតែគាំងបេះដូង ពេលដែរឃើញអណ្តើកជាទីស្រលាញ់របស់ខ្លួនដេកផ្ងារ រឹងក្រញង់ជិតដាច់ខ្យល់ស្លាប់។ ឪពុករបស់ក្មេងប្រុស បានលើកទឹងចិត្តកូនរបស់គាត់ដោយនិយាយថា៖ ” កុំយំអីកូន! យើងនឹងធ្វើបុណ្យសពឲ្យអណ្តើក មានក្តារមឈូសក្រាលដោយសូត្រដ៏ល្អ មានថ្មម៉ាបមុខផ្នូរ ឆ្លាក់ឈ្មោះអណ្តើក មានផ្កាស្រស់ និងមានរបងព័ទ្ធជុំវិញ។

ក្មេងប្រុសក៏ឈប់យំហើយពេញចិត្តនូវគំនិតនេះណាស់។ ពេលរៀបចំសម្ភារៈរួចគេក៏បានទៅយកសពអណ្តើក តែគេរកមិនឃើញឡើយ។មួយខណៈខ្លីក្រោយមក គេក៏ឃើញអណ្តើកវារគើមៗ មកដល់។ ក្មេងប្រុសនោះសម្លឹងមើលមុខមិត្តភ័ក្រ្តរបស់ខ្លួនដោយខកចិត្ត ហើយក៏និយាយភ្លាមថា៖ ” ឆាប់សម្លាប់អណ្តើកនេះភ្លាមទៅ ” ។

ចូរសម្លាប់ការស្រមើស្រមៃដ៏ឆ្កួតលីលារបស់អ្នក មិនមែនសម្លាប់សត្វអណ្តើកនោះទេ។

ការស្រមើស្រមៃហួសហេតុឆ្ងាយពីការពិត នឹងធ្វើឲ្យអ្នកមិនមែនជាមនុស្សពិតប្រាកដឡើយ។

កុំបណ្តោយឲ្យខ្លួនអ្នកធ្លាក់ក្នុងអន្លុងនៃការស្រមើស្រមៃ ចូរគិតដល់អ្វីដែរអាចធ្វើបានទើបជាការល្អ។

តើកំហុសឆ្គងនៅមុខអ្នកដ៏ទៃ ពិតជាធ្វើឲ្យអ្នកអាម៉ាសអស់មួយជីវិតមែនទេ?

តើអ្នកនឹងផ្តល់ឱកាសឲ្យខ្លួនអ្នកប៉ុន្មានដងក្នុងការកែប្រែកំហុស៕

 

អត្ថបទ៖ សុធា

Facebook Comments

អត្ថបទពេញនិយម